ទម្រង់មុខស្អាត សាច់ម៉ត់រលោង តែពេលញញឹមមកធ្មេញលឿង។ ម៉េចបានធ្មេញប្រែទៅជាលឿង? មានវិធីណាកែខៃបានអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម។
១- មូលហេតុធ្វើឲ្យធ្មេញលឿង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានមូលហេតុជាច្រើន អាចបង្កឲ្យធ្មេញប្រែពណ៌ទៅជាប្រផេះ ឬលឿង ដូចជា ប្រើថ្នាំផ្សះច្រើន មិនថែទាំធ្មេញឲ្យបានល្អ ភេសជ្ជៈមួយចំនួន ជក់បារី និងបញ្ហាសុខភាពណាមួយ ជាដើម។
២- វិធីថែទាំធ្មេញឲ្យសដោយខ្លួនឯង
យើងអាចបំបាត់ស្នាមស្រអាប់លើធ្មេញដោយខ្លួនឯងបាន ដោយប្រើផលិតផល ដូចជា ក្រដាសពាក់ធ្មេញឲ្យស ថ្នាំដុសធ្មេញ និងទឹកសម្អាតធ្មេញ។ ផលិតផលធ្វើឲ្យធ្មេញស អាចរកបាននៅឱសថស្ថាន ដើម្បីជួយធ្មេញដែលលឿងប្រែទៅជាសភ្លឺថ្លា។ ថ្នាំដុសធ្មេញមានផ្ទុកជាតិកាត់ និងសារធាតុគីមី អាចជម្រុះស្នាមស្រអាប់លើធ្មេញបាន។ សម្រាប់ស្នាមស្រអាប់ដែលជ្រៅ អាចត្រូវទៅពេទ្យធ្មេញដើម្បីដោះស្រាយ។
– សារធាតុធ្វើឲ្យធ្មេញស៖ សារធាតុទាំងនោះ អាចជួយធ្មេញឲ្យស ព្រោះមានផ្ទុកជាតិ Carbamide Peroxide អាចបំបាត់ស្នាមស្រអាប់ទាំងនៅសើៗ ឬជ្រៅនៅធ្មេញ និងអាចប្ដូរពណ៌ធម្មជាតិរបស់ធ្មេញយើងបានទៀតផង។ បើមានធ្មេញស្រអាប់ដោយសារកាហ្វេ សារធាតុធ្វើឲ្យធ្មេញសនេះក៏អាចជួយបានដែរ។ សម្រាប់ប្រភេទជែល អាចធ្វើការដុសតិចៗលើផ្ទៃធ្មេញ ខណៈប្រភេទផ្សេងទៀត ជែលអាចដាក់ក្នុងធ្មេញជ័រ ហើយយកទៅពាក់ធ្មេញរយៈពេល ៣០-៤៥ នាទី ជារៀងរាល់ថ្ងៃ មួយសប្ដាហ៍ ឬច្រើនជាងនេះ។
– ក្រដាសពាក់ធ្មេញឲ្យស ៖ អាចបំបាត់ស្នាមស្រអាប់លើធ្មេញបាន ដោយក្រដាសខាត់ទាំងនោះស្ដើង ថ្លាមានជែលដែលផ្ទុកសារធាតុធ្វើឲ្យធ្មេញស (Peroxide-based whitening gel)។ យើងត្រូវពាក់វា ២-៣ នាទី ជារៀងរាល់ថ្ងៃ ចាប់ពីមួយអាទិត្យឡើងទៅ ហើយលទ្ធផលនឹងបង្ហាញក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយ ធ្មេញអាចសបានយ៉ាងហោចមួយឆ្នាំដែរ។ យ៉ាងណា ការប្រើក្រដាសពាក់ធ្មេញឲ្យស លទ្ធផលមិនល្អដូចសារធាតុធ្វើឲ្យធ្មេញស (Whitening kits) ទេ គ្រាន់តែងាយស្រួលប្រើជាងប៉ុណ្ណោះ។
– ថ្នាំដុសធ្មេញ និងទឹកសម្អាតធ្មេញឲ្យស៖ អាចជួយជម្រុះស្នាមស្រអាប់លើធ្មេញបាន ហើយផលិតផលមួយចំនួន មានផ្ទុកសារជាតិកាត់ ជាតិគីមី។ ប៉ុន្តែ សម្រាប់គ្នាយើងមានធ្មេញលឿងពីធម្មជាតិ គឺមិនមានប្រសិទ្ធភាពទេ។
