ស្ត្រីភាគច្រើនគិតថា ខ្លួនមិនមានហានិភ័យទៅនឹងមហារីកមាត់ស្បូនទេ ដោយសម្អាងថា ទី១ ខ្លួននៅវ័យក្មេង និងទី២ មិនមានក្រុមគ្រួសារកើតជំងឺមហារីកមាត់ស្បូន។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិករ៉ាក់។
ការយល់ឃើញបែបនេះ លោកស្រីវេជ្ជបណ្ឌិតអះអាងថា ជាការយល់ច្រឡំ ពីព្រោះគេបានរកឃើញថា ស្ត្រីទាំងឡាយណាក៏ដោយ ក្នុង១ជីវិតរបស់ស្ត្រី យ៉ាងហោចណាស់ក៏មានប្រឈមមុខ ១ដង កើតជំងឺមហារីកមាត់ស្បូន ជាពិសេសស្ត្រីដែលមានការរួមភេទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីវេជ្ជបណ្ឌិតបន្តថា បែបនេះ ទើបអង្គការសុខភាពពិភពលោក (WHO) ណែនាំថា ស្ត្រីទាំងឡាយណាដែលមានការរួមភេទ គប្បីទៅស្រាវជ្រាវរកមើលកោសិកាប្រែប្រួល ដែលអាចជំរុញឲ្យទៅមហារីកយ៉ាងហោចណាស់ ឲ្យបាន ១ដង/ ជីវិត បើសិនជាពុំមានលទ្ធភាព។
ប៉ុន្តែបើសិនជាមានលទ្ធភាពវិញ គួរតែទៅតាមដានសុខភាពទាក់ទងនឹងជំងឺមហារីកមាត់ស្បូនឲ្យបានរៀងរាល់ ១ឆ្នាំ/ម្តង។ ប្រសិនលទ្ធផលមិនមានការប្រែប្រួល ៣ឆ្នាំជាប់គ្នា យើងអាចទៅតាមដាន ៣-៥ឆ្នាំ/ម្តង ចំពោះអ្នកមិនមានការប្រឈមមុខខ្ពស់នឹងជំងឺមហារីកមាត់ស្បូន។
ចំពោះអ្នកប្រឈមមុខខ្ពស់នឹងជំងឺមហារីកមាត់ស្បូន ដូចជា ស្ត្រីដែលមានក្រុមគ្រួសារកើតជំងឺមហារីក ស្ត្រីប្រឡូកក្នុងការរួមភេទទាំងវ័យក្មេង ស្ត្រីមានប្រព័ន្ធការពាររាងកាយចុះខ្សោយ (អ្នកជំងឺអេដស៍ អ្នកជំងឺថ្លើម ទឹកនោមផ្អែម) អ្នកមានដៃគូរួមភេទច្រើន លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យស្រាវជ្រាវរកមេរោគ HPV ១ឆ្នាំ/ម្តង ទោះលទ្ធផលឃើញថា មិនមានបញ្ហាក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]