ថៃ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន អេសស៊ីជី (SCG) សម្រេចបានប្រាក់ចំណេញនៅក្នុងឆ្នាំ ២០២០ ខ្ពស់ជាងឆ្នាំ ២០១៩ បើទោះបីជាមានឧបសគ្គខ្លះៗដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី ។ ភាពជោគជ័យនេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវវិធានការប្រឆាំងនឹងកូវីដ-១៩ រួមផ្សំជាមួយនឹងភាពបត់បែនរហ័សទាន់ពេលនៅក្នុងប្រតិបត្តិការ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីស្វែងរកឱកាសថ្មីៗ សម្រាប់ការផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈទីផ្សារដ៏លំបាកនេះ ។ កិច្ចប្រឹងប្រែងទាំងអស់នេះ បានជួយធានានិរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់ជំនួយទៅដល់តំបន់នានាដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់ ដើម្បីជួយតំបន់ទាំងនោះឆ្លងផុតវិបត្តិ និងវិលត្រឡប់មករកកំណើនប្រកបដោយចីរភាព ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក អេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមិនទាន់ធ្វើសវនកម្ម សម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ ៩% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺ សម្រេចបានត្រឹម ២៦.០១២ ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក) ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមី និងបរិមាណលក់ថយចុះ។
ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ៤.៤២៤ ប៊ីលានរៀល (១.០៩១លានដុល្លារអាមេរិក) ដែលកើនឡើង ៧% បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច ។ នៅឆ្នាំ២០២០ ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់ ១៦.៣៣៩ ប៊ីលានរៀល (៤.០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង ៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន ។
ចំណូលពីការលក់របស់
អេសស៊ីជី នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០ បានធ្លាក់ចុះ
៤% បើធៀបនឹងត្រីមាសមុន ដោយសម្រេចបាន ១២.៩៦៧ ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក)
ដោយសារកត្តាធ្លាក់ចុះ
តម្រូវការតាមរដូវកាល នៅក្នុងវិស័យអាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ (CBM), ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផែនការបញ្ចប់ការសាងសង់ជាស្ថាពរនូវរោងចក្រ Map Ta Phut
Olefins (MOC) នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ។
ខណៈដែលការបញ្ចប់ការសាងសង់កើតឡើងនៅមុនផែនការកំណត់ក្ដី
វាបានរួមចំណែកខ្លះ នាំឲ្យបរិមាណនៃការលក់ពីអាជីវកម្មផលិតផលគីមី និងការលក់ពីអាជីវកម្មស៊ីម៉ងត៍ និងគ្រឿងសំណង់មានការថមថយចុះ
ដោយសារផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩
ទៅលើសេដ្ឋកិច្ចទាំងមូល ។
