តាមពិតទៅមនុស្សប្រុសជាសន្តានមនុស្សមួយប្រភេទដែលរឹងមាំ ពូកែខាងអត់ធ្មត់ និងតែងជម្នះរាល់ឧបសគ្គទាំងក្នុងជីវិត គ្រួសារ និងការងារផងដែរ។ ដោយឡែកក្នុងរឿងស្នេហាវិញ បុរសៗអាចនឹងប្រែប្រួលដោយមិនដឹងខ្លួន តែងកុំបន្ទោសគេតែម្ខាងអី ពីព្រោះថាដៃម្ខាងទះមិនឮសម្លេងនោះទេ។ ដូចនេះទៅមើលមូលហេតុ ២ ខាងក្រោម ដែលបណ្តាលឲ្យបុរសប្រែជាសោះកក្រោះ៖ 

ចំណុចទី១: មនុស្សស្រីចាប់ផ្តើមចង់ “រក្សាគេទុកជាកម្មសិទ្ធ”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សស្រីចាប់ផ្តើមចង់ “រក្សាគេទុកជាកម្មសិទ្ធ”

និយាយទៅ អ្នកណាក៏ត្រូវការសេរីភាព និងភាពឯករាជ្យសម្រាប់ខ្លួនឯងដែរ ដូចនេះចំពោះគេស្នេហ៍គួរតែផ្តល់សិទ្ធិឲ្យគ្នាឲ្យបានត្រឹមត្រូវ មិនត្រូវតាមតែចិត្តខ្លួនឯងទេ ដឹងនៅ? ដូចនេះស្រ្តីត្រូវសង្កេតមើលសកម្មភាពខ្លួនឯងជាប្រចាំ កុំឱ្យវាហួសហេតុពេកណា។  

ចំណុចទី២: រករឿងឈ្លោះ និងប្រចណ្ឌច្រើន 

រូបតំណាង

ឱ្យតែស្រលាញ់ហើយទោះព្យាយាមឃាត់ចិត្តយ៉ាងណាក៏ដោយក៏នៅតែមាន ការប្រចណ្ឌកើតមានដដែលហ្នឹង តែវាទាស់តែតិចឬច្រើនប៉ុណ្ណោះ។ មិនថាមនុស្សស្រី ឬ ប្រុសទេពួកគេអាចកើតមាននូវចិត្តប្រចណ្ឌរៀងៗខ្លួនមិនខាន តែថាសម្រាប់មនុស្សដែលមានចរិតរឹងមាំ គេមិននិយាយអីច្រើនទេ ហើយនៅតែធ្វើធម្មតា និងគូស្នេហ៍គេ តែសកម្មភាពដែលគេបង្ហាញចេញមកប្រែជាសោះកក្រោះ និងព្រងើយហើយពីព្រោះគេ យល់ថាហត់ចិត្ត។ 

ដូចនេះ ដើម្បីឲ្យសម័្ពន្ធភាពស្នេហាមួយដែលខិតខំកសាងនេះមានភាពស្រស់ស្អាតនោះ គូស្នេហ៍ត្រូវចេះតស៊ូ និងអត់ធ្មត់ មិនយកអារម្មណ៍ឲ្យដឹកមុខទើបប្រសើរ ពីព្រោះមនុស្សដែលយកអារម្មណ៍មកធ្វើការតែងតែបន្សល់ទុកនូវភាពឈឺចាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]