យើងដឹងហើយថា ជំងឺឫសដូងបាត អាចកើតមានលើមនុស្សគ្រប់វ័យ។ អ្នកកើតជំងឺនេះច្រើនតែមានការអៀនខ្មាស ចូលចិត្តលាក់បាំង ឯខ្លះទៀតជឿលើពាក្យចចាមអារ៉ាមផ្តេសផ្តាស។ ដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀត យើងនឹងលើកការបកស្រាយរបស់ឱសថការី និងវេជ្ជបណ្ឌិតជំនាញ ជុំវិញការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត។
– កើតជំងឺឫសដូងបាតជារឿងខ្មាសអៀន គួរតែលាក់បាំង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការកើតជំងឺឫសដូងបាតមិនមែនជារឿងខ្មាសអៀន គួរតែលាក់បាំងឡើយ។ ផ្ទុយទៅវិញការលាក់បាំងមិនព្រមពិគ្រោះជាមួយគ្រូពេទ្យនឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ហើយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ បញ្ហានេះដែរ ឱសថការី លាង ម៊ីលិញ លើកឡើងថា តាមបទពិសោធន៍របស់ខ្លួនដែលជួបអ្នកជំងឺឫសដូងបាត ក្នុង ១០ នាក់ ប្រហែលជាអៀន ៨ នាក់ហើយ ដោយអ្នកជំងឺដែលមកទិញថ្នាំ និងសាកសួរព័ត៌មាន ភាគច្រើនមិនហ៊ាននិយាយពីស្ថានភាពជំងឺរបស់ខ្លួនទេ ពេលខ្លះប្រាប់ត្រឹមរោគសញ្ញាប៉ុណ្ណោះ។
– ញ៉ាំហឹរនាំឲ្យកើតជំងឺឫសដូងបាត
លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពន្យល់ថា ទាក់ទងនឹងការញ៉ាំហឹរ មិនមានការសិក្សាណាដែលបញ្ជាក់ថា ការញ៉ាំហឹរធ្វើឲ្យកើតជំងឺឫសដូងបាតឡើយ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា “ខ្ញុំចេះតែនិយាយលេងជាមួយអ្នកជំងឺថា បើសិនជាការញ៉ាំហឹរធ្វើឲ្យមានជំងឺឫសដូងបាត ជនជាតិថៃដែលចូលចិត្តញ៉ាំអាហារហឹរ ប្រហែលជាកើតជំងឺឫសដូងបាតគ្រប់គ្នាហើយ ឬមួយក៏ជនជាតិឈីលីដែលញ៉ាំហឹរខ្លាំងដែលនោះ ក៏មានជំងឺឫសដូងបាតទាំងអស់គ្នាដែរហើយ”។
– ឲ្យតែមានឈាមក្រហមស្រស់នៅលើលាមក ជាសញ្ញាកើតជំងឺឫសដូងបាតហើយ
ការហូរឈាមតាមរន្ធបាត គឺជារោគសញ្ញាដែលកើតញឹកញាប់លើអ្នកជំងឺឫសដូងបាត។ ប៉ុន្តែវាមិនប្រាដកថា ឲ្យតែហូរឈាមនៅរន្ធបាតជាជំងឺឫសដូងបាតទេ។ ការធ្លាក់ឈាមពណ៌ក្រហមស្រស់ ជាពិសេសនៅពេលបន្ទោបង់ អាចជារោគសញ្ញាជំងឺឫសដូងបាត។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត។ ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីប្រាកដថា វាមិនមែនជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនដូចជាមហារីកពោះវៀនធំជាដើម។ មនុស្សជាច្រើនមានការយឺតយ៉ាវក្នុងការទៅជួបជាមួយគ្រូពេទ្យ ដោយសារតែការភ័យខ្លាច ការខ្មាសអៀន ឬភាពមិនស្រួលក្នុងខ្លួន។ប៉ុន្តែការពិនិត្យរាងកាយនេះគឺចាំបាច់ណាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ។ ការពិនិត្យនេះគឺមិនមានការឈឺចាប់ និងសាមញ្ញ។
– ជំងឺឫសដូងបាតទាមទារការវះកាត់
ដើម្បីព្យាបាលជំងឺឫសដូងបាត គេមានវិធីជាច្រើន។ គ្រូពេទ្យនឹងជ្រើសរើសយកវិធីព្យាបាល ដោយចាប់ផ្តើមពីវិធីសាមញ្ញ រហូតដល់សាំញ៉ាំ។ លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាតបានបញ្ជាក់ថា ដើម្បីជ្រើសរើសវិធីព្យាបាលជំងឺឫសដូងបាតឲ្យត្រឹមត្រូវ ហើយមានប្រសិទ្ធភាពល្អ គឺទាល់តែយើងពិនិត្យសិន ឲ្យដឹងថាជំងឺឫសដូងបាតកម្រិតណា? គួរយកវិធីសាស្ត្រនៃការព្យាបាលណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហារបស់អ្នកជំងឺ? ក្នុងនោះយើងមានការប្រើថ្នាំ វិធីព្យាបាលដោយប្រើឧបករណ៍ និងដោយការវះកាត់។ មិនមែនគ្រប់អ្នកជំងឺឫសដូងបាតទាំងអស់ត្រូវតែវះកាត់នោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]