ដោយឡែក ក្នុងឆ្នាំ២០២០ ដដែល ប្រាក់ចំណេញដែលបានកត់ត្រាចូលបញ្ជី សម្រេចបាន ១.០៧៣ ប៊ីលានរៀល (២៦៣លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៤ នៃឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១៧% បើធៀបនឹងត្រីមាសមុន ដោយសារលទ្ធផលអាជីវកម្មមិនសូវគាប់ប្រសើរ នៅក្នុងវិស័យស៊ីម៉ងត៍-គ្រឿងសំណង់ (CBM) ដែលបណ្ដាលមកពីដំណើរថមថយចុះនៃសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ-១៩, ភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់នៅក្នុងតំបន់ និងបញ្ហាខូចខាតទ្រព្យក្នុងអាជីវកម្ម CBM នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ពីប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញប្រចាំត្រីមាសបានកើនឡើង ១៣% បើធៀបនឹងឆ្នាំ ២០១៩ ដោយសារចំណូលពីអាជីវកម្មផលិតផលគីមី មានភាពល្អប្រសើរជាង ។
ទន្ទឹមនឹងនេះដែរ ចំណូលរបស់ អេសស៊ីជី ពីប្រតិបត្តិការអាជីវកម្មនៅខាងក្រៅប្រទេសថៃ រួមបញ្ចូលគ្នាជាមួយការលក់នាំចេញពីប្រទេសថៃ សម្រេចបាន ២១.៨៥៩ប៊ី លានរៀល (៥.៣៩១លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០ ឬស្មើនឹង ៤២% នៃចំណូលសរុបពីការលក់ ដែលខ្ពស់ជាងបន្តិចពីតួលេខឆ្នាំ ២០១៩ ដែលសម្រេចបានត្រឹម ៤១% ។
ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ)
សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ) ចំណូលពីការលក់នៅក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ១១% បើធៀបនឹងឆ្នាំ ២០១៩ ដោយសម្រេចបានចំនួន ៣.៤០៦ ប៊ីលានរៀល (៨៣៨លានដុល្លារអាមេរិក) ដែលស្មើនឹង ២៦% នៃចំណូលសរុបពីការលក់របស់ អេសស៊ីជី ។ នេះរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗផង និងពីការនាំចូលមកពីប្រតិបត្តិការនៅក្នុងប្រទេសថៃផង ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ១០០.៦២៦ ប៊ីលានរៀល (២៤.៩៧០លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៣៨.០៨៦ប៊ីលានរៀល (៩.៤៥១លានដុល្លារអាមេរិក) ដែលស្មើនឹង ៣៨% នៃទ្រព្យសរុបរួមទាំងអស់របស់ អេសស៊ីជី ។
ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន ១.៦៤៨ ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក) ដែលកើនឡើង ១៨% បើធៀបនឹងឆ្នាំ ២០១៩ ។ ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២០ ចំនួន ២៤៤ ប៊ីលានរៀលរៀល (៥៩,៧លានដុល្លារអាមេរិក) ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់ នៃអាជីវកម្មផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ ហើយតួលេខនេះ បង្ហាញពីការធ្លាក់ចុះ ៣% បើធៀបនឹងឆ្នាំ ២០១៩ ។ សម្រាប់ឆ្នាំ ២០២០ ទីផ្សារកម្ពុជារបស់ អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន ១.០២៣ ប៊ីលានរៀល (២៥២,៣លានដុល្លារអាមេរិក) ។
