នៅពេលខ្លះ ទម្លាប់ខាំក្រចកជាប្រចាំ គឺជាសញ្ញាបង្ហាញពីបញ្ហាស្រ្តេសផ្លូវចិត្ត ឬផ្លូវអារម្មណ៍។ វាក៏បង្ហាញថា បុគ្គលនោះមានអារម្មណ៍អន្ទះអន្ទែង រសាប់រសល់ ឬពិបាកចិត្តជាដើម។ ជាមួយគ្នានេះដែរ គ្នាយើងអាចនឹងខាំក្រចកដោយមិនដឹងខ្លួន នៅពេលអផ្សុក ឃ្លាន ឬពេលចិត្តមិនស្ងប់ ។
ទោះជាការខាំក្រចក មិនបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណាក្តី ប៉ុន្តែវាមានផលអាក្រក់ដល់រាងកាយយើងមួយចំនួនដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. មានមេរោគច្រើននៅក្រោមក្រចកដៃ
ទោះបីជាយើងលាងដៃញឹកញាប់យ៉ាងណាក៏ដោយ វានៅតែមានការលំបាកក្នុងការកម្ចាត់រាល់មេរោគ និងធូលីដីចេញពីក្រចកយើងឲ្យអស់ណាស់។ ការខាំក្រចកនេះ គឺប្រៀបដូចជានាំយកមេរោគ ព្រមទាំងធូលីដីចូលក្នុងមាត់របស់យើងយ៉ាងដូច្នោះដែរ។
នៅពេលដែលមេរោគទាំងនេះចូលក្នុងរាងកាយយើងតាមរយៈក្រចក វានឹងធ្វើឲ្យយើងឧស្សាហ៍ឈឺជាញឹកញាប់។ ហេតុនេះហើយ ចូរលាងសម្អាតដៃឲ្យបានស្អាត និងយកចិត្តទុកដាក់ចំពោះក្រចកយើងឲ្យកាន់តែច្រើនឡើង។
២. ឆ្លងមេរោគនៅក្រចក
ការខាំក្រចកនឹងបង្កើនហានិភ័យនៃការបង្ករោគនៅក្រចក។ ហើយរោគសញ្ញានៃការបង្ករោគនេះ មានដូចជា មានអារម្មណ៍ឈឺចាប់ មានពណ៌ក្រហម និងជាំនៅបរិវេណជុំវិញក្រចក ជាពិសេស នៅស្បែកគល់ក្រចក ឬនៅបរិវេណសាច់ដុះនៅគល់ក្រចក ព្រមទាំងបង្កជារបួសផ្សេងៗផងដែរ។
ប្រសិនបើការឆ្លងរោគនេះ បង្កឡើងដោយបាក់តេរី វាអាចនឹងមានពងបែកដែលមានខ្ទុះនៅបរិវេណក្រចកថែមទៀតផង។ ម្យ៉ាងវិញទៀត បើយើងខាំក្រចកមានឫស បង្កឡើងដោយមេរោគ ហើយខាំក្រចកមួយផ្សេងទៀតនោះ ឫសនោះនឹងអាចសាយភាយនៅបរិវេណផ្សេងទៀតមិនខាន។
៣. ផ្ដល់ផលអាក្រក់ដល់ធ្មេញ និងអញ្ចាញធ្មេញ
ការខាំក្រចកជារឿយៗនឹងបណ្ដាលឲ្យធ្មេញរបស់យើងឆែប និងបាក់បែក ក៏ដូចជាធ្វើឲ្យថ្គាមផ្លាស់ទីផងដែរ។ បំណែកនៃក្រចកដៃអាចជាប់នៅខាងក្រោមអញ្ចាញធ្មេញ ដែលបណ្ដាលឲ្យមានការឆ្លងមេរោគធ្ងន់ធ្ងរថែមទៀតផង។
៤. បំផ្លាញក្រចក
ជាមួយគ្នានេះដែរ ទម្លាប់ខាំក្រចកញឹកញាប់ នឹងធ្វើឲ្យខូចខាតដល់សាច់ខាងក្នុងក្រចក ដែលបណ្ដាលឲ្យខូចក្រចកជារៀងរហូតផងដែរ។ រីឯការបេះសាច់ក្បែរក្រចក ក៏អាចបណ្ដាលឲ្យមានការបង្ករោគនៅបរិវេណចុងម្រាមដៃថែមទៀតផង។
៥. សង្កៀតធ្មេញនៅពេលយប់
ប្រសិនបើយើងខាំក្រចកជាប្រចាំនោះ យើងអាចនឹងជួបនូវបញ្ហាសង្កៀតធ្មេញនៅពេលយប់ ដែលទម្លាប់នេះនឹងបំផ្លាញដល់សុខភាពមាត់ធ្មេញរបស់យើងយ៉ាងធ្ងន់ធ្ងរ ហើយវាក៏អាចបណ្ដាលឲ្យធ្មេញរបស់យើងឆាប់បាក់ថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]