បញ្ហាភ្លេចភ្លាំងច្រើនកើតលើមនុស្សវ័យចំណាស់ ហើយកាន់តែធ្ងន់ធ្ងរថែមទៀតនោះ គឺសឹងតែបាត់ការចងចាំតែម្ដង ដែលយើងហៅថាវង្វេងវង្វាន់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ថា ដើម្បីការពារការភ្លេចភ្លាំងច្រើននៅវ័យចំណាស់ ពេលនៅក្មេងយើងត្រូវមានទម្លាប់ល្អៗមួយចំនួនដូចខាងក្រោម។
១- កុំឲ្យខ្វះវីតាមីន D
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនមែនតែមនុស្សចាស់ទេ ក្មេងក៏ដោយឲ្យតែមានបញ្ហាកង្វះជាតិវីតាមីន D នឹងជួបបញ្ហាភ្លេចភ្លាំង ឬវង្វេងវង្វាន់ច្រើន។ ដូច្នេះគួរតែញ៉ាំអាហារណាដែលពោរពេញដោយវីតាមីន D ជាប្រចាំថ្ងៃ ឬអាចទទួលទានគ្រាប់ថ្នាំបន្ថែមក៏បាន។ ចំពោះអាហារវិញមានដូចជា ផ្សិត ទឹកដោះគោ ស៊ុតលឿង ថ្លើម ជាដើម។
២- ខ្លាញ់ត្រី
ពពួកត្រីសមុទ្រដូចជា ត្រីសាលម៉ុន ធូណា ជាអាហារល្អដែលសម្បូរជាតិខ្លាញ់អូមេហ្កា។ អាហារដែលចម្អិនពីត្រីទាំងនេះ ពិតជាអាចជួយដល់ការចងចាំនៅវ័យចំណាស់របស់យើងបាន ប្រសិនបើញ៉ាំបានញឹកញាប់ បូករួមទម្លាប់ល្អៗដទៃទៀត។
៣- ហាត់ប្រាណ និងហ្វឹកហាត់ខួរក្បាលជាប្រចាំ
លំហាត់ប្រាណងាយៗ អាចជួយធ្វើឲ្យចលនាសរសៃឈាមរត់បានស្រួល និងបង្កើនសមត្ថភាពខួរក្បាល។ ការបង្កើនសមត្ថភាពខួរក្បាលឲ្យសកម្មភាពជាប្រចាំ ដើម្បីជួយពង្រឹងឲ្យខួរក្បាលនៅតែមានភាពរហ័សរហួន អាចចៀសឆ្ងាយពីជំងឺភ្លេចភ្លាំង ហើយហ្គេមដែលល្អដូចជា ផ្គុំរូប ហ្គេមបែបផ្សងព្រេងដែលស្វែងរកច្រកចេញ សុទ្ធតែល្អចំពោះសុខភាពខួរក្បាល។
៤- កុំឲ្យមានការប៉ះទង្គិចក្បាល
ដើម្បីឲ្យខួរក្បាលចងចាំបានល្អ ចំណុចសំខាន់គឺត្រូវការពារក្បាលរបស់យើងមិនឲ្យមានការប៉ះទង្គិច ឬរងរបួសឲ្យសោះ។ មួយវិញទៀតយើងអាចម៉ាស្សាក្បាលថ្នមៗ ដើម្បីឲ្យសរសៃឈាមរត់ស្រួល និងកុំភ្លេចសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យខួរក្បាលគ្មានភាពស្មុគស្មាញ។
បញ្ហាភ្លេចភ្លាំងច្រើនកើតលើមនុស្សវ័យចំណាស់ ហើយកាន់តែធ្ងន់ធ្ងរថែមទៀតនោះ គឺសឹងតែបាត់ការចងចាំតែម្ដង ដែលយើងហៅថាវង្វេងវង្វាន់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ថា ដើម្បីការពារការភ្លេចភ្លាំងច្រើននៅវ័យចំណាស់ ពេលនៅក្មេងយើងត្រូវមានទម្លាប់ល្អៗមួយចំនួនដូចខាងក្រោម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]