ការលើសទម្ងន់របស់ក្មេង អាចនាំមកនូវហានិភ័យសុខភាពជាច្រើនពេញមួយជីវិតរបស់ពួកគេ ដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺសរសៃឈាមជាដើម។ ដូច្នេះហើយ ប៉ាម៉ាក់មានតួនាទីសំខាន់ណាស់ដើម្បីជួយកូនក្នុងការបង្កើតទម្លាប់ល្អ រហូតដល់ពេលដែលពួកគេធំពេញវ័យ។ ពិតណាស់ ដើម្បីជួយកូនក្នុងការជម្នះឧបសគ្គដ៏លំបាកមួយនេះ ប៉ាម៉ាក់ត្រូវផ្ដោតលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់ពួកគេ ដោយធ្វើជាគំរូ និងលើកទឹកចិត្តកូនក្នុងការផ្លាស់ប្ដូរតូចតាចមួយចំនួន ដើម្បីឲ្យកូនទទួលបានសុខភាពល្អឡើងវិញ។ ចូរសាកល្បងវិធីសាស្ត្រខាងក្រោមនេះ ក្នុងការជួយកូនឲ្យងាកទៅរកឥរិយាបថល្អៗចំពោះសុខភាពរបស់ពួកគេ។
១. ធ្វើជាគំរូល្អដល់កូន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ាម៉ាក់ត្រូវបង្កើតបែបបទរស់នៅដែលពោរពេញទៅដោយភាពសកម្ម ព្រមទាំងជ្រើសរើសអាហារណាដែលមានជីវជាតិល្អៗសម្រាប់កូន។ ជាមួយគ្នានេះដែរ ប៉ាម៉ាក់គួរបន្ថែមទម្លាប់ញ៉ាំអាហារជំនួយសុខភាព និងធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារ ដើម្បីកុំឲ្យកូនមានអារម្មណ៍ឯកកា។
២. បង្កើតបរិយាកាសផាសុខភាពនៅក្នុងផ្ទះ
ប៉ាម៉ាក់គួរចូលរួមជាមួយនឹងកូនក្នុងការញ៉ាំអាហារសុខភាព ដោយមិនត្រូវឲ្យកូនញ៉ាំតែម្នាក់ឯង ហើយយើងគួរញ៉ាំអាហារដែលមិនមានតុល្យភាពតាមចំណង់នោះទេ។ ការជម្រុះចោលអាហារដែលមិនល្អ និងរក្សាទុកតែអាហារសុខភាពនៅក្នុងផ្ទះ គឺជារឿងចាំបាច់បំផុត ដើម្បីឲ្យកូនបង្កើតទម្លាប់ញ៉ាំដ៏ត្រឹមត្រូវ។
៣. ផ្ដល់រង្វាន់ឲ្យកូនជាអ្វីផ្សេងក្រៅពីអាហារ
នៅពេលដែលកូនរៀនបានពិន្ទុល្អ ប៉ាម៉ាក់តែងតែចង់នាំកូនទៅញ៉ាំអាហារឆ្ងាញ់ៗមិនខាន។ ប៉ុន្តែការផ្តល់រង្វាន់ជាអ្វីផ្សេងដូចជាការទៅលេងកីឡា ឬទៅលេងសួនសត្វក៏អាចបញ្ចៀសការឡើងទម្ងន់បន្ថែមទៀតរបស់កូនផងដែរ។
៤. ចម្អិនលក្ខណៈគ្រួសារ
ប្រសិនបើកូនបានចូលរួមចម្អិនអាហារជាមួយនឹងយើងដែរនោះ ពួកគេអាចនឹងសាកល្បងម្ហូបមួយចំនួនដែលខ្លួនមិនចូលចិត្តញ៉ាំ ដូចជាបន្លែបៃតងជាដើម។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់ក៏អាចបណ្ដុះទម្លាប់ដាំដុះរបស់ក្មេង ដោយបង្រៀនពួកគេពីរបៀបដាំបន្លែ និងផ្លែឈើ ដើម្បីឲ្យក្មេងមានភាពសកម្ម និងចូលចិត្តញ៉ាំអាហារដែលខ្លួនដាំផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]