ពិតណាស់ខណៈពេលដែលការពពោះ និងផ្ដល់កំណើតដល់សមាជិកថ្មីនៅក្នុងគ្រួសារ គឺជារឿងដ៏គួរឲ្យរំភើបក៏ពិតមែន ប៉ុន្តែវាក៏អាចធ្វើឲ្យម៉ាក់ៗកើតមានអាការៈថប់បារម្ភផងដែរ។ យ៉ាងណាមិញ យើងមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានេះឡើយ ពីព្រោះវាគឺជាធម្មតាប៉ុណ្ណោះ នៅពេលដែលស្រីៗយើងមានការប្រែប្រួលអ័រម៉ូននៅក្នុងអំឡុងពេលពពោះ។ ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាថប់បារម្ភនេះ ម៉ាក់ៗអាចសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១. ជជែកជាមួយនឹងមិត្តភក្តិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ពីពេលមានផ្ទៃពោះនៅខែទី១ ដល់ខែចុងក្រោយ វាពិតជាដំណាក់កាលដ៏គួរឲ្យភ័យខ្លាចមួយសម្រាប់ម៉ាក់ៗថ្មីថ្មោង។ ជាទូទៅ ការថប់បារម្ភអាចបណ្ដាលឲ្យមានអាការៈភ័យស្លន់ស្លោ ក្អួត និងពិបាកដកដង្ហើមជាដើម។ នៅក្នុងស្ថានភាពនេះ ការមានមិត្តភ័ក្ដិដែលអាចនិយាយរឿងក្នុងចិត្តបាន គឺជារឿងសំខាន់បំផុត។ ចូរនិយាយអំពីបញ្ហាដែលយើងកំពុងតែជួបប្រទះ និងទទួលយកការជួយជ្រោមជ្រែងពីអ្នកទាំងនោះនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះ។
២. ធ្វើខ្លួនឲ្យសប្បាយ
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការប្រើប្រាស់ពេលវេលា និងធ្វើឲ្យខ្លួនយើងមានភាពមមាញឹក គឺចាប់ផ្ដើមចំណង់ចំណូលចិត្តថ្មីមួយ។ ម៉ាក់ៗអាចរៀនពីអ្វីដែលថ្មី ឬបន្តចំណង់ចំណូលចិត្តដែលមានស្រាប់របស់យើង ជាមួយនឹងការគូររូបភាព ដេរប៉ាក់ លេងឧបករណ៍តន្ត្រី ចម្អិនម្ហូបអាហារ ច្រៀងលេង ឬធ្វើរឿងរ៉ាវផ្សេងៗទៀត។ ការធ្វើបែបនេះ នឹងជួយយើងឲ្យចាប់យកជំនាញថ្មីមួយ ដោយពុំចាំបាច់ធ្វើចលនាច្រើននោះទេ។ បន្ថែមពីនេះ យើងក៏អាចធ្វើលំហាត់ប្រាណលក្ខណៈស្រាលៗ ធ្វើសមាធិ ឬម៉ាស្សា ដើម្បីទទួលបានសន្តិភាពផ្លូវចិត្ត និងរាងកាយថែមទៀតផង។
៣. ចំណាយពេលវេលាខ្លះជាមួយនឹងវីដេអូ និងតន្ត្រី
ការចំណាយពេលវេលាខ្លះ ក្នុងការមើលភាពយន្ត រឿងភាគ និងវីដេអូផ្សេងៗ ក៏ដូចជាស្ដាប់តន្ត្រីពីរោះៗ នៅអំឡុងពេលនេះ ក៏អាចជួយឲ្យយើងជៀសឆ្ងាយពីបញ្ហាថប់បារម្ភបានដែរ។ ចូរស្វែងរកប្រភេទរឿងកំប្លែង ឬភាពយន្តបែបលើកទឹកចិត្ត ដែលធ្វើឲ្យអារម្មណ៍យើងស្ងប់សុខ ក៏ដូចជាធ្វើឲ្យកូនដែលនៅក្នុងផ្ទៃទទួលបានអារម្មណ៍រីករាយស្រស់ស្រាយ។
៤. ចូលរួមជាមួយបណ្ដាញស្រ្តីមានផ្ទៃពោះដូចគ្នា
បន្ថែមពីនេះ ម៉ាក់ៗក៏អាចដោះស្រាយបញ្ហាថប់បារម្ភ ដោយការជជែកលេងជាមួយនឹងស្រ្តីដទៃទៀតដែលកំពុងតែមានទម្ងន់ដូចគ្នា ដោយការចុះឈ្មោះចូលរៀននៅក្នុងថ្នាក់យូហ្គា ឬថ្នាក់បង្រៀនអំពីការចិញ្ចឹមបីបាច់កូនជាដើម។ ពិសេសជាងនេះទៅទៀត ម៉ាក់ៗត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយរបស់យើងមានអារម្មណ៍ធូរស្រាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]