ទឹកម្នាស់ជាប្រភេទភេសជ្ជៈផ្ដល់គុណប្រយោជន៍សម្បូរបែបដល់ស្ត្រីកំពុងពពោះ ដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលទារកកំពុងលូតលាស់ត្រូវការជាចាំបាច់ ដើម្បីទទួលបានសុខភាពល្អ។ ស្ត្រីពពោះមួយចំនួនមានការព្រួយបារម្ភពីសុវត្ថិភាពនៃទឹកម្នាស់ ព្រោះមានការយល់ច្រឡំពីឥទ្ធិពលនៃសមាសធាតុ Bromelain ទៅលើមាត់ស្បូន។ ពិតណាស់ ទឹកម្នាស់សម្បូរទៅដោយវីតាមីន C ជាសារធាតុចិញ្ចឹមសំខាន់ ដើម្បីជួយដល់ការលូតលាស់ឆ្អឹង ស្បែក ឆ្អឹងខ្ចី និងសរសៃពួរ របស់ទារកក្នុងផ្ទៃ។ ជាទូទៅ ស្រ្តីពពោះត្រូវការវីតាមីនC ប្រចាំថ្ងៃ យ៉ាងហោចណាស់៨៥មិល្លីក្រាម។ ទឹកម្នាស់ផ្ទុកវីតាមីនCចំនួន២៥មិល្លីក្រាមក្នុងមួយពែង។ បន្ថែមពីនេះ ទឹកម្នាស់ក៏ផ្ដល់សារធាតុចិញ្ចឹមជាច្រើនទៀត រួមមានវីតាមីនA និងB-6 សារធាតុ Folate, Niacin, Thiamin ជាតិដែក ម៉ាញេស្យូម ប៉ូតាស្យូម និងម៉ង់ហ្គាណែហ្ស។
ទឹកម្នាស់មានសុវត្ថិភាពសម្រាប់ចំពោះស្រ្តីកំពុងពពោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីជំនាន់មុន ម្នាស់ត្រូវបានគេប្រើប្រាស់ដើម្បីជំរុញការរំលូតកូន នៅពេលយើងទើបតែមានផ្ទៃពោះថ្មីថ្មោង ប៉ុន្តែ ពុំមានភស្តុតាងណាមួយបញ្ជាក់ថា ទឹកម្នាស់អាចធ្វើឲ្យរលូតកូនឡើយ។ ការញ៉ាំទឹកម្នាស់ ផ្ដល់សារធាតុចិញ្ចឹមសំខាន់ៗ និងកាឡូរីច្រើន ដើម្បីឲ្យទារកលូតលាស់ល្អ ដូច្នេះហើយ វាមានសុវត្ថិភាព និងផ្ដល់នូវសុខភាពល្អ នៅពេលដែលយើងញ៉ាំវានៅក្នុងបរិមាណសមល្មម។
ជំនឿអំពីផ្លែម្នាស់ពាក់ព័ន្ធនឹងការសម្រាលកូន
ការញ៉ាំផ្លែម្នាស់ និងទឹកម្នាស់ ត្រូវបានគេជឿថាអាចជំរុញការសម្រាលកូននៅខែចុងក្រោយនៃការពពោះ។ មូលហេតុក្នុងការអះអាងបែបនេះ ដោយសារតែម្នាស់មានផ្ទុកសមាសធាតុ Bromelain ដែលអាចជំរុញដល់ការរីកមាត់ស្បូន និងឲ្យកូនឆាប់ចេញមកក្រៅ។ យ៉ាងណាមិញ បរិមាណនៃ Bromelain ដែលមាននៅក្នុងផ្លែម្នាស់ គឺមានកម្រិតទាប មិនអាចផ្ដល់ផលប៉ះពាល់ដល់ស្បូនឡើយ។
បើម៉ាក់ៗមានជំងឺទឹកនោមផ្អែមពេលពពោះ អាចញ៉ាំទឹកម្នាស់បានអត់?
សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែមពេលមានគភ៌ ត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះការញ៉ាំទឹកម្នាស់ និងទឹកផ្លែឈើផ្សេងទៀត។ ជាក់ស្ដែង ទឹកផ្លែឈើគឺជាប្រភពនៃជាតិស្ករធម្មជាតិ និងអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ប្រសិនបើយើងញ៉ាំវានៅក្នុងបរិមាណច្រើន។ ប៉ុន្តែបើម៉ាក់ៗមានជំងឺទឹកនោមផ្អែមពេលមានគភ៌ គឺនៅតែអាចញ៉ាំទឹកម្នាស់បាន ពីព្រោះវាអាចជួយឆ្លើយតបនៃជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]