មនុស្សភាគច្រើនជឿថា ការកោរសក់ទារកតូចៗ អាចធ្វើឲ្យសក់របស់ពួកគេដុះមកថ្មី កាន់តែក្រាស់ជាងមុន។ ជាពិសេស សម្រាប់ម៉ាក់ៗមានកូនដែលមានសរសៃសក់ទន់ និងស្តើង ច្បាស់ជាសង្ឃឹមថា សក់របស់ពួកគេកាន់តែលូតលាស់ល្អជាងមុនជាក់ជាមិនខាន ខណៈពេលដែលអ្នកម៉ាក់មួយចំនួនទៀត កោរសក់កូនសម្រាប់ជាការធ្វើពិធីប្រពៃណីផ្សេងៗរបស់ខ្លួនទៅវិញ។ ប៉ុន្តែ តើការកោរសក់ទារកពិតជាធ្វើឲ្យសក់របស់ពួកគេដុះកាន់តែក្រាស់ជាងមុនពិតមែន ឬគ្រាន់តែជាជំនឿតៗគ្នា?
១. តើយើងគួរកោរសក់ទារកនៅអាយុប៉ុន្មានទើបល្អ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើម៉ាក់ៗមានបំណងចង់កោរសក់ឲ្យទារក ម៉ាក់ៗគួររង់ចាំរហូតដល់ក្បាល និងក របស់ក្មេងរឹងជាមុនសិន។ ពិតណាស់ ទារកតូចៗចូលចិត្តធ្វើចលនាងាកចុះងាកឡើងឥតឈប់ឈរ ហើយការកោរសក់តម្រូវឲ្យក្មេងអង្គុយស្ងៀមមិនកម្រើកទាល់តែសោះ។ ដូចនេះ វាមិនត្រឹមតែមានការពិបាកក្នុងការកោរសក់ប៉ុណ្ណោះទេ វាក៏អាចបណ្ដាលឲ្យកូនមានរបួសជាយថាហេតុផងដែរ បើអូនៗនៅតូចពេក។
២. តើការកោរសក់អាចជួយឲ្យសក់ទារកដុះក្រាស់ជាងមុនពិតដែរឬទេ?
ប្រសិនបើម៉ាក់ៗគិតថា ការកោរសក់ទារក អាចធ្វើឲ្យសក់របស់ពួកគេដុះក្រាស់ជាងមុននោះ ចូរគិតសាជាថ្មីម្ដងទៀត។ អ្នកជំនាញជាច្រើនបានណែនាំថា ការកោរសក់មិនអាចធ្វើឲ្យសក់ទារកដុះមកថ្មីក្រាស់ជាងមុនឡើយ។ ជាក់ស្ដែង សក់យើងដុះចេញពីឫសសក់ដែលនៅខាងក្រោមស្បែកក្បាល។ នៅពេលដែលយើងកោរសក់ វាមិនមានផលប៉ះពាល់ដល់ឫសសក់ឡើយ។ ដូច្នេះហើយ ប្រសិនបើវាពុំមានឥទ្ធិពលលើឫសសក់ទេនោះ វាក៏មិនអាចធ្វើឲ្យសក់ដុះមកវិញក្រាស់ល្អនោះដែរ។ ជាទូទៅ សក់របស់ទារកដុះលូតលាស់ល្អ នៅពេលដែលពួកគេមានអាយុចាប់ពី៤ខែឡើងទៅ។ ជាធម្មតា សរសៃសក់របស់ទារករឹងមាំ ឬក្រាស់ គឺអាស្រ័យទៅលើហ្សែនរបស់ប៉ាម៉ាក់ផងដែរ ប្រសិនបើប៉ាម៉ាក់មានសក់ភ្លឺរលោង និងក្រាស់ល្អ កូនក៏អាចមានសរសៃដូចគ្នាដែរ។
៣. តិចនិកជួយឲ្យសក់ទារកដុះក្រាស់ល្អ
- ផ្ដល់អាហារបំប៉នដល់កូន ដែលសម្បូរទៅដោយជាតិរ៉ែ និងវីតាមីនល្អៗ ពីព្រោះរបបអាហារត្រឹមត្រូវក៏មានអត្ថប្រយោជន៍ដល់ការលូតលាស់នៃសក់របស់ទារកផងដែរ។
- ចូរម៉ាស្សាស្បែកក្បាលកូនថ្នមៗ ដោយប្រើប្រេង។ ការធ្វើបែបនេះ មិនត្រឹមតែជួយបន្ធូរអារម្មណ៍ដល់ទារកប៉ុណ្ណោះទេ វាក៏ជួយជំរុញចរន្តឈាមនៅក្នុងស្បែកក្បាលដែលចូលទៅចិញ្ចឹមឫសសក់របស់អាអូនតូចផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]