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើនរងការខូចខាត និងកាត់ផ្ដាច់ ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ងត៍ និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង ។ ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ ត្រូវបានអាក់ខានដំណើរការ ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក ។ ប្រការនេះ បានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ។ ប៉ុន្តែ ខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋាន អគារពាណិជ្ជកម្មនិងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ ចតាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានបរិច្ចាគកញ្ចប់គ្រឿងឧបភោគបរិភោគ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៦.០០០ដុល្លារអាមេរិក ទៅដល់ប្រជាជនជាង ១.៣០០ គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ តាមរយៈក្រសួងរ៉ែនិងថាមពល, ក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរសាលារាជធានីភ្នំពេញ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាចំនួន ១០.៩០០ ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។ ជាផ្នែកមួយនៃគម្រោង SCG Circular Way, សហការីអេសស៊ីជីនៅកម្ពុជា បានចូលរួមនៅក្នុងការស្ថាបនាកម្រាលទីធ្លាសម្រាប់ក្មេងលេង ដោយប្រើប្រាស់សំណល់ការ៉ូឡាពីរោងចក្របេតុងអេសស៊ីជី សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅឯសាលារៀនមួយកន្លែងនៅទីជនបទ ។
នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២០ ផលិតផលនវានុវត្តន៍ចំនួនពីរប្រភេទ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ ។ «ស៊ីម៉ងត៍ ខេ ស៊ុបពែរ (K-Super Cement)» អាចប្រើសម្រាប់ការងារចម្រុះ ដូចជា រៀប បូក ចាក់សាប និងគ្រឿងបង្គុំស្រាលៗ ។ ហើយពណ៌ថ្មីនៃក្បឿងអេសស៊ីជី ដែលប្រើប្រាស់បច្ចេកវិទ្យាស្រោបពណ៌ពីរជាន់ ជាក្បឿងដែលមិនជ្រាបទឹក ពណ៌ស្រស់ស្អាតនិងជាប់ធន់បានយូរ ។ ផលិតផលទាំងនេះផ្ដល់នូវជម្រើស ឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលប្រែប្រួល។
លោក Roongrote បានមានប្រសាសន៍ថា ៖
ប្រតិបត្តិការអាជីវកម្មផ្នែកគីមីរបស់ អេសស៊ីជី បានប្រព្រឹត្តទៅដោយរលូន ទាំងនៅក្នុងប្រទេសថៃ និងទាំងនៅក្រៅប្រទេស ដោយមានការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម និងការគ្រប់គ្រងផែនការលក់ បានរឹងមាំល្អ។ អាជីវកម្មផ្នែកគីមីបានបង្កើនការលក់ប្លាស្ទិក សម្រាប់ផលិតកម្មផលិតផលប្រើប្រាស់ ដែលមានតម្រូវការខ្ពស់ ដូចជា ការវេចខ្ចប់ចំណីអាហារ ការវេចខ្ចប់ភេសជ្ជៈ និងការវេចខ្ចប់សម្រាប់ការលក់ដូរតាមអនឡាញ។ ក្នុងករណីដែលទីផ្សារមួយចំនួនត្រូវបានប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ-១៩ អាជីវកម្មផ្នែកនេះ បានប្ដូរទិសដៅនៃការលក់ទៅរកទីផ្សារដែលប៉ះពាល់តិចតួចដោយសារការបិទសកម្មភាពសេដ្ឋកិច្ចដោយសារកូវីដ-១៩ ។ អាជីវកម្មផ្នែកគីមី ក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផងដែរ ដូចជា កម្មវិធីពាណិជ្ជកម្មឌីជីថល ដែលតភ្ជាប់ការបញ្ជាទិញរបស់អតិថិជន ទៅជាមួយនឹងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ជាដើម ។ កម្មវិធីនេះ បង្កើននូវភាពបត់បែនលឿនរហ័ស កាត់បន្ថយពេលវេលាដំណើរការ និងលើកកម្ពស់ភាពអាចតាមដានបាន សម្រាប់ អតិថិជន ។
