ជាទូទៅ ប្រេងល្ងអាចមានសុវត្ថិភាពសម្រាប់ទារកមួយចំនួន ហើយវាថែមទាំងផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន នៅពេលដែលយើងបញ្ចូលវាទៅក្នុងរបបអាហារដែលមានតុល្យភាព។ ប្រេងប្រភេទនេះ អាចប្រើប្រាស់បានជាច្រើនបែប និងងាយស្រួលក្នុងការបញ្ចូលទៅក្នុងរបបអាហាររបស់ទារក។
ប៉ាម៉ាក់គួរឲ្យអាអូនញ៉ាំនៅពេលណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាធម្មតា ទារកចាប់ពីអាយុ៦ខែឡើង គឺអាចញ៉ាំប្រេងល្ងបានហើយ ប៉ុន្តែអ្នកជំនាញខ្លះ បានណែនាំឲ្យប៉ាម៉ាក់រង់ចាំដល់អាអូនអាយុបានមួយឆ្នាំសិន ពីព្រោះប្រព័ន្ធរំលាយអាហាររបស់ទារក អាចនឹងមិនទាន់ទទួលយកបាននៅឡើយ។ យ៉ាងណាមិញ ប្រេងល្ងអាចមាននៅក្នុងទឹកដោះម្ដាយ ដូច្នេះហើយ មុនអាយុ៦ខែ ទារកអាចទទួលបានអត្ថប្រយោជន៍ពីវាបាន ប្រសិនបើម៉ាក់ៗបញ្ចូលប្រេងល្ងទៅក្នុងរបបអាហារប្រចាំថ្ងៃ។
អាលែកហ្ស៊ី
ប្រសិនបើទារកមានបញ្ហាអាលែកហ្ស៊ីនឹងចំណីអាហារ ឬមានសមាជិកក្នុងគ្រួសារដែលអាលែកហ្ស៊ីជាមួយនឹងប្រេងល្ង ចូរជៀសវាងបញ្ចូលប្រេងល្ងទៅក្នុងអាហាររបស់អាអូន។ ប៉ុន្តែ នៅក្នុងករណី ដែលពុំមានអាលែកហ្ស៊ីទេនោះ ចូរឲ្យកូនញ៉ាំអាហារដែលប្រើប្រាស់ប្រេងល្ង។ ដើម្បីឲ្យយើងអាចសង្កេតឃើញពីរោគសញ្ញាអាលែកហ្ស៊ី យើងពីនិត្យមើលដូចជាមាន កន្ទាលត្រអាក កន្ទួលរមាស់ និងពិបាកដកដង្ហើមជាដើម។ បន្ថែមពីនេះ ប្រសិនបើកូនមានជំងឺហឺត និងត្រអក ប៉ាម៉ាក់មិនគួរឲ្យកូនញ៉ាំប្រេងល្ងឡើយ។
អត្ថប្រយោជន៍សុខភាព
ការបញ្ចូលប្រេងល្ងទៅក្នុងរបបអាហាររបស់ទារក នឹងបង្កើនការស្រូបយកសារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍ដល់សុខភាពរបស់ទារក។ ជាក់ស្ដែង ប្រេងល្ងមានផ្ទុកវីតាមីនE ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយការពារបេះដូងរបស់ទារក និងកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយប្រឆាំងនឹងការខូចខាត ដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។ ជាមួយគ្នានេះដែរ ប្រេងល្ងក៏មានផ្ទុកវីតាមីនK ដែលទារកត្រូវការនៅក្នុងបរិមាណសមល្មម ដើម្បីទទួលបានកំណកឈាមល្អ។
លើសពីនេះ ប្រេងល្ងក៏មានផ្ទុកជាតិខ្លាញ់ឆ្អែត ដែលជួយឲ្យកុមារលូតលាស់ និងការពារពួកគេពីជំងឺបេះដូងនៅពេលអនាគតផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]