ស្រីៗយើងធ្លាប់ពពោះ ឆ្ងល់អត់ម៉េចបានពេលពពោះមានអារម្មណ៍ចេះតែឃ្លាននេះ ឃ្លាននោះមិនឈប់? មានហេតុផលមួយចំនួនធ្វើឲ្យស្រីៗយើងពេលពពោះមានអារម្មណ៍ឃ្លាន ប៉ុន្តែមូលហេតុមួយធំគឺការប្រែប្រួលអ័រម៉ូន។
អំឡុងពេលពពោះ អ័រម៉ូនពពោះដូចជាអឺស្រ្តូហ្សែន និងប្រូចេស្តេរ៉ូន កើនឡើងភ្លាមៗ។ អ័រម៉ូនទាំងនេះធ្វើឲ្យស្រ្តីមានផ្ទៃពោះជឿថាខ្លួនឯងត្រូវការអាហារច្រើនបន្ថែមទៀត និងនាំឲ្យមានអារម្មណ៍ឃ្លាន ពិសេសឃ្លានចំណីជូរៗ ផ្អែម និងអាហារបំពងជាដើម។ ហេតុដូចនេះហើយ ស្រីៗកំពុងពពោះត្រូវដឹងវីធីដោះស្រាយបញ្ហាឃ្លាននេះ ព្រោះថាបើយើងបន្តញ៉ាំអាហារមិនមានជីវជាតិច្រើន នឹងនាំឲ្យខ្លួនយើងខ្វះជីវជាតិ ទោះជាបានញ៉ាំឆ្អែតពេញពោះក៏ដោយ។ ខាងក្រោមនេះជាតិចនិកមួយចំនួនស្រីៗយើងអាចយកទៅសាកល្បងបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ញ៉ាំអាហារមានតុល្យភាព
ស្រ្តីមានផ្ទៃពោះភាគច្រើនឃ្លានតែអាហារណាមិនសូវល្អចំពោះសុខភាព ដែលនាំឲ្យខ្វះសារធាតុចិញ្ចឹម។ ប្រសិនជាយើងញ៉ាំអាហារល្អៗចំពោះសុខភាព យើងនឹងអាចរក្សាសារធាតុចិញ្ចឹមក្នុងខ្លួនឲ្យមានតុល្យភាព ហើយក៏អាចកាត់បន្ថយការឃ្លានអាហារមិនល្អចំពោះសុខភាពទាំងនោះទៀតដែរ។
២. ញ៉ាំឲ្យបានទៀងទាត់
ពេលយើងញ៉ាំអាហារមិនបានទៀងទាត់តាមពេល នោះកម្រិតជាតិស្ករក្នុងឈាមរបស់យើងអាចនឹងធ្លាក់ចុះ ដែលនាំឲ្យយើងឃ្លានខ្លាំង។ ដូចនេះ ស្រីៗយើងកំពុងពពោះ គួរមានទម្លាប់ញ៉ាំអាហារតិច តែច្រើនដង ដូចជារាល់ពីរម៉ោងម្ដង ដែលការណ៍នេះនឹងមិនធ្វើឲ្យយើងឃ្លានផ្ដេសផ្ដាសនោះទេ។
៣. ញ៉ាំអាហារមានកាឡូតិច
បើយើងឃ្លាន មិនទាន់ដល់ពេលញ៉ាំបាយ យើងអាចញ៉ាំទឹកផ្លែឈើមួយកែវ ឬយ៉ាអ៊ួរផលិតពីផ្លែឈើ ឬគ្រាប់ផ្លែឈើ ជាជាងញ៉ាំភេសជ្ជៈកំប៉ុង ឬទឹកក្រូច។ ការធ្វើដូចនេះ យើងអាចរក្សាកម្រិតកាឡូរីមិនឲ្យលើស និងអាចបំពេញចំណង់អាហារយើងបានទៀតផង ជាជាងយើងញ៉ាំអាហារផ្អែម ឬប្រៃផ្សេងៗ។
៤. ហាត់ប្រាណបានទៀងទាត់
ការហាត់ប្រាណបែបស្រាលៗដូចជាយ៉ូហ្កា ដើរ និងសមាធិ ជាដើម សុទ្ធតែសក្ដិសមចំពោះស្រីៗមានផ្ទៃពោះ។ ការហាត់ប្រាណជួយឲ្យរាងកាយយើងមានសកម្មភាព និងធ្វើឲ្យយើងមិនសូវនឹងដល់ការស្រេកឃ្លានផ្ដេសផ្ដាសផងដែរ។ យ៉ាងណា មុនសម្រេចចិត្តជ្រើសរើសវិធីហាត់ប្រាណណាមួយ យើងគួរពិភាក្សាជាមួយគ្រូពេទ្យជាមុន ដើម្បីដឹងថាលំហាត់ប្រាណប្រភេទណាល្អចំពោះយើងផ្ទាល់។
ដូចបានលើកឡើងខាងលើអ៊ីចឹង មិនមែនមានន័យថាស្រ្តីមានផ្ទៃពោះមិនអាចញ៉ាំអាហារប្រភេទ junk foodបាននោះទេ គ្រាន់តែថាកុំញ៉ាំច្រើនពេក ព្រោះថាអាហារទាំងនេះមានជាតិប្រៃអាចធ្វើឲ្យស្រីៗយើងឡើងគីឡូ និងធ្វើឲ្យយើងពិបាកទៅវិញទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]