ឥណ្ឌា៖ ប្រទេសឥណ្ឌាអាចជាប្រទេសបន្ទាប់ដែលរារាំងរូបិយប័ណ្ណឌីជីថលដែលមានស្រាប់ដើម្បីបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន។ TechCrunch បានរាយការណ៍មកថា សភាជាន់ទាបរបស់ឥណ្ឌាបានបង្ហាញផែនការណែនាំច្បាប់មួយ ដែលនឹងហាមឃាត់រាល់រូបិយប័ណ្ណឌីជីថលឯកជនទាំងអស់នៅក្នុងប្រទេស ដោយរាប់បញ្ចូលទាំងរូបិយប័ណ្ណឌីជីថលពេញនិយមដូចជា Bitcoin ជាដើម។ ផ្ទុយទៅវិញ សភានឹងបង្កើតរូបិយប័ណ្ណឌីជីថលជាផ្លូវការដែលនឹងចេញតាមរយៈធនាគារបម្រុងឥណ្ឌា (Reserve Bank of India)។
ការហាមឃាត់ជាផ្លូវការ នឹងត្រូវចំណាយពេលយូរដើម្បីអនុម័ត។ ប្រទេសឥណ្ឌាបានច្រានចោលរូបិយប័ណ្ណឌីជីថលជារូបិយប័ណ្ណស្របច្បាប់ក្នុងឆ្នាំ២០១៨ និងបានហាមឃាត់ការប្រើប្រាស់ប្រាក់ឌីជីថលដែលមានស្រាប់ ដោយត្រូវជាប់ពន្ធនាគាររហូតដល់១០ឆ្នាំចំពោះអ្នកដែលហ៊ានប្រព្រឹត្តខុស។ ធនាគារបម្រុងបានអះអាងថារូបិយប័ណ្ណឌីជីថលមិនមែនជាលុយពិតទេ ព្រោះវាគ្មានរូបរាងនិងមិនបានបោះត្រា។ តុលាការកំពូលរបស់ប្រទេសនេះបានប្រកាន់ជំហរជំទាស់ និងអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មវាឡើងវិញនៅឆ្នាំ២០២០ ប៉ុន្តែគេរំពឹងថានឹងមានប្រសិទ្ធភាពយូរអង្វែងនោះទេ។
វាមិនមែនជាការលំបាកទេក្នុងការមើលដឹងថាហេតុអ្វីបានជាឥណ្ឌាចង់ហាមឃាត់រូបិយប័ណ្ណឌីជីថលឯកជន ដោយសម្រេចតាមដំណោះស្រាយពីរដ្ឋាភិបាលនោះ។ បើសិនជាឥណ្ឌាមានរូបិយប័ណ្ណឌីជីថលផ្លូវការ វានឹងផ្តល់ឱ្យប្រទេសនេះនូវការគ្រប់គ្រងកាន់តែខ្លាំង ដែលនឹងកាត់បន្ថយឥទ្ធិពលបរទេស ប៉ុន្តែវាក៏នឹងផ្តល់នូវស្ថេរភាពប្រាក់ធម្មតាផងដែរ។ តម្លៃ Bitcoin និងរូបិយប័ណ្ណស្រដៀងគ្នានៅតែមានទំនោរប្រែប្រួលយ៉ាងខ្លាំង ហើយងាយនឹងឡើងចុះតាមតែអំពើចិត្ត និងខុសច្បាប់ (prone to manipulation)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]