ជាទូទៅ ប្រភេទក្រុមឈាមរបស់យើង អាចទទួលបានមកពីប៉ាម៉ាក់របស់យើងផ្ទាល់។ យ៉ាងណាមិញ វាមានការលាយបញ្ចូលគ្នាច្រើននៃប្រភេទក្រុមឈាម ឧទាហរណ៍ នៅពេលដែលប៉ាម៉ាក់យើងមានក្រុមឈាមប្រភេទOដូចគ្នា កូននឹងមានឈាមប្រភេទនេះដែរ។ ប៉ុន្តែ បើប៉ាម៉ាក់មានឈាមប្រភេទBដូចគ្នា កូនអាចនឹងមានឈាមប្រភេទO ឬB។ រីឯប៉ាម៉ាក់ដែលមានឈាមប្រភេទA និងB កូនអាចនឹងមានឈាមប្រភេទណាមួយក្នុងចំណោមក្រុមឈាមទាំងពីរ។
ជាមួយគ្នានេះដែរ ប្រភេទក្រុមឈាមមិនត្រឹមតែធ្វើឲ្យយើងយល់ច្បាស់ពីការបរិច្ចាគ ឬទទួលឈាមពីអ្នកណាម្នាក់ប្រកបដោយសុវត្ថិភាពនោះទេ វាក៏អាចធ្វើឲ្យយើងដឹងអំពីហានិភ័យនៃលក្ខខណ្ឌវេជ្ជសាស្ត្រជាក់លាក់មួយចំនួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺបេះដូង
ក្នុងចំណោមក្រុមឈាមទាំង៨ អ្នកដែលមានក្រុមឈាមប្រភេទO មានហានិភ័យទាបបំផុតនៃជំងឺបេះដូង។ រីឯអ្នកដែលមានឈាមប្រភេទAB និងB គឺមានហានិភ័យខ្ពស់បំផុតនៃជំងឺបេះដូង ព្រមទាំងមានអត្រាខ្ពស់នៃការរលាកផងដែរ។ ដូចនេះហើយ គ្នាយើងដែលមានក្រុមឈាមប្រភេទទាំងនេះ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងសុខភាពបេះដូងរបស់ខ្លួន។
២. ជំងឺមហារីក
យោងតាមការសិក្សាជាច្រើន បានបង្ហាញថា អ្នកដែលមានឈាមប្រភេទA និងAB អាចមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកក្រពះ។ បន្ថែមពីនេះទៀត ប្រសិនបើយើងមានឈាមប្រភេទA, B និងAB យើងក៏អាចនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកលំពែងផងដែរ។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែលមានក្រុមឈាមខាងលើ គួរតែចាប់ផ្ដើមញ៉ាំអាហារណាដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន ដើម្បីចៀសវាងការវិវត្តទៅជាជំងឺដែលពិបាកព្យាបាលមួយប្រភេទនេះ។
៣. ស្រ្តេស
ប្រសិនបើយើងមានក្រុមឈាមប្រភេទA យើងប្រហែលជាពិបាកក្នុងការគ្រប់គ្រងបញ្ហាស្រ្តេសជាក់ជាមិនខាន ដោយសារតែក្រុមឈាមប្រភេទនេះ ច្រើនតែមានអ័រម៉ូនCortisol ដែលជាអ័រម៉ូនស្រ្តេស ខ្ពស់នៅក្នុងរាងកាយ។ ហេតុនេះហើយ អ្នកដែលមានក្រុមឈាមប្រភេទA គួរស្វែងរកវិធីសាស្ត្រសមស្របក្នុងការកាត់បន្ថយការថប់បារម្ភ ក៏ដូចជាស្រ្តេសឲ្យបានទាន់ពេលវេលា ដូចជាការស្ដាប់ចម្រៀង មើលកុន ឬហាត់ប្រាណជាដើម។
៤. មុខងារខួរក្បាលចុះខ្សោយ និងបញ្ហាភ្លេចភ្លាំង
សម្រាប់អ្នកដែលមានឈាមប្រភេទA, B និងAB មានអត្រារហូតដល់៨២% បើប្រៀបធៀបទៅនឹងក្រុមឈាមប្រភេទOក្នុងការវិវត្តទៅរកការធ្លាក់ចុះមុខងារយល់ដឹង និងប្រឈមទៅនឹងបញ្ហាភ្លេចភ្លាំងហើយជាពិសេស គឺអាចបណ្ដាលទៅជាជំងឺវង្វេងវង្វាន់ (Dementia)បានផងដែរ។ កត្តាដែលនាំឲ្យមានការភ្លេចភ្លាំងច្រើន គឺដោយសារតែក្រុមឈាមប្រភេទនេះ ងាយនឹងកើតមានបញ្ហាសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែមជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]