អេសស៊ីជី បានពង្រីកចង្កោមអាជីវកម្មរបស់ខ្លួន និងបានរុករកកាលានុវត្តភាពអាជីវកម្មថ្មីៗ ដើម្បីបង្កើតភាពពិសេសនិងតម្លៃបន្ថែមឲ្យផលិតផល និងបង្កើនភាពបត់បែនរហ័សនៃអាជីវកម្ម ។ សម្រាប់ដំណោះស្រាយសេដ្ឋកិច្ចវិលជុំ (Circular Economy) អេសស៊ីជី បានចាប់ផ្ដើមផលិតកម្មជ័រកែច្នៃឡើងវិញ ដោយប្រើប្រាស់ប្លាស្ទិកដែលប្រើរួចពីសំណល់នៅតាមសហគមន៍ និងបានស្ថាបនារោងចក្របង្ហាញមួយ សម្រាប់ការកែច្នៃប្រើប្រាស់ឡើងវិញនូវផលិតផលគីមី។ ដោយប្រើប្រាស់ចំណេះដឹង និងជំនាញផ្ទៃក្នុង រួមគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពិភពលោក អាជីវកម្មផ្នែកគីមីរបស់ អេសស៊ីជី ផ្ដោតគោលដៅធ្វើពាណិជ្ជកម្មដំណោះស្រាយឌីជីថល សម្រាប់វិស័យផលិតកម្ម ដែលអេសស៊ីជីបានបង្កើតឡើងដោយខ្លួនឯង និងក្លាយខ្លួនជាអ្នកផ្ដល់ដំណោះស្រាយផ្នែកឧស្សាហកម្មមួយ ។
អាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ បានបង្កើនប្រសិទ្ធផលប្រតិបត្តិការរបស់ខ្លួន តាមរយៈការកែសម្រួលគំរូប្រតិបត្តិការនិងគំរូអាជីវកម្ម ឲ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដែលចង់បានកាន់តែច្រើនឡើងនូវផលិតផលអនាម័យ និងពាណិជ្ជកម្មតាមអនឡាញ (e-commerce) ។ អាជីវកម្មផ្នែកនេះ បានវិនិយោគទៅលើការបង្កើតនូវច្រកប្រាស្រ័យទាក់ទងសកម្មនិងពហុមុខព្រួញ (Active Omni-Channel) ដូចជា SCG HOME Online, NocNoc និង Q-Chang ជាដើម ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ផ្ដល់នូវផលិតផល និងសេវាកម្ម ព្រមទាំងដំណោះស្រាយសរុប ផងដែរ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនជាក្រុមហ៊ុនឈានមុខគេ នៅក្នុងទីផ្សារគ្រឿងសំណង់នៅប្រទេសថៃ ក៏ដូចជានៅក្នុងអាស៊ាន ។ ការផ្ដល់សេវាកម្ម គ្របដណ្ដប់លើដំណោះស្រាយផ្នែកសំណង់, ដំណោះស្រាយផ្នែកបែបផែនរស់នៅ និងដំណោះស្រាយការពារពីជំងឺកូវីដ-១៩ ដូចជា ដំណោះស្រាយវេជ្ជសាស្ត្រដែលផ្ដល់ដោយ CPAC BIM ដែលប្រើបច្ចេកវិទ្យាធ្វើគំរូព័ត៌មានសំណង់សម្រាប់ការធ្វើទូចត្តាឡីស័ក និងទូបង្ការការឆ្លងមេរោគ សម្រាប់ការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ, បច្ចេកវិទ្យាខ្យល់ចេញចូលសម្រាប់បន្ទប់បង្ការមេរោគ ដើម្បីធានាសុវត្ថិភាព ។ ដំណោះស្រាយជាគំរូទាំងនេះ ផ្ដល់ផលប្រយោជន៍នៃការដំឡើងបានរហ័ស និងមានជម្រើសគ្រប់គ្រងថវិកា ផងដែរ ។ ដំណោះស្រាយទាំងនេះត្រូវបានដំឡើងនៅឯមន្ទីរពេទ្យ Saraburi និងមន្ទីរពេទ្យ Vajira ។
ទន្ទឹមនឹងនេះដែរ
អាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ ក៏បានបង្កើតនូវផលិតផលនវានុវត្តន៍នានា
ដើម្បីបំពេញតម្រូវការអនាម័យ ផងដែរ ។ ផលិតផលនវានុវត្តន៍ទាំងនោះ រួមមាន គ្រឿងសម្ភារៈបន្ទប់ទឹកស្វ័យប្រវត្តិ
ឆ្លាតវៃនិងប្រើប្រាស់ដោយមិនបាច់ប៉ះពាល់វា ដើម្បីកាត់បន្ថយការប៉ះពាល់ ឬ
ឥដ្ឋការ៉ូអនាម័យ COTTO ដែលបង្ការការលូតលាស់របស់បាក់តេរីនៅក្នុងផ្ទះរបស់អ្នក
។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានណែនាំ និងដាក់ឲ្យប្រើប្រាស់នូវបន្ទះស្មាតបតប្រឆាំងនឹងការដុះផ្សិត
និងបន្ទះប្រឆាំង UV ដែលមានឈ្មោះថា SCG Smartboard
