អង់គ្លេស៖ ផ្ទាំងទឹកកកដ៏ធំមួយបានដាច់ចេញពីផ្ទាំងទឹកកកអង់តាក់ទិកកាលពីថ្ងៃសុក្រ ហើយឥឡូវនេះវាកំពុងអណ្តែតនៅលើមហាសមុទ្រអាត្លង់ទិកខាងត្បូង។
តាមការប៉ាន់ស្មានផ្ទាំងទឹកកកដែលដាច់ចេញមានទំហំ490ម៉ាយល៍ការ៉េ (1,269គីឡូម៉ែត្រការ៉េ) ដែលវាគឺធំជាង200ម៉ាយល៍ការ៉េ (517គីឡូម៉ែត្រការ៉េ) នៃទំហំក្រុងញូវយ៉ក5បញ្ចូលគ្នាឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBritish Antarctic Survey បាននិយាយថា ការដាច់នេះបានកើតឡើងនៅតំបន់ផ្ទាំងទឹកកក Brunt Ice Shelf ដែលជាទីតាំងរបស់ស្ថានីយស្រាវជ្រាវហាឡីរបស់ចក្រភពអង់គ្លេស។ យោងតាម BAS បានឱ្យដឹងថា ការបាក់ផ្ទាំងទឹកកកគឺជារឿងធម្មជាតិ ហើយការដាច់លើកនេះមិនមែនដោយសារការប្រែប្រួលអាកាសធាតុនោះទេ។
BAS បាននិយាយថា ស្នាមប្រេះដ៏ធំមួយបានលេចឡើងនៅលើផ្ទៃទឹកកកក្នុងខែវិច្ឆិកា ឆ្នាំ2020 ហើយអ្នកវិទ្យាសាស្ត្របានរំពឹងទុកចំពោះការដាច់ចេញអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
ផ្ទាំងទឹកកកច្រើនតែដាច់ចេញបែបនេះជាប្រចាំ ទោះបីវាកម្រមានទំហំធំដូចលើកនេះក៏ដោយ។ កាលពីមុនក៏មានផ្ទាំងទឹកកកដែលមានទំហំ 2,300ម៉ាយល៍ការ៉េ (5,957គីឡូម៉ែត្រការ៉េ) ឈ្មោះ A68 បានដាច់ចេញពីដុំផ្ទាំងទឹកកក Larsen C ក្នុងឆ្នាំ2017 ហើយបានរសាត់ទៅក្នុងសមុទ្រ Weddell ភាគអាគ្នេយ៍នៃប្រទេសអាហ្សង់ទីន។
យោងតាមសារព័ត៌មាន BBC បានអោយដឹងថាផ្ទាំងទឹកកកថ្មីទំហំ490ម៉ាយល៍ការ៉េ (1,269គីឡូម៉ែត្រការ៉េ) នេះទំនងជានឹងត្រូវបានដាក់ឈ្មោះថា A74។
ខាងក្រោមនេះគឺជាវីដេអូថត10ថ្ងៃ មុនពេលការដាច់ផ្ទាំងទឹកកក ដែលបង្ហាញពីស្នាមប្រេះដែលហៅថា North Rift៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]