ដោយសារតែទារក និងក្មេងតូចៗនៅវ័យកំពុងលូតលាស់ខ្លាំង ដូចនេះសុខភាពអាអូនមានប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ ជាហេតុបណ្ដាលឲ្យកូនងាយឈឺជំងឺច្រើន។ ជំងឺដែលកូនក្មេងភាគច្រើនកើតនោះ គឺរលាកបំពង់ក ឬជំងឺរលាកទងសួតជាដើម តែជំងឺរលាកទងសួតមាន២ប្រភេទដែលធ្វើទុក្ខដល់សុខភាពកូន។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់ឲ្យដឹងថា ជំងឺរលាកទងសួត ជាជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយការបង្ករោគនៅក្នុងសួតដោយពពួកវីរុសតាមរយៈបំពង់ខ្យល់តូចៗក្នុងសួតដែលមានមេរោគ និងស្ទះ។ ជំងឺរលាកទងសួតនេះ ត្រូវបានចែកចេញជា ២ប្រភេទគឺ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរលាកទងសួតស្រួចស្រាល់- ជំងឺរលាកទងសួតស្រួចស្រាល ជាជំងឺផ្លូវដង្ហើម ជួបប្រទះញឹកញាប់បំផុតនៅផ្នែកខាងចុងនៃទងសួត។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សទៀត តាមរយៈខ្យល់ដង្ហើមបង្កឡើងដោយវីរុស RSV ដែលប្រភេទវីរុសឧស្សាហ៍ជួបប្រទះជាងគេ។
រលាកទងសួតរ៉ាំរ៉ៃ- ជំងឺរលាកទងសួតរ៉ាំរ៉ៃជាប្រភេទមួយនៃជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)ដែលជាអាការៈរលាកទងសួតនាំឲ្យមានស្លេស្មច្រើន ក្អកញឹកញាប់ និងពិបាកដកដង្ហើម។ ជំងឺនេះរលាកទងសួតប្រភេទនេះកើតឡើងបណ្ដាលមកពីវីរុស ប្រហាក់ប្រហែលនឹងវីរុសជំងឺគ្រុនក្ដៅ និងផ្ដាសាយដែរ។ ពេលខ្លះ វាក៏បង្កឡើងដោយការជក់បារី ធូលី ឬខ្យល់ពុលក្នុងបរិយាកាស ជាដើម។
ត្បិតតែ ជំងឺ២ខាងលើជាប្រភេទជំងឺរលាកទងសួតដូចគ្នា តែរោគសញ្ញារបស់ជំងឺនីមួយៗមិនដូចគ្នាទេ ដោយការក្អក ស្លេស្មពណ៌ស លឿងក្រាស់ ឬបៃតង អស់កម្លាំង គ្រុនក្ដៅ-រងា ពិបាកដកដង្ហើម មិនស្រួលក្នុងទ្រូង (រោគសញ្ញារលាកសួតរ៉ាំរ៉ៃ) និងអាការៈដូចជំងឺផ្ដាសាយ ក្ដៅខ្លួន រញ៉ាំរញ៉ូវ ថប់ដង្ហើម (រោគសញ្ញារលាកសួតស្រួចស្រាល)។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនេះបន្តថា ក្នុងករណីដែលអាអូនមានបង្ហាញសញ្ញាផ្សេងទៀតក្រៅពីបានរៀបរាប់ខាងលើដូចជា ក្អួត ដកដង្ហើមញាប់ សន្លឹមៗ ទន់ដៃទន់ជើង ឬគ្រុនក្ដៅលើស៣៨អង្សារសេ ដកដង្ហើមមានសូរសម្លេង ក្អករហូតគេងមិនបាន។ល។ ម៉ាក់ប៉ាត្រូវប្រញាប់យកកូនទៅពិនិត្យជាមួយគ្រូពេទ្យឯកទេសកុមារ ចៀសវាងសុខភាពកូនកាន់តែមានគ្រោះថ្នាក់។
ទោះយ៉ាងនេះក្ដី ជំងឺរលាកទងសួតក៏អាចបង្ការមិនឲ្យកូនៗយើងកើតបានដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្ត្រប៉ុន្មាននេះឲ្យបានខ្ជាប់ខ្ជួនដូច៖
មិនឲ្យកូនៗនៅកន្លែងមានផ្សែង៖ ផ្សែងអាចបណ្ដាលឲ្យរោគសញ្ញានៃប្រព័ន្ធផ្លូវដង្ហើមលេចឡើង
លាងដៃឲ្យបានស្អាត និងញឹកញាប់៖ ការលាងដៃជាវិធីល្អមួយសម្រាប់បង្ការមេរោគ មិនឲ្យឆ្លង
ចៀសវាងកូននៅជិតក្មេងដទៃ៖ កុំបណ្ដោយឲ្យកូននៅជិតក្មេងៗដែលមានជំងឺរលាកទងសួត ព្រោះវាអាចឆ្លងតាមខ្យល់ដង្ហើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]