Ultra Clean ដែលងាយស្រួលលាងសម្អាត និងអាចធន់នឹងការជូតសម្អាតសម្លាប់មេរោគញឹកញាប់ ដែលស័ក្ដិសមបំផុតសម្រាប់ការប្រើប្រាស់ជាជញ្ជាំងនៅតាមមន្ទីរពេទ្យ
មជ្ឈមណ្ឌលថែទាំសុខភាព ផ្ទះថែទាំមនុស្សចាស់ ឬគ្លីនិកធ្មេញ ។
ប្រព័ន្ធដំបូលសូឡារបស់ អេសស៊ីជី គឺជាជម្រើសសន្សំសំចៃថាមពលសម្រាប់ម្ចាស់គេហដ្ឋាន។ ការលក់ដំបូលសូឡាបានកើនឡើងយ៉ាងគំហុក ដោយសម្រេចបានកំណើន ១៨២% នៅក្នុងឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ ២០១៩ ខណៈដែលប្រជាជនកាន់តែច្រើនឡើងចំណាយពេលវេលានៅផ្ទះ ។
អាជីវកម្មផ្នែកវេចខ្ចប់ បានសម្របខ្លួនដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ដោយពង្រឹងបន្ថែមនូវគំរូអាជីវកម្មចម្រុះរបស់ខ្លួន ដើម្បីកសាងមូលដ្ឋានកំណើនប្រកបដោយចីរភាព នៅក្នុងទីផ្សារអាស៊ាន ។ ការសម្របខ្លួននេះ រួមមាន ការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេសដើម្បីពង្រីកអាជីវកម្ម តាមរយៈការពង្រីកមូលដ្ឋានអតិថិជន នៅក្នុងប្រភេទផលិតផលអ្នកប្រើប្រាស់ ខណៈដែលវិស័យនេះមានសក្ដានុពលកំណើនខ្ពស់ ។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Bien Hoa Packaging Joint Stock Company (SOVI) ផងដែរ ដើម្បីពង្រឹងមូលដ្ឋានឈរជើងនិងកម្លាំងរបស់ខ្លួន នៅក្នុងអាជីវកម្មវិស័យវេចខ្ចប់នៅក្នុងប្រទេសវៀតណាម។ លើសពីនេះទៀត ក្រុមហ៊ុនក៏បានទិញយកក្រុមហ៊ុន Go-Pak UK Limited (Go-Pak) ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយសេវាកម្មចំណីអាហារឈានមុខគេមួយ នៅចក្រភពអង់គ្លេស អឺរ៉ុប និងអាមេរិកខាងជើង ដែលមានរោងចក្រផលិតកម្មនៅភាគខាងត្បូងប្រទេសវៀតណាម។ ការទិញទាំងនេះ នឹងពង្រឹងសក្ដានុពលទីផ្សារនៅក្នុងអាជីវកម្មវេចខ្ចប់ចំណីអាហារ កាន់តែរឹងមាំថែមទៀត ។
នៅចំពេលដែលជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ ក្រុមហ៊ុនបានប្ដេជ្ញាចិត្តផ្ដោតអាទិភាពសំខាន់បំផុតទៅលើវិធានការអនាម័យតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពផលិតផល បុគ្គលិក អតិថិជន និងដៃគូអាជីវកម្ម ។
ក្រុមហ៊ុន អេសស៊ីជី ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍនូវនវានុវត្តន៍និងដំណោះស្រាយផ្នែកវេចខ្ចប់ ។ ក្រុមហ៊ុនបានបង្កើត និងដាក់ឲ្យប្រើប្រាស់នូវស្ទូឌីយោ SCGP-Inspired Solutions ដើម្បីកែលម្អបទពិសោធន៍អតិថិជនឲ្យកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងដំណោះស្រាយរចនាបថនៃការវេចខ្ចប់ និងការអភិវឌ្ឍសម្ភារវេចខ្ចប់ដោយផ្អែកលើគោលការណ៍សេដ្ឋកិច្ចវិលជុំ (Circular Economy) ។ ឧទាហរណ៍មួយ គឺផលិតផល R-1 ដែលជាសម្ភារវេចខ្ចប់យឺតអាចបត់បាន ដែលមានច្រើនស្រទាប់ និងផ្ដល់នូវគុណភាពជាប់ធន់បានយូរ ការការពារគុណភាពរបស់របរដែលផ្ទុក និងការអាចច្នៃប្រើប្រាស់ឡើងវិញបាន ។ ក្រុមហ៊ុន Dow Thailand Group និង Khao Tra Chat បានធ្វើសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើតនូវថង់វេចខ្ចប់អាហារដែលមិនប៉ះពាល់បរិស្ថាន និងអាចច្នៃប្រើប្រាស់ឡើងវិញបាន ១០០% ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]