ជីវិតគ្រួសារ រឿងឈ្លោះប្រកែកគ្នាចៀសមិនផុតទេ គ្រាន់តែថា ឈ្លោះក៏ឈ្លោះចុះ ប៉ុន្តែឈ្លោះក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក ទើបសុភមង្គលរក្សាបានយូរអង្វែង មិនមែនឈ្លោះគ្រប់ពេលទេ ត្រូវដឹងពេលណាគួរនិយាយ ពេលណាមិនគួរនិយាយ ពិសេសបើយើងមានកូនៗទៀត ឈ្លោះគ្នាមិនសមហេតុផល នឹងប៉ះពាល់ខ្លាំងដល់អារម្មណ៍កូនមិនខាន។ “Hello គ្រូពេទ្យ” នឹងពន្យល់បញ្ហាពាក់ព័ន្ធរឿងប្តីប្រពន្ធឈ្លោះគ្នា បើគិតថាល្អ ចាំធ្វើតាម ក៏មិនយឺតពេលដែរ។
១- បញ្ហាផ្សេងៗពេលប្ដីប្រពន្ធឈ្លោះគ្នា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឈ្លោះប្រកែកគ្នាម្ដងៗ បើប្តីប្រពន្ធអាចធ្វើចិត្តឲ្យត្រជាក់ អត់ឱនឲ្យគ្នាទៅវិញទៅមក ជម្លោះនឹងបាត់ទៅវិញដោយឯកឯង បើចិត្តខ្លាំងរៀងៗខ្លួន ច្បាស់ក្លាយជារឿងធំមិនខាន។ ប្តីប្រពន្ធមួយចំនួនអាចយំស្រែក ឬធ្វើដូចក្មេងបៀមដៃ ប៉ុន្តែខ្លះទៀតអាចនឹងឈានដល់ការលែងលះគ្នា ទោះបីទាំងសងខាងមិនចង់ក៏ដោយ។
២- ប្តីប្រពន្ធឈ្លោះគ្នាជារឿងធម្មតាដែរអត់?
ត្រឹមត្រូវ ប្តីប្រពន្ធឈ្លោះគ្នា អាចជារឿងធម្មតា កើតឡើងពេលទាំងសងខាង ខ្វែងគំនិតគ្នា តែអ្វីដែលសំខាន់នោះ ទាំងប្តីទាំងប្រពន្ធ ត្រូវចេះអត់ឱនស្វែងយល់ពីកំហុស ទទួលស្គាល់កំហុស និងស្វែងយល់ឲ្យបានច្រើនពីកំហុសនេះ កុំឲ្យថ្ងៃក្រោយអាចបង្កជាជម្លោះទៀត។
៣- ប៉ាម៉ាក់ឈ្លោះគ្នាប៉ះពាល់កូនៗអត់?
ពិតជាប៉ះពាល់ហើយ កូនៗយើងអាចនឹងបាត់បង់ភាពកក់ក្ដៅ ពិបាកចិត្ត ឬអាចយំ ពេលឃើញប៉ាម៉ាក់ឈ្លោះប្រកែកគ្នា។ ក្នុងករណីធ្ងន់ កូនៗអាចគេងមិនលក់ លែងចង់ទៅសាលា មិនរត់លេង ឬជួបមិត្តភក្តិដូចមុន។ ពេលខ្លះ យើងជាប៉ាម៉ាក់អាចឈ្លោះគ្នាដោយសារកូនក៏មាន ក៏ជាហេតុផលធ្វើឲ្យកូនបន្ទោសខ្លួនឯង គិតថា ខ្លួនជាអ្នកមានកំហុស ធ្វើឲ្យប៉ាម៉ាក់ឈប់ស្រលាញ់គ្នា លែងលះគ្នា គ្រួសារបែកបាក់ បាត់បង់សុភមង្គល។
៤- រឿងខ្លះប្ដីប្រពន្ធគួរ និងមិនគួរធ្វើ
ឈ្លោះគ្នា បែរជាយកកូនមកធ្វើជាប្រធានបទ អាចធ្វើឲ្យកូនយើងគិតថាខ្លួនជាអ្នកខុស ពិបាកចិត្ត ឬអាចឈានដល់មានវិបត្តិផ្លូវចិត្តក៏មាន។ ដើម្បីកែខៃបញ្ហាកុំឲ្យរីករាលដាលធំ ទាំងសងខាងគួរចេះអត់ឱនឲ្យគ្នា សុំទោសគ្នាទៅវិញទៅមក ដើម្បីឲ្យកូនយើងដឹងថា ប៉ាម៉ាក់គ្មានបញ្ហាធំដុំទេ។
រាល់ជម្លោះទាំងអស់ មិនប្រាកដថាត្រូវឈានដល់ការលែងលះគ្នានោះទេ មិនតែប៉ុណ្ណោះ គ្មានគ្រួសារណាល្អគ្រប់ដប់នោះដែរ ហេតុនេះត្រូវចេះបង្រៀនកូនឲ្យដឹងផង ថាគ្រប់គ្នាត្រូវចេះនិយាយរឿងពិបាកចិត្តឲ្យគេដឹង ព្រោះប្រើវិធីនេះក្នុងគ្រួសារ អាចជាដំណោះស្រាយល្អបំផុត ធ្វើឲ្យគ្រប់គ្នាងាយស្រួល និងមានសុភមង្គលក្នុងជីវិត សុខភាពផ្លូវចិត្តក៏ប្រសើរ ហើយក៏ជាមូលហេតុពិត ជួយឲ្យយើងរស់នៅចុះសម្រុងគ្នាបានយូរអង្វែង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]