អ្វីៗគ្រប់យ៉ាងមិនស្ថិតស្ថេរ និងទៀងទាត់ឡើយ ថ្ងៃនេះជួបគ្នាថ្ងៃស្អែក បែកគ្នាក៏ថាបាន ព្រោះយើងមិនអាចទាយដឹងទុកមុនបានឡើយ ប៉ុន្តែបើយើងគ្មានជួបក៏ប្រហែលជាគ្មានបែកដែរ បើអ្នកកំពុងតែខកចិត្តចំពោះការបែកគ្នានេះ សូមអានរឿងខាងក្រោមនេះ៖
មានគូរសង្សាមួយគូ បានស្គាល់គ្នាតាមរយះ Facebook ខាងប្រុសមានឈ្មោះថា តារា គឺជានិស្សិតឆ្នាំទី១ ខាងផ្នែកច្បាប់។ ប៉ុន្តែខាងស្រីវិញគឺជាសិស្សវិទ្យាល័យថ្នាក់ទី១១ នាងមានឈ្មោះថា ធីតា។
ដំបូងឡើយ ហេតុដែលនាំអោយពួកគេបានទាក់ទងគ្នា គឺពួកគេស្គាល់គ្នាក្នុង comments ។ មានថ្ងៃមួយនោះ ធីតាបានសរសេរប្រធានបទមួយមានចំណងជើងថា "តម្លៃនៃក្ដីស្រឡាញ់" ផុសនៅក្នុងបណ្ដាញសង្គម។ ពេលនោះនៅវេលាម៉ោង៩:០០នាទីយប់ តារាក៏ចូល comments សួរជាសំណួរនៅក្នុងអត្ថបទផុសនោះ។ ធីតាក៏បានចូលឆ្លើយតបនឹងសំណួររបស់តារា តារាក៏នៅតែបន្តសួរ ពីមួយសំណួរទៅមួយសំណួរជាហូរហែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតារាសួរច្រើនពេក ធីតាក៏បានដាច់ចិត្តឆាតចូលក្នុង account ផ្ទាល់តែម្ដង ពួកគេក៏បានសួរគ្នាពីនេះពីនោះជាច្រើន។ ស្អែកឡើង តារាក៏ឆាតទៅធីតា ម្ដងនេះពួកគេឆាតសួរអំពីប្រវត្តិរូបគ្នាទៅវិញទៅមក។ បន្ទាប់មកក៏ដឹងថា តារាគឺជាសិស្សដែលពូកែម្នាក់ដែរ លទ្ធផលប្រឡងបាក់ឌុបរបស់គេគឺទទួលបាននិទ្ទេស B ហើយគេក៏ជាសិស្សម្នាក់ដែលពូកែ ប្រវត្តិសាស្រ្ត និង ភាសាអង់គ្លេសផងដែរ។
ហើយធីតាក៏បានដឹងថាតារាគឺជានិស្សិតផ្នែកច្បាប់ថែមទៀតផង។ តាំងពីពួកគេបានស្គាល់គ្នាមក តារាតែងតែចែករំលែកចំណេះដឹងផ្សេងៗទៅកាន់ធីតាស្ទើររៀងរាល់ថ្ងៃ។ មួយរយះក្រោយមក ទំនាក់ទំនងរបស់ពួកគេកាន់តែជ្រៅទៅៗ រហូតដល់តារាហៅធីតាថា "អូន" ហើយធីតាវិញហៅតារាថា "បង"។ ដោយសារមុនស្នេហ៍នៃវិជ្ជារបស់តារា ធ្វើអោយធីតាភ្លេចគិតថា ខ្លួនមានសង្សាល្អម្នាក់ដែរ ដែលធ្លាប់ទាក់ទងគ្នា និង ចាប់ចិត្តស្រឡាញ់គ្នាតាំងពីរៀនថ្នាក់ទី១០មកម្លេះ។ នៅយប់មួយ នាម៉ោង៩:00នាទីយប់ តារាក៏សុំធីតាធ្វើសង្សា ធីតាក៏ឆ្លើយថា "យល់ព្រម" ពីព្រោះតាំងពីពេលដែលពួកគេទាក់ទងគ្នាមកពួក គេគោរពម៉ោង chat ល្អណាស់គឺម៉ោង ៩ដល់ ម៉ោង១០យប់ ។ថ្ងៃមួយធីតាបានសរសេរផុសអត្ថបទមួយទៀត ហើយតារាក៏ចូល comments ដោយបង្កប់នូវពាក្យផ្អែមល្ហែម សម្រាប់ធីតា រវាងនឹងតារា តែវាធ្វើអោយសង្សាចាស់ធីតាចុកឈាម ពាក្យនោះគឺ "សង្សាណាគេនឹង អីក៏ពូកែម្លេះ បងស្រឡាញ់អូនមិនខុសមែន អូនសម្លាញ់។
