ថ្មីៗនេះមានករណីផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 ដែលបណ្តាលឲ្យសត្វមាន់ទាស្លាប់ជាង ១ពាន់ក្បាលនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ តែទោះយ៉ាងអាជ្ញាធរអះអាងថា ជំងឺនេះមិនឆ្លងមកមនុស្សនោះទេ។ នៅកម្ពុជាផ្ទុះជំងឺគ្រុនផ្តាសាយបក្សីដំបូងនៅអំឡុង ខែមករា ឆ្នាំ២០០៤ និងជាបន្តបន្ទាប់ទៀត។ តើអ្វីទៅជាជំងឺផ្តាសាយបក្សី H5N1? វីរុសនេះឆ្លងទៅមនុស្សដោយរបៀបណា?
១. អ្វីទៅជាជំងឺផ្តាសាយបក្សី H5N1 ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីរុសផ្តាសាយបក្សី H5N1 គឺជាវីរុសគ្រុនផ្តាសាយមួយប្រភេទដែលបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងឆ្លងខ្លាំងនៅក្នុងបក្សី ដែលគេហៅថាជំងឺផ្តាសាយបក្សី នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។ ការចម្លងជំងឺគ្រុនផ្តាសាយបក្សីពីមនុស្សម្នាក់ទៅម្នាក់ទៀតជារឿងកម្រ តែប្រសិនបើឆ្លងហើយ អត្រាស្លាប់មានដល់ ៦០% ឯណោះ។
២. វីរុស H5N1 ឆ្លងទៅមនុស្សរបៀបណា?
ការឆ្លងមេរោគ H5N1 លើមនុស្សអាចជាមូលហេតុបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ហើយអត្រាស្លាប់ខ្ពស់។ ប្រសិនបើវីរុសនេះប្រែរូប វាអាចចម្លងយ៉ាងងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយភាគច្រើននៃការចម្លងនោះ តាមរយៈការប៉ះពាល់ ឬបរិភោគសត្វឈឺ ដែលចម្អិនមិនបានល្អ។
៣. រោគសញ្ញាជំងឺផ្តាសាយបក្សីលើមនុស្ស
– គ្រុនក្តៅ (កម្តៅលើសពី ៣៨អង្សាសេ)
– ក្អក ហៀរសម្បោរ
– ឈឺបំពង់ក
– ឈឺសាច់ដុំ
– ដង្ហក់ ពិបាកដង្ហើម
ឯរោគសញ្ញាដំបូងផ្សេងទៀតមាន
– ឈឺពោះ
– ឈឺទ្រូង
– រាក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]