ចំណេះដឹង៖ ចង់ឈប់ខ្ជិលមែនទេ? តាមពិតទៅអ្នកមិនខ្ជិលទេ មានរឿងផ្សេងទៀតដែលកើតឡើងជាមួយអារម្មណ៍របស់អ្នកដែលនាំឱ្យអ្នកបង្កើតឱ្យមានភាពខ្ជិលច្រអូស។
ទោះបីយ៉ាងណាក៏ដោយ ដើមចមនៃភាពខ្ជិលជាទូទៅ វារស់នៅក្នុងខ្លួនមនុស្សគ្រប់រូប ហើយផលវិបាកទៅថ្ងៃអនាគតរបស់វាមានពិតជាក់ស្តែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអានយូរៗទៅ ហាក់ដូចជាលោកអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបនេះអញ្ចឹង ប៉ុន្តែកុំបារម្ភអី អត្ថបទនឹងជួយបង្រៀនលោកអ្នកឱ្យចាកចេញពីភាពខ្ជិលច្រអូសបាន។
ក្នុងការបញ្ឈប់ភាពខ្ជិលគឺមាន៨ ចំណុចធំៗដើម្បីយកឈ្នះភាពខ្ជិលបាននោះគឺ
១. ត្រូវដឹងថាអ្នកមិនមែនខ្ជិល ដូចអ្នកទទួលកេរ្តិ៍មរតកឡើយ
២.សិក្សាពីខ្លូនឯងថាតើលេសនៃភាពខ្ជិលរបស់ខ្លួនឯងគឺអ្វីឱ្យបា្រកដ
៣. បង្កើតនូវមហិច្ចតាសម្រាប់ខ្លួន សួរខ្លូនឯង តើបី ឬបួនឆ្នាំខាងមុខ តើយើងចង់បានអ្វី
៤.សួរខ្លួនឯងតើខ្លួនឯងចង់បានជីវិតបែបណា បង្កើតទស្សនៈវិស័យសម្រាប់អនាគត
៥. ត្រូវមានទំនួលខុសត្រូវ និង ម្ចាស់លើខ្លួនឯង
៦. បង្កើតនូវផែនការមានដែលសកម្មភាពដ៏ជាក់លាក់មួយ
៧. ត្រូវចិត្តល្អ និង ឱ្យតម្លៃខ្លូនឯង
៨. តាមដានការអនុវត្តរបស់ខ្លួនឯង
ជំហានទី១ ៖ ត្រូវដឹងថាអ្នកមិនមែនខ្ជិលដូចអ្នកទទួលមរតកឡើយ
រឿងទីមួយនោះគឺ៖ អ្នកមិនខ្ជិលឡើយ តែគឺជាអាកប្បកិរិយារបស់អ្នក
បន្ទាប់ពីច្រើនឆ្នាំនៃការប្រព្រឹត្តិជាក់លាក់មួយ អ្នកតែងគិតថា នេះជាវិធីរបស់ខ្ញុំ ខ្ញុំគឺខ្ញុំ ខ្ញុំចូលចិត្ត ដែលហើយគឺ អាកប្បកិរិយារបស់អ្នក។
អាកប្បកិរិយាដដែលៗ បង្កើតបានជាទម្លាប់ ហើយទម្លាប់ជាកំណត់ស្ថានភាពពិតនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។
បើតាមអ្នកនយោបាយអង់គ្លេសក្នុងសតវត្សទី១៨ លោក Sir Fowell Buxton បានមានប្រសាសន៍ថា៖
និយាយឱ្យងាយស្តាប់ អ្នកកាន់តែខ្ជិល អ្នកកាន់តែបាត់បង់សមិទ្ធផលជាច្រើនដោយមិនដឹងខ្លួន។
ជំហានទី២៖ សិក្សាពីខ្លូនឯងថាតើលេសនៃភាពខ្ជិលរបស់ខ្លួនឯងគឺអ្វីឱ្យបា្រកដ