ពេលនោះ សង្សាចាស់ធីតាក៏បាន chat ទៅសួរនៅម៉ោង ៩ :៣៤នាទីយប់ថា "គាត់ម្នាក់នឹងគឺជា នរណា? ម្ដេចក៏គេហៅអូនបែបនឹង "ធីតាក៏ឆ្លើយថា "គាត់គឺជាបងប្រុសរបស់ខ្ញុំ"។ ពេលនោះសង្សាចាស់ធីតានៅតែសួរបន្តទៀតថា បងប្រុស ខ្សែខាងណា បងថ្លៃ បងបង្កើត ឬបងធម៌។ ប៉ុន្តែធីតា មិនបានចូលមើលទេ ព្រោះជាប់រវល់ និយាយទូរសព្ទជាមួយតារា។ សង្សាចាស់ធីតា កាន់តែមានអារម្មណ៍ថា ធីតា កាន់តែប្លែកទៅៗ ហើយកាន់តែឆ្ងាយទៅៗ ហើយពីមួយថ្ងៃទៅមួយថ្ងៃ។
ពេលមួយនាមេឃទាបភ្លឺ ព្រះសូរិយា កំពុងយាងចរយាត្រា មកបំភ្លឺផែនដី នាម៉ោង៤:១២នាទីព្រឹក សង្សាចាស់ធីតាបានទាញទូរសព្ទមក មើលហើយហូរទឹកភ្នែករហាម ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់បំផុតលួចក្បត់ក្រោយខ្នង ដោយធីតាបានដាក់រូបគូស្នេហ៍ជាមួយនឹងតារា ដោយដាក់ captions ថា fall in love Dara on 22-3-2020។ សង្សាចាស់របស់ធីតា ក៏បាន chat ទៅធីតាម្ដងទៀត ហើយក៏ជាលើកចុងក្រោយថា "មិចក៏អូន មិនប្រាប់បង បើអូនប្រាប់បង បងអត់នៅធ្វើជាឆ្អឹងទទឹងកអូនទេ ជូនពរអោយគេស្មោះនឹងអូន ស្រឡាញ់អូនជារៀងរហូត ។សម្រាប់បងវិញ បងអត់ខឹងអូនទេ មកពីអូនអស់និស្ស័យនឹងបង បងគ្មានអ្វីអោយអូនជាលើកចុងក្រោយទេ មានតែពាក្យជូនពរចេញពីចិត្ត បងសុំទោស"។
ធីតាមិនសូវជាមានទុក្ខនោះទេ ព្រោះគាត់កំពុងតែមានក្ដីសុខជាមួយសង្សាថ្មី ។
៥ ខែកន្លងផុតទៅ ទំនាក់ទំនងដែលធ្លាប់តែរលូនក៏ទៅ រអាក់រអួល តែងតែមានជម្លោះខ្វែងគំនិតគ្នា អចិត្តលើគ្នា។ទឹកឃ្មុំក្លាយជាទឹកខ្មេះ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេទាំងពីរ នៅតែអូសបន្លាយរហូតបានជាងមួយឆ្នាំ។ ថ្ងៃទី ២២-3-2021 នៅម៉ោង៩:00នាទីយប់ តារាក៏បានឆាយទៅធីតា ហើយនិយាយថា យើងបែកគ្នាទៅ ចាប់ពីថ្ងៃនេះទៅកុំឆាតមកខ្ញុំទៀត កុំអោយខ្ញុំ block Facebook អ្នកអី។ ធីតាក៏ឆ្លើយថា ខ្ញុំសង្ស័យបងមិនខុសទេថាបងប្រាកដជា មានថ្មី។ តារាក៏ឆ្លើយថា "មែនហើយ ខ្ញុំមានមនុស្សល្អម្នាក់ក្បែរហើយ យើងខ្ញុំនឹងគេ ជានិស្សិតដែលរៀនជំនាញដូចគ្នាថែមទៀតផង «លាហើយ»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]