ប្រតិកម្មអាលែកហ្ស៊ី ការបង្ករោគដោយបាក់តេរី និងវីរុស និងរួមមានផ្ដាសាយធម្មតា ឬផ្ដាសាយធំ សុទ្ធតែអាចបង្កឲ្យមានបញ្ហាឈឺកបាន។ មនុស្សមួយចំនួនអាចមានបញ្ហាឈឺកជាទៀងទាត់ដោយសារតែមានប្រតិកម្មអាលែកហ្ស៊ីតាមរដូវកាល។
១. កំណត់រោគសញ្ញា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញាផ្ដាសាយធម្មតា និងប្រតិកម្មអាលែកហ្ស៊ី៖
- ហៀរសំបោរ ឬតឹងច្រមុះ
- អស់កម្លាំង
- ក្អក ឬកណ្ដាស់
រោគសញ្ញាផ្ដាសាយធម្មតា ផ្ដាសាយធំ និងការឆ្លងរោគផ្សេងៗ មិនមែនជាប្រតិកម្មអាលែកហ្ស៊ី៖
- ក្ដៅខ្លួន
- ឈឺសាច់ដុំ និងឈឺខ្លួន
- ហើមកូនកណ្ដុរនៅក
បើសិនជាគ្នាយើងមានរមាស់ភ្នែក ហូរទឹកភ្នែក និងឈឺកទៀត អាចថានេះជាប្រតិកម្មអាលែកហ្ស៊ី ព្រោះថារោគសញ្ញាកើតលើភ្នែកមិនកើតមានដោយសារផ្ដាសាយធម្មតា ឬផ្ដាសាយធំទេ។
សញ្ញាសំខាន់មួយទៀតគឺ រយៈពេលនៃការឈឺក ផ្ដាសាយធម្មតា និងផ្ដាសាយធំ មិនកើតយូរជាងពីរសប្ដាហ៍នោះទេ។
សម្រាប់អ្នកមានប្រតិកម្មអាលែកហ្ស៊ីវិញអាចស៊ីពេលយូរទៅតាមការប៉ះពាល់នឹងសារធាតុបង្កអាលែកហ្ស៊ី។ ឧទាហរណ៍ថា គ្នាយើងអាលែកហ្ស៊ីទៅនឹងលម្អងផ្កា អាចមានរោគសញ្ញាប្រតិកម្មរហូតដល់៦សប្ដាហ៍ អាស្រ័យលើរដូវកាល។
២. វិធីព្យាបាលអាលែកហ្ស៊ី
ការព្យាបាលបញ្ហាអាលែកហ្ស៊ី អាស្រ័យលើកម្រិតនៃប្រតិកម្ម។ ចំពោះការប្រតិកម្មកម្រិតស្រាល អ្នកជំងឺអាចប្រើប្រាស់ថ្នាំលេប ឬថ្នាំបាញ់មិនត្រូវការវេជ្ជបញ្ជាមួយចំនួនបាន។ ប៉ុន្តែបើកម្រិតធ្ងន់ធ្ងរ ត្រូវប្រើថ្នាំតាមវេជ្ជបញ្ជា និងអាចចាក់ថ្នាំអាលែកហ្ស៊ី ផង។
៣. វិធីការពារខ្លួនពីអាលែកហ្ស៊ី
ដើម្បីចៀសវាងពីបញ្ហាអាលែកហ្ស៊ី យើងត្រូវចៀសឆ្ងាយពីធាតុបង្កអាលែកហ្ស៊ីទាំងឡាយ ដើម្បីការពារប្រតិកម្មអាលែកហ្ស៊ីកើតមានលើប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ រួមទាំងការឈឺកផង។ ធាតុបង្កអាលែកហ្ស៊ីរួមមាន៖
- ស្មៅ ឬលម្អងផ្កា
- សត្វចិញ្ចឹម
- ធូលី
- ផ្សិត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]