នៅពីក្រោយស្នាមញញឹមគឺស្នាមរបួស គឺវាជាការពិតណាស់។ មើលចុះ! យើងស្លៀកសម្លៀកបំពាក់ស្អាតៗ ឲ្យអ្នក​ដទៃ​បាន​ឃើញ តែថ្នេរខាងក្នុងរបស់វាមិនស្អាតទេ ហើយក៏គ្មាននណារបានឃើញវាដែរ យើងបង្ហាញ​ភាព​ឥតខ្ចោះ​ភាព​ត្រឹមត្រូវ ប៉ុន្តែខាងក្នុងគ្មានអ្វីស្អាតស្អំឡើយ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកាលៈទេសៈខ្លះ គឺយើងត្រូវបង្ហាញស្នាមញញឹម យើងញញឹមច្រើនបំផុតដាក់អ្នកដទៃ ហើយប្រសិនបើយើង​ញញឹម​បែបនេះដាក់ខ្លួនឯងវាប្រាកដជាល្អជាងហ្នឹងឆ្ងាយណាស់។

ការពិតទៅភាពស្រស់ត្រកាលគឺស្ថិតនៅផ្នែកម្ខាង ហើយភាពអាប់អួរគឺស្ថិតនៅផ្នែកម្ខាង។ ផែនដីទាំងមូល​មិនងងឹត​ទាំង​អស់ទេ នៅពេលម្ខាងងងឹត ម្ខាងទៀតមានពន្លឺ។ វាក៏ដូចគ្នាដែលថានៅពេលដែលយើងប្រឈមមុខនឹងបញ្ហា នោះ​វា​ប្រាកដជាមានដំណោះស្រាយ។ ជួនកាលរឿងដែលយើងគិតថាលំបាកខ្លាំងនោះ វាជារឿងងាយស្រួល​ជាងការ​គិត​របស់យើងឆ្ងាយណាស់!

រូបតំណាង

ប្រវត្តិរបស់រូបចម្លាក់មួយ ដែលពោរពេញដោយក្បាច់ក្បូរវិចិត្រគឺការឈឺចាប់ ការអត់ទ្រាំ និងក្តីអំណត់។ យើងឲ្យ​តម្លៃ​ចំពោះ​ស្នាមញញឹម ព្រោះយើងធ្លាប់ឆ្លងកាត់ការឈឺចាប់។ យើងឲ្យតម្លៃចំពោះភាពជោគជ័យ ព្រោះយើងធ្លាប់ឆ្លងកាត់​ការបរាជ័យ។ យើងឲ្យតម្លៃចំពោះការជួបជំុ ព្រោះយើងធ្លាប់បែកបាក់។  យើងឲ្យតម្លៃចំពោះគ្រប់យ៉ាងដែលយើងលំបាកក្នុងការទទួលបានវា ព្រោះនោះវាសមនឹងតម្លៃ នៃការលះបង់របស់​យើង​រហូតមក...៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]