ភ្នំពេញ៖ ប្រសិនបើរំលឹកដល់ឈ្មោះបុគ្គលល្បីៗ នៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ន ដែលបានធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាវិធីសាស្រ្តនៅក្នុងវិស័យជំនួញ និងជាពិសេសផែនការផ្សេងៗ ដែលអាចឲ្យមហាជនយកទៅសិក្សា ប្រើប្រាស់ជាប្រចាំថ្ងៃ​ ក្នុងការអភិវឌ្ឍន៍សមត្ថភាព ដោយក្នុងចំណោមនោះ ជឿជាក់ថាប្រាកដជាមានអ្នកមួយចំនួនធំ បានស្គាល់សហគ្រិនវ័យក្មេងគឺ លោក ជា​ តុងហ៊ួរ ។

ដោយពេលបច្ចុបុ្ប​ន្ននេះ រូបលោកក៏ត្រូវបានមហាជនចាត់ទុកថាជាInfluencer ដ៏មានប្រិយភាពមួយរូប នៅក្នងការចែករំលែកចំណេះ មិនថាជាផែនការសម្រាប់មុខជំនួញ និងផែនការគោលដៅផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ តាមរយៈការផលិតជាវីដេអូនៅលើបណ្ដាញសង្គមយូធូប ដែលមានអ្នកតាមដានតាមរយៈ Channel របស់ Share Knowledge រហូតដល់ទៅជាង៩០ម៊ឺននាក់ឯណោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សជាច្រើនតែងតែលើកសរសើរលោកថា ជាមនុស្សជោគជ័យលើមុខជំនួញ ឬអាចហៅថា ជាបុគ្គលជោគជ័យ លើ​សហគ្រិន​មួយ​រូបនៅកម្ពុជា ប៉ុន្តែពួកគេក៏មិនបានដឹងថា នៅក្នុងអំឡុង នៃដំណើរការមុនឈានដល់ចំណុចមួយនេះ លោក ជា តុងហ៊ួរ បានជួបប្រទះនូវឧបសគ្គអ្វីខ្លះ ហើយធ្លាប់បរាជ័យអ្វីខ្លះនោះឡើយ។

លោក ជា​ តុងហ៊ួរ 

ជាក់ស្ដែងថ្មីៗនេះ លោក ជា តុងហ៊ួរ បានចូលរួមចែករំលែកមកកាន់​ខ្មែរឡូត ពីការបរាជ័យមួយចំនួន និងមធ្យោបាយស្ដារឡើងវិញ ប្រកបដោយជោគជ័យគួរឲ្យកត់សម្គាល់។ បុរសវ័យត្រឹមតែ ២០ឆ្នាំជាងរូបនេះ បានបង្ហើបឲ្យដឹងថា អ្វីដែលនាំឲ្យលោកជោគជ័យបាននោះ គឺបានមកពីការខិតខំសិក្សាចំណុចខ្សោយ ប្រឹងប្រែងតស៊ូ ជម្នះឧបសគ្គជាច្រើន និងជាពិសេសទទួលបានការជួយជ្រោមជ្រែង ពីអ្នកនៅក្បែរខ្លួនផងដែរ។

លោក ជា តុងហ៊ួរ បានបង្ហើបឲ្យក្រុមការងារខ្មែរឡូតដឹងថា៖

លោក ជា​ តុងហ៊ួរ 

លោកក៏បានបន្តថា 

គួរឲ្យដឹងផងដែរថា ចំណុចចាប់ផ្ដើម​ និងបរាជ័យទាំងនេះ បានផ្ដល់ជាមេរៀនមួយ និងជាបទពិសោធន៍ជាច្រើន បើទោះជាយកប្រាក់ទៅទិញក៏មិនបាន សម្រាប់វ័យ១៦ឆ្នាំរបស់ លោក ជា​ តុងហ៊ួរ។ មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏រឹតតែយល់ច្បាស់ថា កង្វះខាតក្រុមការងារដើម្បីគ្រប់គ្រងមុខជំនួញមួយ ពិតជារឿងដែលសំខាន់បំផុតផងដែរ។

យ៉ាងណាមិញ ឧបសគ្គនិងរឿងរ៉ាវទាំងនោះ មិនអាចរារាំងក្ដីស្រម៉ៃ និងមហិច្ឆតាចង់ក្លាយជាអ្នកមានវ័យក្មេងរបស់ លោក ជា តុងហ៊ួរ បានឡើយ ។ដោយនៅក្នុងកំឡុងឆ្នាំ២០១៣-២០១៥ គឺរូបលោកបានសម្រេចជ្រើសរើសការចាកចេញពីផ្ទះ ដើម្បីរៀនសូត្រក្នុងជីវិត និងសម្រេចនូវក្តីប្រាថ្នារបស់ខ្លួន។

ជាមួយនឹងការបោះជំហានដ៏ធំមួយ នៅក្នុងវ័យចន្លោះវ័យ ១៦-១៧ឆ្នាំ ដែលភាគច្រើនក្នុងវ័យប៉ុណ្ណឹងក្មេងដ៏ទៃទៀត គឺបានកំពុងស្ថិតក្រោមការទំនុកបំរុងពីគ្រួសារ តែលោក ជា តុងហ៊ួរ បានចាកចេញពីផ្ទះមករស់នៅទីក្រុងភ្នំពេញទៅវិញ។

