សម្រាប់ស្រីៗ ដែលកើតជំងឺទឹកនោមផ្អែមពេលពពោះ គួរមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារ ដើម្បីធានាថាជាតិស្ករក្នុងឈាមមានកម្រិតធម្មតា។ ការប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អំឡុងពេលនេះ។ ដូច្នេះហើយ ស្រីៗដែលមានជំងឺទឹកនោមផ្អែមពេលពពោះ គួរចាប់ផ្ដើមរបបអាហារដូចខាងក្រោម។
១. គោលការណ៍ណែនាំក្នុងផែនការអាហារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ញ៉ាំអាហារតិច តែញឹកញាប់
- ចូរកុំខកខានក្នុងការញ៉ាំអាហារ ពីព្រោះវាអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប
- ញ៉ាំអាហារចម្រុះ និងផ្ដោតលើពពួកបន្លែ ខ្លាញ់ល្អ ប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ និងផ្លែឈើស្រស់ៗ។
- កាត់បន្ថយអាហារដែលមានផ្អែម ដូចជាផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិផ្អែម ទឹកផ្លែឈើ ការ៉េម ទឹកដោះគោជូរដែលមានរសជាតិ និងប្រភេទដំណាប់ផ្សេងៗ។
- ចូរញ៉ាំទឹកឲ្យបានច្រើន។
- ចូរញ៉ាំអាហារដែលមានជាតិកាប៉ូអ៊ីដ្រាតជាមួយនឹងប្រូតេអ៊ីន និងខ្លាញ់ធម្មជាតិល្អ។
២. ប្រភេទអាហារជាក់លាក់ អាចបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ
- គ្រាប់ធញ្ញជាតិ៖ អង្ករសម្រូប និងសណ្ដែក
- បន្លែ៖ ការ៉ុត ពោត ល្ពៅ ដំឡូងជ្វា ត្រសក់ ប៉េងប៉ោះ ត្រប់ ស្ពៃក្ដោប និងផ្កាខាត់ណា ជាដើម។
- ខ្លាញ់ធម្មជាតិ៖ ផ្លែប័រ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ
- ប្រូតេអ៊ីន៖ ស៊ុត ត្រី សាច់មាន់ តៅហ៊ូ សណ្ដែក
- ផ្លែឈើស្រស់៖ ចេក ទំពាំងបាយជូ ពពួកប៊ឺរី ល្ហុង និងឪឡឹក ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]