អាមេរិក៖ អង្គការណាសាបានបង្ហាញរូបភាពថ្មីមួយ ដែលយានអង្កេត Parker Solar Probe បានផ្ដិតយករូបភាពភពសុក្រ (ផ្កាយព្រឹកឬផ្កាយចោរ) ស្របពេលដែលយានមួយនេះបានប្រើប្រាស់ទំនាញរបស់ភពមួយនេះ ឲ្យជួយរុញច្រានទៅកាន់គោលដៅរបស់វា គឺព្រះអាទិត្យ។ បេសកកម្មរបស់យានមួយនេះបានចាប់ផ្ដើម នៅឆ្នាំ២០១៨ មានគោលបំណងទៅសិក្សាព្រះអាទិត្យ និងស្រាយចំងល់ទាក់ទិននឹងអាថ៌កំបាំងផងដែរ។
ក្នុងរយៈពេល៧ឆ្នាំនៃការអង្កេត នឹងធ្វើដំណើរឆ្លងកាត់បរិយាកាសព្រះអាទិត្យ ហើយនឹងខិតចូលផ្ទៃរបស់ព្រះអាទិត្យឲ្យកាន់តែជិតជាងយានណាៗទាំងអស់ ដែលមិនធ្លាប់មាន។ រូបភាពសខ្មៅមួយនេះត្រូវបានថត ក្នុងរយៈចម្ងាយ១២,៣៨០គីឡូម៉ែត្រពីផ្កាយចោរ។ មិនតែប៉ុណ្ណោះនៅក្នុងរូបភាព គេឃើញមានភពមួយនេះអមដោយតារានានានៅពីខាងក្រោយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការណាសាបានបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់កាមេរ៉ានៅលើយាន Parker Solar Probe ដែលគេឲ្យឈ្មោះថា Wide-field Imager for Parker Solar Probe (ឬហៅកាត់ខ្លីថា WISPR) ដើម្បីផ្ដិតយករូបភាពនៃភពមួយនេះ។ ទោះជាយ៉ាងណា បើយោងតាមអង្គការណាសាបានឲ្យដឹងថា ពួកគាត់រំពឹងថា នឹងអាចថតជាប់ពពកខ្លះៗផងដែរ តែឧបករណ៍ថតរូប WISPR ដែលបានថតរូបនៅក្នុងលំហមិនអាចដំណើរការ ដូចអ្វីដែលគេចង់បាននោះទេ។
✨ Take off to the planet... Venus.
— NASA (@NASA) February 25, 2021
Our @NASASun mission #ParkerSolarProbe snapped this image of Venus' nightside during a July 2020 flyby, revealing stunning views: https://t.co/3EPraEMrJf pic.twitter.com/lwZOFlHJTZ
រូបភាពចុងក្រោយនៃភពសុក្រទទួលបានពីយាន Parker Solar Probe ត្រូវបានថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កំឡុងពេលហោះទៅកៀកភពមួយនេះ។ យានអង្កេតមួយនេះបានហោះមកជិតភពមួយនេះសាជាថ្មី កាលពីថ្ងៃទី២០ ខែកុម្ភៈ ហើយក្រុមផ្នែកកាមេរ៉ា WISPR បានខិតខិតខំផ្ដិតយករូបភាពបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន។ យ៉ាងណាក៏ដោយ គេមិនអាចទទួលបានរូបភាពភ្លាមៗនោះទេ ដែលត្រូវរង់ចាំរហូតដល់ដំណាច់ខែមេសា មុនពេលរូបភាពថ្មីៗត្រូវបញ្ជូនមកដល់ផែនដីវិញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]