– ប្រើវិធីសាមញ្ញៗធ្វើឲ្យធ្មេញស៖ អាហារមួយចំនួន ដូចជា ផ្លែប៉ោម ផ្លែសារី និងការ៉ុត សម្បួរជាតិទឹក និងធ្វើឲ្យចេញទឹកមាត់ច្រើននៅពេលញ៉ាំចូលមាត់ ដែលជួយក្នុងសម្អាតកម្ទេចកំទីជាប់ធ្មេញបានល្អ។ ទំពាស្ករកៅស៊ូគ្មានផ្ទុកជាតិស្ករ ក៏អាចជួយសម្អាតធ្មេញបានដូចគ្នា ព្រោះទឹកមាត់បញ្ចេញមកច្រើន មានប្រយោជន៍បន្សាបជាតិអាស៊ីដ ដែលជាភ្នាក់ងារចម្បងបំផ្លាញធ្មេញរបស់យើង។
៣- វិធីធ្វើឲ្យធ្មេញសប៉ះពាល់ធ្មេញសិប្បនិម្មិត
ប្រើវិធីសាស្ត្រធ្វើឲ្យធ្មេញស ត្រូវតែប្រុងប្រយ័ត្ន បើធ្មេញរបស់យើងជាធ្មេញដាក់ ព្រោះសារធាតុជួយធ្មេញឲ្យសទាំងនោះ មិនមានប្រយោជន៍ចំពោះធ្មេញក្លែងក្លាយនោះទេ។ ហេតុនេះ បើប្រើវិធីធ្វើឲ្យធ្មេញស លើធ្មេញក្លែងក្លាយ លទ្ធផលក៏ខុសគ្នាជាមួយធ្មេញធម្មជាតិដែរ ហើយរូបរាងរបស់ធ្មេញក្លែងក្លាយ និងលេចចេញកាន់តែច្បាស់។
៤- វិធីបង្ការកុំធ្មេញស្រអាប់
ពេលវ័យកាន់តែចាស់ ស្រទាប់ខាងក្រៅធ្មេញចាប់ផ្ដើមសឹករេចរឹល។ ស្រទាប់បន្ទាប់មានឈ្មោះថា Dentin ជាស្រទាប់ដែលធ្វើឲ្យធ្មេញប្រែជាពណ៌លឿង។ នេះជាមូលហេតុធ្វើឲ្យធ្មេញស្រអាប់ ពិសេសក្រោយយើងប្រើវិធីធ្វើឲ្យធ្មេញសរួច។ យើងក៏ត្រូវប្រយ័ត្នដែរចំពោះអាហារ និងភេសជ្ជៈ ដែលអាចធ្វើឲ្យធ្មេញយើងស្រអាប់។ ជារឿយៗ ការធ្វើឲ្យធ្មេញស អាចមើលទៅថ្លា និងខៀវ ដូច្នេះយើងក៏អាចញញឹមចេញមកបានស្អាតជាងមុនដែរ។
៥- កុំជក់បារី
ការជក់បារី មិនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យធ្មេញស្រអាប់ទៀតផង។ ថ្នាំជក់ នឹងធ្វើឲ្យកាចាធ្មេញឡើងពណ៌ត្នោត ក៏មិនងាយជម្រុះចេញតាមរយៈការដុសធ្មេញដែរ។ ជក់កាន់តែយូរឆ្នាំ ធ្មេញកាន់តែស្រអាប់ខ្លាំងទៅៗ ថែមទាំងធ្វើឲ្យក្លិនដង្ហើមមិនល្អ រលាកអញ្ចាញធ្មេញ និងបង្កើនកត្តាប្រឈមកើតជំងឺមហារីកច្រើនប្រភេទ។
៦- អាហារធ្វើឲ្យធ្មេញស្រអាប់
អាហារមួយចំនួនអាចប្ដូរពណ៌ធ្មេញយើងបាន អាចប្រើវិធីងាយស្រួលចំណាំ អាហារប្រភេទណាអាចធ្វើឲ្យប្ដូរពណ៌ធ្មេញ។ ទ្រឹស្តីពេទ្យ លើកឡើងថា អាហារណាក៏ដោយ តែអាចប្រឡាក់អាវស គឺសុទ្ធតែអាចប្ដូរពណ៌ធ្មេញ ដូចជា កាហ្វេជាដើម។ ភេសជ្ជៈផ្សេងទៀត មានតែ ទឹកសូដាពណ៌ខ្មៅ និងទឹកផ្លែឈើ ក៏អាចធ្វើឲ្យធ្មេញខ្មៅស្រអាប់បានដែរ។ ធ្មេញយើងនឹងស្រអាប់បន្តិចម្ដងៗ ហើយកាន់តែមើលឃើញច្បាស់ នៅពេលវ័យកាន់តែចាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]