នៅពេលដែលចង់បានកូន ស្រីៗយើងតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះរបបអាហារ ដើម្បីធានាថាយើងមានឱកាសខ្ពស់ក្នុងការមានកូន។ កត្តានេះក៏មានន័យថា យើងកំពុងតែព្យាយាមអស់ពីសមត្ថភាពក្នុងការបញ្ចៀសគ្រឿងបង្អាក់ដល់លទ្ធភាពនៃការមានផ្ទៃពោះ។ ពិតណាស់ ថ្នាំអង់ទីប៊ីយ៉ូទីក ឬថ្នាំផ្សះ គឺជាគ្រឿងបង្អាក់មួយ ពីព្រោះថ្នាំប្រភេទនេះនឹងធ្វើឲ្យរាងកាយរបស់យើងប្រែប្រួល នៅខណៈពេលដែលវាជួយឲ្យយើងជាសះស្បើយពីជំងឺ។
គ្រូពេទ្យណែនាំថា ស្ត្រីដែលចង់បានកូនមិនគួរប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីក និងថ្នាំផ្ដាសាយឡើយ។ ទោះជាយ៉ាងនេះក្ដី ពុំមានភស្តុតាងវិទ្យាសាស្ត្រដែលបង្ហាញថា ការប្រើថ្នាំអង់ទីប៊ីយ៉ូទីកអាចជះឥទ្ធិពលដល់ការមានកូនរបស់ស្ត្រីឡើយ។ ជាក់ស្ដែង ប្រសិនបើយើងឈឺ អំឡុងពេលកំពុងបញ្ចេញពងអូវុល គឺពុំមានផលប៉ះពាល់ឡើយ ប៉ុន្តែវាអាចរំខានដល់ចំណងផ្លូវភេទរបស់យើងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើថ្នាំផ្សះអាចប៉ះពាល់ដល់ការមានកូនទេ?
ថ្នាំផ្សះអាចជួយប្រឆាំងនឹងការឆ្លងបាក់តេរី ដែលវាត្រូវបានណែនាំជាទូទៅនៅក្នុងឱសថសម័យទំនើបនេះ។ តើវាអាចប៉ះពាល់ដល់ការមានកូនចំពោះស្ត្រី និងបុរសបែបណា?
១. ផលប៉ះពាល់នៃថ្នាំផ្សះទៅលើការមានកូនរបស់ស្រ្តី
ពិតណាស់ ស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំប្រភេទនេះអាចមានការព្រួយបារម្ភថា ពួកគេអាចនឹងមិនមានកូន។ ពួកគេភ័យខ្លាចថា វាអាចរារាំងដល់ការមករដូវ ការបញ្ចេញពងអូវុល ឬការកាច់សំបុករបស់កូន ដែលធ្វើឲ្យស្រីៗយើងពិបាកមានផ្ទៃពោះ។ យ៉ាងណាមិញ មិនមានភស្តុតាងសន្និដ្ឋានណាមួយដែលបង្ហាញពីផលប៉ះពាល់ទៅលើអ័រម៉ូនដែលគ្រប់គ្រងវដ្ដរដូវ ការបញ្ចេញពងអូវុល ឬការមានគភ៌ឡើយ។
២. ផលប៉ះពាល់នៃថ្នាំផ្សះទៅលើការមានកូនរបស់បុរស
យោងតាមការសិក្សាបានបង្ហាញថា ថ្នាំផ្សះមួយចំនួនដូចជា tetracycline, penicillin, erythromycin អាចជះឥទ្ធិពលអាក្រក់ដល់មេជីវិតរបស់បុរស និងការមានកូន។ ថ្នាំខ្លះអាចបណ្ដាលឲ្យគុណភាពរបស់ទឹកកាមមានការថយចុះ។
តើយើងអាចមានឱកាសមានផ្ទៃពោះ ខណៈពេលដែលប្រើប្រាស់ថ្នាំផ្សះដែរទេ?
ការប្រើថ្នាំផ្សះ នៅពេលដែលយើងព្យាយាមយកកូន មិនមានឥទ្ធិពលខ្លាំងទៅលើការមានផ្ទៃពោះនោះទេ។ ក្នុងករណីខ្លះ ស្ត្រីដែលប្រើថ្នាំផ្សះបានរាយការណ៍អំពីការប្រែប្រួលនៃការបញ្ចេញពងអូវុល ជាពិសេស ក្នុងការផលិតទឹករម្អិលមាត់ស្បូន ។ ប៉ុន្តែ វាមិនមានទិន្នន័យសន្និដ្ឋានដើម្បីគាំទ្រដល់ការយល់ឃើញនេះឡើយ។
តាមពិតទៅ ការបង្ករោគនៅក្នុងរាងកាយរបស់ស្ត្រី អាចជាមូលហេតុចម្បងនៃការគ្មានកូនបណ្ដោះអាសន្ន។ ហើយការប្រើថ្នាំផ្សះបែរជាអាចជួយឲ្យយើងមានផ្ទៃពោះទៅវិញ ពីព្រោះវាជួយព្យាបាលការឆ្លងមេរោគប្រកបដោយប្រសិទ្ធភាព ដែលការឆ្លងរោគអាចរឹតត្បិតដល់ដំណើរការមានកូន។ ការព្យាបាលដោយប្រើថ្នាំផ្សះអាចជួយបង្កើតប្រព័ន្ធបន្តពូជដំណើរការល្អឡើងវិញ បន្ទាប់ពីចុះខ្សោយដោយសារការឆ្លងបាក់តេរី។
ហានិភ័យនៃការប្រើថ្នាំផ្សះ ពេលមានផ្ទៃពោះ
ការប្រើប្រាស់ថ្នាំផ្សះ និងថ្នាំព្យាបាលផ្ដាសាយអាចបង្កហានិភ័យ នៅក្នុងករណីដែលយើងមានផ្ទៃពោះ ហើយមិនបានដឹង។ ជាទូទៅ ថ្នាំផ្សះប្រភេទមួយចំនួនមានសុវត្ថិភាពសម្រាប់ស្រ្តីដែលមានផ្ទៃពោះ ប៉ុន្តែថ្នាំផ្សះដទៃទៀត អាចជះឥទ្ធិពលមិនល្អដល់គភ៌ផងដែរ។ បើសិនជាយើងប្រើថ្នាំផ្សះខ្លាំងនៅអំឡុងពេលមានគភ៌ វាអាចបណ្ដាលឲ្យកូនកើតមិនគ្រប់លក្ខណៈ ឬអាចធ្វើឲ្យរលូតកូនថែមទៀតផង។ មុនសម្រេចចិត្តប្រើថ្នាំណាមួយពេលមានផ្ទៃពោះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]