៣ ចំណុច​​ងាយ​ៗ​​សម្រាប់​ភរិយា ដោយ​មិន​​បាច់​​ហត់​​នឿយ​​រក​​វិធី​​ «ចង​​ចិត្ត​​ប្តី»៖

១. ស្គាល់គាត់ ហើយស្គាល់អោយដល់ក្រពះគាត់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវដឹងអោយ​ច្បាស់ថា​ គាត់ចូលចិត្តអ្វី មិនចូលចិត្តអ្វី ហើយរៀបចំអោយបានល្អ។ សូមកុំគិតថាវាគ្រាន់តែ​ជា​អាហារ​ធម្មតា​នៅផ្ទះ ចង់ធ្វើយ៉ាងណាក៏បាន។ កុំភ្លេចរៀបចំចំណីញាំលេងផង។ ធ្វើបែបនេះ ទោះគាត់នៅទីណា ក៏នៅតែ​នឹក​ផ្ទះ និងនឹកការរៀបចំផ្គាប់ចិត្តគាត់។

២. កុំបំបាក់មុខគាត់

មនុស្សប្រុសគ្រប់រូបស្អប់ជាងគេការបាក់មុខ ជាពិសេសការបាក់មុខនៅទីសាធារណៈ។ ទោះបីជាគាត់ខុស យើងត្រូវ​គោរព និងទុកមុខអោយគាត់ អោយដូចទុកមុខអោយឪពុកយើងដែរ។ បើត្រូវប្រាប់ រឺនិយាយណែនាំដាស់តឿនផ្សេងៗ ត្រូវ​និយាយពេលនៅតែ ២នាក់គាត់។

៣. ជិតស្និទ្ធជាមួយម្តាយ ឪពុកគាត់អោយបានស្មើគាត់ ឬច្រើនជាងគាត់

យើងជាមនុស្សស្រី យើងអាចនិយាយបានច្រើនរឿងជាមួយម្តាយ រឺម្តាយក្មេក។ យើអាចនិយាយពីស្ថានភាពគ្រួសារ និយាយពីនេះ​ ពីនោះ (រឿងល្អៗ) ដើម្បីធ្វើអោយទំនាក់ទំនងយើងជាមួយឪពុក ម្តាយក្មេកយើងកាន់តែល្អជាងមុន។ សំរាប់​មនុស្សប្រុស សន្តិភាពរវាងប្រពន្ធ និងឪពុកម្តាយខ្លួន ជាការដូរៀបការធំបំផុតហើយ ព្រោះនេះជា​សំពាធ​ពិបាក​ប្រឈម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]