នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីនារីរូបនេះ បានធ្លាក់ពីលើទងយោងម៉ាស៊ីន កម្សាន្ត Twin Twister ក្នុងមជ្ឈមណ្ឌលឌ្រីមលែន កាលពីល្ងាចម៉ោង ៦នឹង៤០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ គឹម គង្គា អាយុ ៣៣ឆ្នាំ ជាអ្នកមើលថែក្មេង នៅអង្គការ ស្ថិតក្នុងភូមិជ្រោយអំពិល ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីរងគ្រោះ មានស្រុកកំណើតភូមិព្រះពន្លា ភូមិសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមបណ្តាញព័ត៌មានអប្សរាAnn សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ នារីម្នាក់ ចូលទៅលេងកម្សាន្តនៅក្នុងកន្លែងកម្សាន្តឌ្រីមលែន ហើយបានឡើងទៅជិះទ្វីនទ្វីសស្ទ័រ(ទោងយោលភ្លោះ) ដែលមានកំពស់ជាង១០ម៉ែត្រ លុះប្រមាណ១០នាទីក្រោយ ស្រាប់តែរបូតដៃធ្លាក់ចុះទៅដីបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុ ខាងសន្តិសុខ ឌ្រីមលែន បានរារាំង មិនឲ្យអ្នកយកព័ត៌មាន ចូលទៅកាន់កន្លែងកើតហេតុទេ៕









តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍នេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]