កូនកើតមិនគ្រប់ខែ ផ្ដល់ផលវិបាកជាច្រើននៅក្នុងដំណើរជីវិតរបស់ទារកដូចជា ការវិវត្តនៃសួតមិនទាន់ល្អ ពិបាកក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ ការធ្វើមេតាប៉ូលីសខ្សោយ និងមិនងាយឡើងទម្ងន់។ល។ នៅក្នុងករណីធ្ងន់ធ្ងរ ទារកអាចត្រូវការការថែទាំរយៈពេលយូរ និងដិតដល់ ការប្រើថ្នាំ និងអាចមានការវះកាត់ផងដែរ។ យ៉ាងណាមិញ ម៉ាក់ៗអាចបញ្ចៀសបញ្ហាកូនកើតមិនគ្រប់ខែនេះបាន ដោយគ្រាន់តែធ្វើរឿងសាមញ្ញប៉ុណ្ណោះ។
យោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំបន្លែជាក់លាក់មួយចំនួនមុនពេលពពោះ អាចកាត់បន្ថយហានិភ័យនៃការបញ្ហាកូនកើតមិនគ្រប់ខែនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្លែដែលល្អបំផុតអំឡុងពេលមានផ្ទៃពោះ
ពិតណាស់ការញ៉ាំបន្លែច្រើនដូចជា ការ៉ុត ស្ពៃក្ដោប ផ្កាខាត់ណា សណ្ដែកបៃតង និងដំឡូងបារាំង មុនពេលមានគភ៌ អាចជួយឲ្យស្ត្រីកើតកូនគ្រប់ខែ និងមានសុខភាពល្អ។ ជាទូទៅបន្លែទាំងនេះសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ឬសារធាតុចិញ្ចឹមប្រឆាំងនឹងការរលាក ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែនេះតែម្តង។
ជាក់ស្ដែង ស្ត្រីពឹងផ្អែកលើសារធាតុចិញ្ចឹមដែលបានរក្សាទុក ដូចជាកាល់ស្យូម និងជាតិដែកមុនពេលមានគភ៌ ដែលមានសារសំខាន់សម្រាប់សុក និងការលូតលាស់ជាលិការបស់ទារក។ ប្រសិនបើយើងចាប់ផ្ដើមរបបអាហារសុខភាព នៅពេលដែលយើងមានផ្ទៃពោះហើយ វាអាចនឹងយឺតពេល ពីព្រោះទារកនឹងលូតលាស់ពេញលេញនៅចុងត្រីមាសទីមួយ។
ហានិភ័យសុខភាពជាច្រើនកើតមានចំពោះទារកកើតមិនគ្រប់ខែ
ប្រសិនបើមិនចង់ឲ្យកូនជួបប្រទះបញ្ហាសុខភាពច្រើនទៅថ្ងៃក្រោយទេនោះ ស្រីៗយើងគួរញ៉ាំរបបអាហារល្អ និងផ្លាស់ប្ដូរឥរិយាបថមួយចំនួន ដែលអាចមានអត្ថប្រយោជន៍នៅពេលដែលយើងចាប់ផ្ដើមគិតចង់បានកូន។
កូនកើតមិនគ្រប់ខែ គឺជាការសម្រាលមុនសប្ដាហ៍ទី៣៧ នៃការពពោះ ហើយវាប៉ះពាល់ដល់ការសម្រាលកូនចំនួន៨,៥% ជារៀងរាល់ឆ្នាំ។
ហេតុដូច្នេះហើយ ម៉ាក់ៗគួរញ៉ាំបន្លែទាំងនោះឲ្យបានច្រើន ពីព្រោះវាមានសារប្រយោជន៍ណាស់ ទាំងចំពោះម៉ាក់ៗ និងទារកដែលនៅក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]