ជំហានទី២៖ សិក្សាពីខ្លូនឯងថាតើលេសនៃភាពខ្ជិលរបស់ខ្លួនឯងគឺអ្វីឱ្យបា្រកដ
តើអ្នកធ្លាប់បានសួរខ្លួនឯងដែរឬទេ ថាតើ ហេតុអ្វីបានជាខ្ញុំខ្ជិល និង គ្មានអ្វីជម្រុញអញ្ចឹង? បើដូច្នេះមែននោះ អត្ថបទនេះសាកសមសម្រាប់អ្នកខ្លាំងណាស់
យោងទៅតាម Laura D. Miller ពេទ្យផ្នែកវិកលចរិត បានមានប្រសាសន៍ថា៖
Miller បានបញ្ជាក់ថាមាន ៧ ដើមចមចំបងនៃភាពខ្ជិល៖
១. ការខ្លាចបរាជ័យ
២. ការខ្លាចជោគជ័យ
៣. ការខ្មាសអៀន
៤. ការខ្លាចនឹងក្តីរំពឹង
៥. ការខ្លាចនឹងជម្លោះ
៦. បាត់បង់ការគាំពារពីមនុស្សជុំវិញ
៧.មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
៣. ជំហានទីបី៣៖ បង្កើតនូវមហិច្ចតាសម្រាប់ខ្លួន សួរខ្លួនឯង តើបី ឬបួនឆ្នាំខាងមុខ តើយើងចង់បានអ្វី
ពេលដែលលោកអ្នកកំណត់បាននូវខ្ជិលរួចហើយ វាជាពេលដែលអ្នកត្រូវដុសខាត់ចិត្ត និង ប្តូរផ្នត់គំនិតរបស់អ្នកវិញ៖
វិធីដ៏ល្អនោះ អ្នកត្រូវសួរខ្លួនឯងជាគ្រឿងជំរុញទឹកចិត្តថា៖ តើមួយពីរឆ្នាំ ឬប្រាំឆ្នាំខាងមុខ តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា បើខ្ញុំមិនព្រមផ្លាស់ប្តូរបែបនេះ?
នេះគឺជាសំនួរដ៏សែនចាក់ដោតមែនទែនសម្រាប់មនុស្សទាំងឡាយ។ ណាមួយ ភាពខ្ជិលអាចគ្របដណ្តប់អ្នកបានដោយសារតែ អ្នកគ្មានគោលការណ៍ឬគោលបំណងច្បាស់លាស់ក្នុង រស់បែបតែលតោល រស់ព្រឹកស៊ីល្ងាចជាដើម។យោងតាមគ្រូបង្វឹកផ្នែកដឹកនាំមនុស្ស និង ជាអ្នកនិពន្ធផងនោះ លោក Marshall Goldsmith បានមានប្រសាសន៍ថា៖
ឬ តាមព្រះពុទ្ធលោកមានសង្ឃដីការថា៖ សាងកម្មអី បានកម្មនោះ ឬ ដាំពូជអ្វី បានផ្លែផ្កានោះ។ នេះលោកចង់បញ្ជាក់ថា អ្វីដែលប្រព្រឹត្តនៅថ្ងៃនេះ នឹងមានផលវិបាកទៅថ្ងៃក្រោយ។
៤.ជំហានទី៤ ៖ សួរខ្លួនឯងតើខ្លួនឯងចង់បានជីវិតបែបណា បង្កើតទស្សនៈវិស័យសម្រាប់អនាគត
ឥលូវនេះ អ្នកអាចកំណត់បានហើយនូវ អ្វីដែលអ្នកមិនចង់ឱ្យកើតមានឡើង៖ វាជាពេលដែលអ្នកកំណត់ជីវិតខ្លួនឯងតែម្តង។ តើអ្នកចង់មានអារម្មណ៍បែបណា? តើអ្នកចង់បានទំនាក់ទំនងបែបណា? តើអ្នកចង់បានអ្វីឱ្យប្រាកដ?
