តាំងពីចាប់ផ្តើមសាងស្នេហានេះមក មានរឿងរ៉ាវមិនតិចទេពួកយើងបានហែលឆ្លងជាមួយគ្នា ទម្រាំពួកយើងអាចដឹង និងស្គាល់ចិត្តគ្នា។ នេះក៏ព្រោះតែដៃគូស្នេហាជាពិសេសបុរសជាគូស្នេហ៍នេះតែម្តង គេក្លាហានណាស់ គេហ៊ានចូលមកនិយាយលួងលោម និងព្រមទាំងសន្យាជាច្រើន បូករួមសកម្មភាពចង់រក្សាស្នេហាឲ្យមានស្ថេរភាព កាលពីដំបូងដែលនេះហើយជាហេតុផលបណ្តាលឱ្យនារីជាគូស្នេហ៍ហ៊ានដាក់បេះដូងស្រលាញ់តបទៅវិញ។

តែអ្វីៗ ពិតណាស់វាផ្អែមនិងល្អបំផុតបែបនោះបានតែដំបូងមែនច្រើនបំផុត ៣ខែដំបូងប៉ុណ្ណោះ ពីព្រោះមនុស្សបុរសក៏បានប្រែប្រួលទៅជាមិនសូវយកចិត្តទុកដាក់ និងមនុស្សស្រីជាដៃគូដូចមុនទេ នេះក៏ព្រោះតែពួកគេគិតថាមនុស្សស្រលាញ់គ្នាស្គាល់ចិត្តគ្នាហើយចាំបាច់អីទៅ យកចិត្តទុកដាក់បារម្ភអីដូចកាលពីដំបូងធ្វើអី ? ដោយសារតែបុរសៗតែងតែគិតបែបនោះហើយទើបទង្វើរបស់គេបានប្រែប្រួលបន្តិចម្តងៗ រហូតដល់សឹងតែ ក្លាយជាអ្នកដដៃដោយមិនដឹងខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

សរុបមក បុរសជាគូស្នេហ៍សូមបង្ហាញទង្វើ និងសកម្មភាពរបស់អ្នកឲ្យបានស្ថិតស្ថេរ ទោះមិនបានដូចពេលចាប់ផ្តើមស្រលាញ់គ្នាដំបូងក៏គ្រាន់ផ្តល់ការយកចិត្តទុកដាក់ឬគ្រាន់នឹកដល់មនុស្សស្រីជាគូស្នេហ៍អ្នកនៅពេលអ្នក សប្បាយចិត្ត កើតទុក ឬក៏ឈឺចាប់ក៏បានដែរ ព្រោះវាជាសកម្មភាពតិចតួចដែលអាចបង្ហាញឲ្យនាងដឹងថាអ្នកពិតជានៅស្រលាញ់នាងពិតៗ សូមកុំត្រឹមតែនិយាយថា “ស្រលាញ់នាង ហើយមិនចង់បាត់បង់នាងអី” ព្រោះបែបនោះនាងច្បាស់ជាឈឺចាប់ខ្លាំងទោះ នាងមិននិយាយចេញ ក៏ក្នុងចិត្តនាងពិបាកទ្រាំណាស់។

ដូចនេះការស្រលាញ់ពិតមិនមែនជាពាក្យថា “បងស្រលាញ់អូន” តែប៉ុណ្ណឹងទេ តែវាជាសកម្មភាពដែលបង្ហាញឲ្យគូស្នេហ៍អ្នកដឹងថា “បង! ពិតជាស្រលាញ់និងយកចិត្តទុកដាក់និងអូន ហើយខ្លាចបំផុតគឺអូនឈឺចាប់និងស្រក់ទឹកភ្នែក” ទៅវិញទេ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]