ជាមួយការងារដែលលោកបានចាប់ផ្ដើមពីសូន្យគឺជា ការងាររត់តុ ហើយឆ្លៀតពេលទំនេរក៏ព្យាយាមរៀនពីការលក់ផលិតផលផ្សេងៗ ប៉ុន្តែនៅតែបរាជ័យ ដោយត្រូវបានក្រុមហ៊ុនMarketing Network មួយចំនួនបោកប្រាស់ ដែលនេះមិនត្រឹមតែនាំឲ្យខាតបង់ដល់ខ្លួនម្នាក់ឯងទេ ប៉ុន្តែធ្វើឲ្យមនុស្សជុំវិញ ដូចជាគ្រួសារ និងមិត្តភក្តិ ត្រូវមករងគ្រោះ ខាតបង់ប្រាក់ជាច្រើនថែមទៀតផង។

លោក ជា​ តុងហ៊ួរ និងរៀមច្បង 

ជាមួយគ្នានេះដែរ លោក ជា តុងហ៊ួរ ក៏បានផ្ញើរសារចែករំលែកថា៖

យ៉ាងណាមិញ ដោយបទពិសោធន៍បរាជ័យកន្លងមក បានផ្ដល់ជាមេរៀន និងចំណុចខ្វះខាតមិនចេះអស់មិនចេះហើយ រូបលោកក៏សម្រេចចិត្ត ចូលរៀនវគ្គសិក្សាថ្មីៗ ចូលរួមរៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួន និងរៀនសូត្រពីវាគ្មិនល្បីៗ ដើម្បីទទួលបាននូវការចែករំលែកគំនិតល្អៗ ។

តួយ៉ាង លោក ជា តុងហ៊ួរ បានរៀបរាប់ឲ្យដឹងផងដែរថា៖

ដូចពាក្យចាស់​តែងតែ​ពោល​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់ គឺ​មិនមែនជារឿងងាយស្រួល ហើយក៏មិនមែនជារឿងចៃដន្យដែរ ​។ ជាក់ស្ដែង​ លោក ​អ៊ិន មាន គឺជាបុគ្គលសំខាន់មួយរូប ដែលតែងតែធ្វើជាអ្នកប្រឹក្សាយោបល់ អ្នកជួយតម្រង់គោលដៅ និងផ្ដល់ឪកាសឲ្យជួបនឹងសហគ្រិនដៃគូជាច្រើន ហើយជាពិសេសនោះ គឺ​លោក ជា តុងហ៊ួរ ខ្លួនឯងផ្ទាល់ក៏បានខិតខំព្យាយាម យកការចែករំលែកគំនិតល្អៗទាំងនោះ មកធ្វើការអនុវត្តន៍ជាប្រចាំផងដែរ។ 

ហើយមិនត្រឹមតែប៉ុណ្ណោះ រូបលោកផ្ទាល់ ក៏តែងតែបានខិតខំឆ្លៀតក្នុងការស្វែងរកព្រឹទ្ធាចារ្យ ក៏ដូចរៀមច្បងដទៃទៀតជាច្រើន ដើម្បីរៀនសូត្រជាមួយ ដោយក្នុងចំណោមនោះមានដូចជា លោក ឆម ចំរើន និង លោក ជា ឌីណា ដែលតែងតែផ្ដល់នូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងជាច្រើន សម្រាប់ដុះខាត់សមត្ថភាពឲ្យកាន់តែរីកចម្រើនឡើងផងដែរ។ 

ទាំងនេះបង្ហាញឲ្យឃើញថា ការជួយជ្រោមជ្រែងពីអ្នកជុំវិញខ្លួន វាគឺការបង្ហាត់បង្ហាញផ្លូវមួយ ប៉ុន្តែ ការស្ដាប់​ ការរៀន​ និងការខិតខំព្យាយាមយកមកអនុវត្តន៍ វាបានធ្វើឲ្យ លោក ជា តុងហ៊ួរ ខ្លួនឯងទទួលបានភាពជោគជ័យ ដូចដែលបច្ចុ្បន្ន រូបលោកកំពុងតែមានមុខជំនួញក្នុងដៃ ដូចជា ក្រុមហ៊ុន អចលនទ្រព្យ Khmer express realty , ក្រុមហ៊ុន បណ្ណាល័យ អេឡិត្រូនិក IDea3ms ( Kumnit app ) និងក្រុមហ៊ុន ផលិតផល គ្រឿងសំអាង ផ្ទាល់ខ្លួន ( Healthy Young Pretty Care ) នេះផងដែរ។

ក៏ព្រោះតែការទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនពីរៀមច្បង ក៏ដូចជាបូករួមផ្សំនឹងការជម្នះតស៊ូ និងការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់របស់ខ្លួនខាងលើនេះហើយ ទើបបានធ្វើឲ្យ លោក ជា តុងហ៊ួរ ក្លាយជា Influencer មួយរូប បានព្យាយាមចែករំលែកជាបន្តនូវចំណេះជំនាញ រួមទាំងបទពិសោធន៍របស់ខ្លួនទាំងប៉ុន្មាន ឲ្យមហាជនបានយកទៅសិក្សា និងអនុវត្តន៍បន្តទៀត។ ហើយនេះក៏ជាមូលហេតុមួយ ដែលបានធ្វើឲ្យ លោក ជា តុងហ៊ួរ បានបោះជំហានឈរឈ្មោះ ក្លាយជា Influencer មួយរូប​​​ ដែលមានអ្នកតាមដានលើបណ្ដាញសង្គមនានា ដូចជាហ្វេសប៊ុក និងយូធូប ដល់ទៅរាប់ម៊ឺននាក់នាពេលបច្ចុប្បន្ននេះផងដែរ៕

លោក ជា​ តុងហ៊ួរ និងរៀមច្បង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]