គ្រប់គ្នាច្បាស់ជាបានដឹងហើយថាជំងឺផ្ដាសាយរំខានយើងប៉ុនណានោះ ដែលនេះហើយបានជាយើងចាំបាច់ត្រូវថែសុខភាពបែបណាកុំឲ្យកើតជំងឺមួយនេះ។ ជាទូទៅយើងអាចមានវិធីមួយចំនួនដើម្បីជួយយើងការពារខ្លួនពីជំងឺផ្ដាសាយបាន ដោយគ្រាន់តែយើងអនុវត្តឲ្យបានត្រឹមត្រូវ។
១. វីតាមីនD
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាបានរកឃើញថាអ្នកមានវីតាមីន D ក្នុងខ្លួនមិនគ្រប់គ្រាន់ មានឱកាសកើតជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើច្រើនជាងអ្នកមានវីតាមីន D ក្នុងខ្លួនគ្រប់គ្រាន់។ យើងអាចទទួលបានវីតាមីន D តាមរយៈការត្រូវពន្លឺថ្ងៃ ហើយកោសិកាយើងពឹងផ្អែកលើវីតាមីនD ដើម្បីដំណើរការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។
ក្រៅពីពន្លឺព្រះអាទិត្យ យើងអាចទទួលបានវីតាមីនD ពីអាហារដូចជាត្រីសាល់ម៉ុន សាច់គោ ស៊ុតពណ៌លឿង ទឹកដោះគោ និងឈីស ជាដើមផងដែរ។
២. លាងសម្អាតដៃឲ្យបានញឹកញាប់
មនុស្សយើងតែតែងយកដៃទៅប៉ះមុខជាញឹកញាប់ក្នុងមួយថ្ងៃៗ ដូចនេះហើយបើដៃយើងមិនស្អាត មានវីរុសតោងជាប់នៅជាមួយ នឹងធ្វើឲ្យវីរុសឆ្លងចូលក្នុងខ្លួនយើងបាន។ ដូចគ្នាដែរ វីរុសក៏អាចឆ្លងតាមរយៈការប៉ះស្បែក និងស្បែក តាមរយៈការចាប់ដៃគ្នាជាដើម ដូចនេះគួរលាងសម្អាតដៃឲ្យបានស្អាតជានិច្ចដើម្បីឲ្យមានមេរោគតោងជាប់។
៣. រកពេលសម្រាកខ្លះ
បើយើងមានអារម្មណ៍ថាហត់នឿយ គួររកពេលសម្រាកលំហែខ្លះហើយ។ បើយើងកើតស្ត្រេស នឹងធ្វើឲ្យរាងកាយយើងផលិតអ័រម៉ូនម្យ៉ាងឈ្មោះថាករទីសូល ជាអ័រម៉ូនធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយ ពិបាកប្រឆាំងនឹងមេរោគឆ្លងផ្សេងៗ។
៤. ស័ង្កសី
រ៉ែស័ង្កសី ជួយកាត់បន្ថយការលូតលាស់របស់វីរុសនៅក្នុងរាងកាយ។ មួយវិញទៀត ស័ង្កសី ក៏អាចជួយទប់ស្កាត់កុំឲ្យរោគសញ្ញាជំងឺផ្លូវដង្ហើមវិវត្តទៅជាធ្ងន់ធ្ងរបានទៀតផង។
ដើម្បីអាចទទួលបានជាតិរ៉ែស័ង្កសីនេះ យើងអាចញ៉ាំអាហារដូចជាសាច់ តៅហ៊ូ និងអយស្ទ័រ ជាដើម។
៥. ចាក់វ៉ាក់សាំងផ្ដាសាយប្រចាំឆ្នាំ
ជំងឺផ្ដាសាយធម្មតា និងផ្តាសាយធំ បង្កឡើងដោយវីរុសផ្សេងៗគ្នាជាច្រើន ប៉ុន្តែរោគសញ្ញាគឺអាក្រក់មិនខុសគ្នាប៉ុន្មាននោះទេ។ ករណីយើងកើតជំងឺផ្ដាសាយធំវិញ កាន់តែធ្វើឲ្យយើងជួបផលវិបាកច្រើនថែមទៀត បើប្រព័ន្ធភាពស៊ាំយើងចុះខ្សោយស្រាប់។ ដូចនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយប្រចាំឆ្នាំក៏ជារឿងល្អមួយដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]