តាម​ទម្លាប់​ក្រោយ​ញ៉ាំ​ចំណី​អាហារ ហើយ​មាន​កាក​សំណល់​ជាប់​ធ្មេញ យើង​តែង​តែ​ប្រើ​ឈើ​ចាក់​ធ្មេញ ឬ​ក៏​អំបោះ​ទាក់​ធ្មេញ ទៅ​ឆ្កឹះ​សម្អាត។ រវាង​ឈើ​ចាក់​ធ្មេញ និង​អំបោះ​ទាក់​ធ្មេញ មួយ​ណា​ប្រើទៅមិន​សូវ​មាន​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​មាត់​ធ្មេញ?

បញ្ហា​នេះ​ទន្តបណ្ឌិត ស្រេង ភារម្យ បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បកស្រាយ​ថា គ្រូពេទ្យ​មិន​ដែល​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ​ទេ ការ​ប្រើ​ឈើ​ចាក់​ធ្មេញ ជា​ទម្លាប់​ប្រើ​តៗ​គ្នា​តាំង​ពី​មុន​មក ដោយ​ការ​យល់​ដឹង​អំពី​សុខភាព​មាត់​ធ្មេញ​នៅ​មាន​កម្រិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ​ហេតុ​ផល​ដែល​ទន្តពេទ្យ​មិន​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ ទី១ ដោយសារ​ឈើ​ចាក់​ធ្មេញ មាន​សភាព​រឹង អាច​នឹង​មាន​ការ​កកិត រលាក​នៅ​ចន្លោះ​អញ្ចាញ​ធ្មេញ ទី២ ឈើ​ចាក់​ធ្មេញ មិន​មែន​ជា​ឧបករណ៍​មួយ​ដែល​ងាយ​យក​ចេញ​នូវ​ចំណី​អាហារ​ដក់​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​ល្អ​ដូច​អំបោះ​ទាក់​ធ្មេញ​ទេ។

ទន្ត​បណ្ឌិត​បាន​បន្ត​ថា អំបោះ​ទាក់​ធ្មេញ​ជា​ឧបករណ៍​ដ៏​សំខាន់ ប្រើ​សម្រាប់​សម្អាត​ផ្ទៃ​នៃ​ចន្លោះ​ធ្មេញ។ ជា​ទូទៅ​អំបោះ​ទាក់​ធ្មេញ គ្រូពេទ្យ​ធ្មេញ​តែង​តែ​ណែនាំ​ឲ្យ​ប្រើ​ក្រោយ​ពេល​ញ៉ាំ​អាហារ​បន្ទាប់​ពី​ប្រើ​ច្រាស់​ដុស​សម្អាតធ្មេញ​រួចរាល់ ព្រោះ​សរសៃ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​គ្រប់​គ្រលុក​គ្រលាក់​ធ្មេញ​បាន​ទេ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ការ​សម្អាត​ជំនួយ​បន្ថែម​ទៅ​លើ​ចន្លោះ​ធ្មេញ​ធ្មេញ​២​ដែល​ប៉ះ​គ្នា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]