ទោះបីជាអ្វីក៏ដោយ អ្នកគឺជាម្ចាស់នៃជីវិតខ្លូនឯង។
៥. ជំហានទី៥៖ ត្រូវមានទំនួលខុសត្រូវ និង ម្ចាស់លើខ្លួនឯង
ក្នុងចំណុចនេះ អ្នកត្រូវមានការយល់ដឹងឱ្យបានច្បាស់លាស់ ថាតើអ្នកចង់នៅ និង ទៅកន្លែងណាឱ្យពិតប្រាកដ។
មុនពេលដែលអ្នកចាប់ផ្តើមធ្វើការឆ្ពោះទៅរកគោលដៅជីវិតដែលអ្នកចង់បាន អ្នកចាំបាច់បំផុតត្រូវម្ចាស់ការលើសម្រេចចិត្តរបស់ខ្លួនឯង។
តើអ្នកធ្វើវាដោយរបៀបណា? ចម្លើយស្រួសបំផុតគឺ៖ ទំនួលខុសត្រូវ
មិនថាអ្នកពីមុនជាអ្វី ក្នុងអតីតកាលៈ វាជាជីវិតរបស់អ្នកក្នុងការទទួលខុសត្រូវកែលំអរដោយខ្លួនឯងផ្ទាល់។
យោងទៅតាមសហគ្រិន និង អ្នកនិពន្ធដ៏ឆ្នើម លោក Stephen R. Covey បានមានប្រសាសន៍ថា៖
៦.ជំហានទី៦ ៖ បង្កើតនូវផែនការមានដែលសកម្មភាពដ៏ជាក់លាក់មួយ
មានវិធីច្រើនណាស់ដែលអ្នកអាចបញ្ឈប់ភាពខ្ជិល អ្នកចាំបាច់ត្រូវបង្កើតផែនទីមួយដើម្បីដឹកនាំជីវិតខ្លួនឯង។
ត្រូវស្វែងយល់ពីភាពចាំបាច់ដែលត្រូវធ្វើ ទទួលយកការលើកទឺកចិត្ត និង ការសរសើរពីអ្នកដទៃ និង សុំយោបល់ និង រៀនពីអ្នកដទៃ។
ចាប់ផ្តើមពីចំណុចតូច ដូចជាកំណត់ខ្លួនធ្វើសកម្មភាពតូចជាមុនសិន បង្កើតទម្លាប់ឬសកម្មភាពដូចជាហាត់ប្រាណ តាំងសមាធិ ជាដើម។ អ្វីដែលសម្រេចចិត្ត ធ្វើវាបែបងាយៗ កុំបង្ខំ ដូចគេថា សន្សឹមកុំបំបោល ក្រែងមិនបានដល់ដូចប្រាថ្នា ។
បន្ទាប់ពីធ្វើបានសកម្មភាពតូចរួចមក ចាប់ផ្តើមផ្តោតកិច្ចការធំដែលមានភាពចាំបាច់។
យោងតាមអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបគឺ លោក Dale Carnegie បានមានប្រសាសន៍ថា៖
៧. ជំហានទី៧ ៖ ត្រូវចិត្តល្អ និង ឱ្យតម្លៃខ្លួនឯង
ប្រសិនអ្នកចង់បំបាត់ភាពខ្ជិលច្រអូស អ្នកត្រូវរៀនឱ្យតម្លៃខ្លួនឯង។ ប្រសិនអ្នកបង្កើតកំហុស ខ្ជះខ្ជាយពេលវេលា មិនអាចឈប់យកលេសដើម្បីពន្យាពេលទេនោះ អ្នកមិនអាចឈ្នះខ្លួនឯងបានទេ។
អ្នកជំនាញខាងផ្នែកវិកលចរិត និង ជាអ្នកនិពន្ធដ៏ល្បី Morgan Scott Peck មានប្រសាសន៍ថា៖ ទាល់តែឱ្យតម្លៃខ្លួនឯង ទើបឱ្យតម្លៃទៅលើពេលវេលា។ ទាល់តែឱ្យតម្លៃពេលវេលា ទើបអ្នកយល់ថា មានរឿងសំខាន់់ និង ចាំបាច់ជាច្រើនដែលត្រូវធ្វើ។
៨.ជំហានទី៨៖ តាមដានការអនុវត្តរបស់អ្នក
ចុងក្រោយ វិធីហាត់ពុតកុំឱ្យខ្ជិល ទាមទារឱ្យមានការអនុវត្តចេញពីរូបអ្នកផ្ទាល់ ទោះបីជាសកម្មភាពតិចតួចស្តួចស្តើងក៏ដោយ។
តាមប្រសាសន៍វិចិត្រករដ៏ល្បីល្បាញ លោក Vincent Van Gogh បានលើកឡើងថា៖
សូមតាមដាន និង កត់ត្រាការអនុវត្តផ្ទាល់របស់អ្នក។
ហើយ សូមចងចាំថា អ្នកមិនអាចគ្រប់គ្រងការភាពលូតលាស់របស់អ្នកបានទេ តែអ្នកអាចមានម្ចាស់លើការអនុវត្តរបស់អ្នកបាន។
ហេតុដូចនេះ សូមកុំបារម្ភអំពីភាពលូតលាស់របស់អ្នក វាប្រាកដជាមានផ្លែផ្កានៅថ្ងៃខាងមុខ ប្រសិនបើអ្នកប្រឹងប្រែងអនុវត្តវាឱ្យបានខ្ជាប់ខ្ជួននោះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]