ភ្នំពេញ៖ កុមារត្រូវបានគេចាត់ទុកជាពន្លកជីវិតដ៏តូចមួយពោរពេញដោយភាពបរិសុទ្ធផូផង់ ឬប្រៀបដូចជាក្រណាត់សដែលប្រាសចាកនូវភាពសៅហ្មងទាំងពួង។ ពួកគេត្រូវបានចាត់ទុកជាទំពាំងស្នងឬស្សីដែលជាអនាគតអ្នកកសាងប្រទេសជាតិ ប៉ុន្តែនៅក្នុងចំណោមកុមារទាំងនោះ ក៏មានកុមារមួយចំនួនត្រូវបានបាត់បង់ឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ប្រៀបដូចជាពួកគេត្រូវបានបោះបង់ចោលអោយនៅវង្វេងតែលតោលក្នុងពិភពលោកដ៏ខ្មៅងងឹតឥតរស្មី នោះគឺកុមារអូទីស្សឹម។នៅកម្ពុជាវិញ មកទល់និងពេលនេះ តាមរយៈនៃការធ្វើសិក្ខាសាលាថ្នាក់ជាតិមួយកាលពីឆ្នាំ២០១៩នេះ បានរកឃើញថា មានកុមារអូទីស្សឹមចំនួន១១៥៨នាក់នៅខេត្ត៦ មានដូចជា ភ្នំពេញ កណ្តាល បាត់តំបង ពោធ៍សាត់ សៀមរាប កំពង់ឆ្នាំង ចំនួននេះស្រាវជ្រាវតែជាង២០ស្រុកប៉ុណ្ណោះទេ ដូចនេះ តាមការសន្និដ្ឋាន កម្ពុជាអាចនឹងមានកុមារ និងយុវជនដែលមានអូទីស្សឹមរហូតដល់ជាង២០ពាន់នាក់ ហើយចំនួននេះអាចនិងមានការកើនឡើងប្រសិនបើយើងទាំងអស់គ្នាមិនបានយកចិត្តដាក់បន្ថែមលើការផ្សព្វផ្សាយព័ត៌មានបន្ថែមពីសុខភាពស្រ្តី មាតានិងទារកនោះទេ ព្រោះថា ការថែទាំទារក ម្តាយគឺមានភារកិច្ច និងតួនាទីសំខាន់បំផុតពិសេសពីសំណាក់គ្រូជំនាញ ដើម្បីជួយពួកគាត់ក្នុងការបង្កើនសមត្ថភាពក្នុងការរស់នៅអោយកាន់តែប្រសើរឡើង។ កន្លងមកកុមារអូទីស្សឹម ត្រូវបានគេចាត់ទុកថាជាមនុស្សឆ្កួត ឬជាជនពិការ ឬជាជនដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញខ្លួន តាមរយៈកាយវិការច្រងេងច្រង៉ាងរបស់ពួកគាត់ ហើយពួកគាត់ក៏បានបាត់បង់សិទ្ធិរបស់ពួកគាត់ ដែលពួកគាត់គប្បីទទួលបានដូចកុមារទូទៅដែរ ដូចជាពួកគាត់មិនបានទទួលការអប់រំ មិនបានចូលរួមលេងកីឡា ត្រូវទទួលរងការរើសអើង មាក់ងាយ កង្វះការយកចិត្តទុកដាក់ខាងផ្លូវចិត្តក៏ដូចជាការរក្សាអនាម័យ កង្វះខាតការទទួលបានសេវាសុខាភិបាល និងការបាត់បង់ឱកាសក្នុងការចូលរួមក្នុងសកម្មភាពក្នុងសង្គមបើធៀបនឹងកុមារទូទៅ។ ទន្ទឹមនឹងនោះ កុមារអូទីសឹ្សមមួយចំនួនអាចនឹងត្រូវបានបំបរបង់ចោល ឬត្រូវបានសមាជិកគ្រួសារឃាំងដូចជាសត្វធាតុ ដោយសារកាយវិការច្រងេងច្រង៉ាងរបស់ពួកគាត់ធ្វើអោយអ្នកនៅជុំវិញខ្លួនមានការយល់ច្រលំថា វាជាការសំដែងពីភាពសាហាវយង់ឃ្នង ដែលផ្ទុយទៅវិញ មតិទាំងនេះសុទ្ធតែមិនត្រឹមត្រូវ។ កុមារអូទីស្សឹមមានកាយវិការច្រងេងច្រង៉ាង នោះដោយសារតែពួកគាត់មិនបានដឹងពីវិធីក្នុងការសំដែងចេញពីអារម្មណ៍របស់ពួកគាត់ទៅកាន់អ្នកជុំវិញ ខ្លួនដូចជា គាត់បោកប្រាស់សំភារៈនៅជុំវិញខ្លួន នោះដោយសារតែគាត់ចង់ប្រាប់ថាគាត់មិនសប្បាយចិត្ត គាត់ធ្វើបាបរាងកាយខ្លួនឯងក៏ដោយសារគាត់ចង់ប្រាប់ទៅអ្នកជុំវិញគាត់ ថាគាត់មានអារម្មណ៍ធុញថប់ឬមិនសប្បាយចិត្តជាដើម។ល។ ប៉ុន្តែក្រោយពេលទទួលការបណ្តុះបណ្តាលជាពិសេស កុមារអូទីស្សឹមក៏ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទរាបសារជាងមុនដោយពួកគាត់យល់ដឹងពីវិធីសំដែងចេញនូវអារម្មណ៍របស់ពួកគាត់ទៅអ្នកជុំវិញខ្លួនបានដឹង តាមរយៈសកម្មភាពដែលសមស្រប ដូចជាគាត់អាចប្រាប់ថាពួកគាត់ស្រលាញ់ តាមរយៈការទៅថើបថ្ពាល់ ឬ ពួកគាត់អាចជួយការងារផ្ទះស្រាលៗមួយចំនួន ដូចជាបោសដី ហុចរបស់ស្រាលៗមួយចំនួន។ល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារកុមារអូទីស្សឹមទាមទារការបណ្តុះបណ្តាលពិសេសទាំងលើបំនិនជីវិតនិងចំណេះដឹង។ ហេតុនេះទាមទារអោយមានការយកចិត្តទុកដាក់និងមើលថែខ្ពស់ពីសំណាក់ក្រុមគ្រួសារនិងសហគមន៍ ដូចជា៖
● ការចំណាយថវិកាក្នុងការថែទាំ
● ការខាតបង់ពេលវេលាប្រកបរបរចិញ្ចឹមជីវិត
● ការចំណាយលើមធ្យោបាយដឹកជញ្ជូនកុមារអូទីស្សឹមពីកន្លែងមួយទៅកន្លែងមួយឬពីផ្ទះទៅសាលារៀន និងពីសាលារៀនមកផ្ទះ
● កង្វះខាតគ្រូជំនាញដើម្បីបណ្តុះបណ្តាលកុមារអូទីស្សឹម
● កង្វះខាតប្រាក់ឧបត្ថម្ភជីវភាពដល់គ្រូជំនាញ
● កង្វះខាតសំភារៈសិក្សាដែលជាជំនួយដល់ការបណ្តុះបណ្តាល
● កង្វះខាតអគារសិក្សាដែលអំណោយផលពិសេសដល់ការអប់រំរបស់កុមារអូទីស្សឹម
ដែលទាំងនេះសុទ្ធតែជាឧបសគ្គដល់សកម្មភាពរបស់សាលាក្នុងការជួយស្រោចស្រង់អនាគតកុមារអូទីស្សឹមរបស់យើង ក្នុងការធ្វើអោយពួកគាត់មានបំនិនជីវិតគ្រប់គ្រាន់ដែលអាចអោយពួកគាត់មានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការជួយខ្លួនឯង និងចូលរួមក្នុងសកម្មភាពនានាក្នុងសង្គមដូចកុមារទូទៅក៏ដូចជាយុវជនយុវនារីជំនាន់ថ្មីទូទៅផងដែរ។
ដោយបានឃើញពីការលំបាកទាំងនេះ ទើបក្រុមហ៊ុនTADA Delivery បានព្យាយាមខ្នះខ្នែងស្វែងរកការឧបត្ថម្ភនានា ដូចជា សំភារៈសិក្សា សៀវភៅ ប៊ិក ខ្មៅដៃ សៀវភៅផាត់ពណ៌ សៀវភៅតុក្កតា ប្រដាប់ក្មេងលេងផ្សេងៗ និងថវិកា ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ក៏ដូចជាជួយសម្រាលបន្ទុករបស់អង្គការ ក្រុមគ្រួសាររបស់កុមារអូទីស្សឹម ក៏ដូចជាការរួមគា្នដើម្បីជួយសម្រាលបន្ទុករបស់សង្គម ដើម្បីដុសខាត់ពន្លកអនាគតរបស់ប្រទេសជាតិទាំងអស់គ្នា។
សប្បុរសជនអាចចូលរួមជាមួយសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន TADA Delivery តាមរយៈ ហ្វេសប៊ុក TADA Cambodia ឬ អាចទំនាក់ទំនងតាមទូរសព្ទ 081 987 657 (Smart) | 061 987 658 (Cellcard) ឬជាការបរិច្ចាគថវិកាតាមគណនី ABA: 002653292 (CHHIM PUTHINARA)។
រាល់ការបរិច្ចាគរបស់លោកអ្នក ភ្នាក់ងារTADA Delivery នឹងទៅទទួលសម្ភារដែលលោកអ្នកបរិច្ចាគដោយផ្ទាល់ និងមិនគិតប្រាក់ឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]