Adopt-A-Guy គឺជាឈ្មោះហាងទំនិញដ៏ប្លែក មួយកន្លែង ដែលមានទីតាំងនៅ កណ្ដាលទីក្រុង ប៉ារីស ដោយហាងនេះ បានដាក់តាំងនូវ បុរសសង្ហា ជាច្រើននាក់ ហើយភ្ញៀវ នារីៗ ដែលបានឆ្លងកាត់ទីនោះ អាចជ្រើសរើស បុរសសង្ហាមួយណាក៏បាន ដែលខ្លួនពេញចិត្ត។

ពួកប្រុសសង្ហាទាំងអស់នោះ ត្រូវបានអោយ ឈរបង្ហាញ រាង និងសាច់ដុំ ដោយពួកគេ អាចធ្វើចលនា ឈរ អង្គុយ តាមចិត្តចង់ ហើយពួកគេ ផ្ទាល់ជាអ្នក ជ្រើសរើស នូវ តួតុក្កតា រឺ សំលៀកបំពាក់ ប្លែកៗ ទៅតាមចំណូលចិត្ត។ នារីៗ ជាច្រើនមានការ ចាប់អារម្មណ៍ទៅនឹង ការដាក់តាំង នូវមនុស្សប្រុសពិត ហើយនារី ទាំងនោះ អាចទៅ  ពិនិត្យមើល ប្រវត្តិរូប នៃ បុរសនីមួយៗ មុនពេលដែលសំរេចចិត្តថាត្រូវយកមួយណាដោយ នារីៗ អាចថតរូប ជាមួយនឹង ប្រុសដែលនាងពេញចិត្ត។

មិនតែប៉ុណ្ណោះ ពេលដែលពួកគេ ត្រូវរ៉ូវគ្នា ពួកគេ ក៏អាច អង្គុយជជែក គ្នាលេង និងពិសារភេសជ្ជៈ ហើយនឹងអាច ឈានរហូតដល់ ទៅការ ណាត់ជួបគ្នា ជាលក្ខណៈឯកជន ថែមទៀតផង។

តើប្រិយមិត្តយល់ថា ការធ្វើអាជីវកម្មនេះ មានភាពទាក់ទាញដែររឺទេ?

ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]