សម្រាប់មនុស្សពេញវ័យម្នាក់ តាមការណែនាំគួរញ៉ាំអំបិលត្រឹម៦ក្រាមក្នុងមួយថ្ងៃ ហើយកុមារត្រូវតិចជាងនេះ។ ចុះបើអ្នកមានជំងឺប្រចាំកាយ ដូចជាជំងឺទឹកនោមផ្អែម តើអំបិលមានទំនាក់ទំនងបែបណាខ្លះជាមួយជំងឺនេះ?
១. អំបិល និងជំងឺទឹកនោមផ្អែម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាអំបិលមិនមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវកម្រិតបរិមាណអំបិលដែលញ៉ាំប្រចាំថ្ងៃ ដែលនេះជាផ្នែកមួយនៃការគ្រប់គ្រងជំងឺ។ ការញ៉ាំអំបិលច្រើនអាចធ្វើឲ្យសម្ពាធឈាមអ្នកជំងឺទឹកនោមផ្អែមកើនឡើង។ អ្នកមានជំងឺទឹកនោមផ្អែមច្រើនទទួលផលប៉ះពាល់ពីការឡើងសម្ពាធឈាមនេះ ដែលអាចបង្កើនហានិភ័យជំងឺបេះដូង បញ្ហាសរសៃឈាមខួរក្បាល និងជំងឺតម្រងនោម។
រឿងគួរឲ្យបារម្ភមួយទៀត គឺការញ៉ាំអំបិលច្រើនអាចធ្វើឲ្យមនុស្សយើងប្រឈមនឹងហានិភ័យកើតជំងឺមហារីកក្រពះផងដែរ។
២. អាហារសម្បូរជាតិអំបិល
ខាងក្រោមនេះជាប្រភេទអាហារមួយចំនួនដែលមានអំបិលច្រើន អ្នកមានជំងឺទឹកនោមផ្អែមគួរកាត់បន្ថយការញ៉ាំ។
- អាហារកែច្នៃ ឬអាហារវេចខ្ចប់
- សាច់ប្រឡាក់
- ទឹកស៊ីអ៊ីវ
- បង្គារក្រៀម និង
- ម្ហូបកំប៉ុង ជាដើម។
អ្នកមានជំងឺទឹកនោមផ្អែម អាចនឹងងាយឡើងសម្ពាធឈាម។ ការញ៉ាំជាតិប្រៃច្រើនពេក អាចធ្វើឲ្យសម្ពាធឈាមកើនឡើងដូចគ្នា។ ដូចនេះ បើយើងមិនច្បាស់ថាអាហារណាមួយមានជាតិប្រៃច្រើន សូមសាកសួរគ្រួពេទ្យបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]