ជារឿយ គ្នាយើងមួយចំនួនគិតថា ជំងឺបេះដូងច្រើនជាបញ្ហារបស់ប្រុសៗ ប៉ុន្តែជំងឺបេះដូងជាហានិភ័យសុខភាពអាចគំរាមកំហែងអាយុជីវិតទាំងប្រុសៗ និងស្រីៗ។ ដោយសារ រោគសញ្ញាខ្លះនៃជំងឺបេះដូងកើតលើស្រីៗអាចខុសគ្នាពីបុរស ជាហេតុធ្វើឲ្យស្រីៗគ្នាយើងមិនដឹងថា គួរសម្គាល់ជំងឺបេះដូងបែបណា។
រោគសញ្ញាជំងឺបេះដូងដែលបង្ហាញញឹកញាប់នៅលើមនុស្សស្រី វាដូចគ្នាទៅនឹងមនុស្សប្រុសដែរដូចជា ឈឺទ្រូង មានសម្ពាធ ឬពិបាកក្នុងទ្រូង២-៣នាទី ឬទៅមកៗ។ ប៉ុន្តែស្រីៗកើតជំងឺបេះដូង មិនបង្ហាញសញ្ញាឈឺទ្រូងទេ គឺមានតែអារម្មណ៍ថាតឹងណែនទ្រូងប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខុសពីមនុស្សប្រុស ស្រីៗអាចកើតមានជំងឺគាំងបេះដូង ដោយមិនបង្ហាញរោគសញ្ញាពាក់ព័ន្ធនឹងការឈឺដើមទ្រូងដូចជា៖
- មិនស្រណុកនៅក ថ្គាម ស្មារ ខ្នងផ្នែកខាងលើ ឬនៅពោះ
- ដកដង្ហើមបានខ្លី
- ឈឺដៃម្ខាង ឬទាំងពីរ
- ក្អួត ចង្អោរ
- បែកញើស
- ស្រាលក្បាល វិលមុខ
- អស់កម្លាំងខុសធម្មតា
- ពិបាករំលាយអាហារ។ល។
រោគសញ្ញាទាំងអស់នេះ អាចមានសណ្ឋានមិនច្បាស់លាស់ ដែលធ្វើឲ្យស្រីៗពិបាកចំណាំទុកថា ខ្លួនមានកើតជំងឺបេះដូង ឬមួយយ៉ាងណា។ ម៉្យាងវិញទៀត ដោយហេតុផលថា មនុស្សស្រីមិនសូវសម្គាល់ពីសញ្ញានៃជំងឺបេះដូង ទើបបណ្ដាលឲ្យចូលសង្គ្រោះបន្ទាន់ ក្រោយពេលបេះដូងទទួលផលប៉ះពាល់រួចហើយ។
វេជ្ជបណ្ឌិតរូបនេះបន្តថា មានកត្តាប្រឈមជាច្រើនដែលធ្វើឲ្យកើតជំងឺបេះដូងដូចជា មានខ្លាញ់អាក្រក់ក្នុងសរសៃឈាមខ្ពស់ សម្ពាធឈាមខ្ពស់ និងជំងឺធាត់។ ប៉ុន្តែ កត្តាប្រឈមផ្សេងៗដែលធ្វើឲ្យវិវត្តជាជំងឺបេះដូងលើមនុស្សស្រីរួមមាន៖
– ជំងឺទឹកនោមផ្អែម
– ស្ត្រេស និងជំងឺបាក់ទឹកចិត្ត
– ជក់បារី
– ធ្វើចលនារាងកាយមិនច្រើន
– ស្ត្រីអស់រដូវ
– មានផលវិបាកពេលពពោះ
– មានប្រវត្តិគ្រួសារកើតជំងឺបេះដូង
– កើតជំងឺរលាកផ្សេងៗ។
ស្រីៗគ្រប់រូប គួរយកចិត្តទុកដាក់ទៅលើជំងឺបេះដូង មិនមែនកើតតែលើស្ត្រីវ័យចំណាស់ទេ មនុស្សស្រីវ័យក្រោម៦៥ឆ្នាំ ក៏ប្រឈមនឹងកើតជំងឺបេះដូងដែរ ពិសេសអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]