ទៅតាមពេលវេលា ស្បែកយើង​នឹងមានអាយុចាស់ទៅៗដូច​ននឹង​វ័យ​យើង​ដែរ​។ ការស្វែងយល់អំពីស្បែកអាចជួយយើង​ឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។

១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។

នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍបន្តិច។ ប៉ុន្តែនៅតែស្បែក គឺមិនមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួនទេ ដូច្នេះងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ រចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។

២- ស្បែកនៅពេលពេញវ័យ

នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។

ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញ​ក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើ​យើង​​មិន​យក​ចិត្ត​ទុក​ដា​ក់​លើ​​ស្បែកឲ្យ​បាន​ត្រឹមត្រូវវា​នឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះ​ជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាល​ដាល​ពេញមុខ។

៣- ស្បែកនៅអាយុ ២៥ឆ្នាំ

ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។

៤- ស្បែកនៅវ័យ ៣០ឆ្នាំ

នៅពេលដែលយើង​ឈានចូលវ័យ ៣០ ឆ្នាំស្បែករបស់យើង​នឹងមានសភាពចុះខ្សោយបន្តិចម្តងៗ។ សំណើមធម្មជាតិនៃស្បែកមានការថយចុះ។ វាបង្ហាញពីសញ្ញានៃស្បែកមានភាពស្ងួត ការបាត់បង់ភាពយឺត និងស្នាមជ្រួញក៏ត្រូវបានបង្កើតឡើងជាលំដាប់ដែល។ របាំងការពារស្បែកកាន់តែចុះខ្សោយ ការធ្វើមេតាប៉ូលីសរបស់កោសិកាស្បែកក៏មានសភាពយឺតជាងមុនដែរ។

៥- ស្បែកនៅអាយុ ៤០ឆ្នាំនិង ៥០ឆ្នាំ

ស្រទាប់ស្បែកខាងលើ អេពីដេមីស (Epidermis)

ស្រទាប់ epidermal ត្រូវបានបាត់បង់ដោយនៅសល់តែកោសិកាមួយចំនួនប៉ុណ្ណោះដែលនៅតំរៀបគ្នា។ កោសិកាដែលនៅសល់នោះនឹងមានសភាពរួញ ហើយស្រទាប់ខាងលើនៃស្បែកប្រែជាស្តើងជាងមុន។ ជាហេតុធ្វើឲ្យស្បែកនឹងជ្រិញជ្រួញ ហើយ​ស្នាមរបួសមានការពិបាកក្នុងការព្យាបាល និងបង្កើនហានិភ័យនៃការឆ្លងមេរោគលើស្បែក។

ស្រទាប់ស្បែក ដែមីស (Dermis)

ជាលិកាសន្ធាននៅក្នុងស្រទាប់កណ្តាលនៃស្បែកនឹងមានការបាត់បង់រចនាសម្ព័ន្ធសរសៃរបស់វា។ សមត្ថភាពក្នុងការរក្សាទឹក និង elastin នឹងមានការថយចុះ ដែលធ្វើឲ្យស្បែកមិនសូវមានសុខភាពល្អ និងបាត់បង់ភាពបត់បែននៃស្បែក។ ដូចគ្នានេះធ្វើឲ្យស្បែកចាប់ផ្តើមមានស្នាមជ្រួញលេចចេញមក។

៦- ស្បែកនៅអាយុ ៦០ និង ៧០ឆ្នាំ

មុខងារធម្មជាតិរបស់ស្បែក គឺផលិតជាតិខ្លាញ់ដែលវានឹងត្រូវបានកាត់បន្ថយដោយសារផលវិបាកនៃភាពស្ងួតរបស់ស្បែក ស្បែកបាត់បង់ជាតិទឹក និងស្នាមជ្រួញ។

– ភាពយឺតក្នុងការបង្កើតស្បែកឡើងវិញ និងស្តើងអាចបណ្តាលឲ្យដង់ស៊ីតេ និងបរិមាណនៃស្បែកមានការថយចុះ។ សមត្ថភាពក្នុងការជាសះស្បើយពេលមានរបួសនៃស្បែកមានការថយចុះដូចគ្នា។

– ងាយក្នុងការរលាកនឹងកាំរស្មីយូវី និងឡើងស្នាមពណ៌ខ្មៅពេលអាំងថ្ងៃ។

៧- ចាប់ពី ៧០ឆ្នាំ ឡើងទៅ

មុខងារភាពស៊ាំរបស់ស្បែកនឹងថយចុះដែលធ្វើឲ្យស្បែកងាយនឹងឆ្លងរោគ។

តាមរយៈអត្ថបទនេះ គ្នា​យើង​អាចនឹងមានចំណេះដឹងជាមូលដ្ឋានអំពីការផ្លាស់ប្តូរស្បែកអ្នកដែលអាចជួយអ្នកឲ្យដឹងពីវិធីការពារភាពចាស់បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]