មនុស្សទូទៅទាំងចាស់ ទាំងក្មេងមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគពពួកព្រូនក្នុងរាងកាយ។ ពិតណាស់ ព្រូនគឺជាបញ្ហាសុខភាពទូទៅដែលកើតមានជាញឹកញាប់ទាំងចំពោះកុមារ និងមនុស្សពេញវ័យ។ ដូច្នេះហើយ អ្នកជំនាញបានណែនាំឲ្យយើងគប្បីទម្លាក់ព្រូនពីរដងក្នុងមួយឆ្នាំ ឬ៦ខែម្ដង ចាប់ពីក្មេងតូចៗដែលមានអាយុពីរឆ្នាំឡើងទៅ។
ការទម្លាក់ព្រូន គឺជាការប្រើប្រាស់ថ្នាំដើម្បីកម្ចាត់ពពួកប៉ារ៉ាស៊ីតពោះវៀន ដូចជាព្រូន តេនញ៉ា អៀនជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគន្លឹះការពារកូនពីការឆ្លងពពួកព្រូន
ជាក់ស្ដែង សូម្បីតែយើងរក្សាអនាម័យល្អបំផុត និងការមានប្រុងប្រយ័ត្នខ្ពស់យ៉ាងណាក៏ដោយ ការឆ្លងពពួកព្រូននៅតែអាចកើតឡើងដដែល ជាពិសេស ចំពោះកុមារ។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវធានាថាកូនៗអាចជៀសឆ្ងាយពីការឆ្លងប៉ារ៉ាស៊ីតដ៏គ្រោះថ្នាក់នេះ។
ក្រៅពីការទម្លាក់ព្រូន នៅមានវិធីសាស្ត្រមួយចំនួនទៀត ដែលអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគព្រូនចំពោះកុមារ។ ហេតុនេះ ប៉ាម៉ាក់គប្បីឲ្យកូនៗប្រកាន់ខ្ជាប់ទម្លាប់ល្អៗទាំងនេះ ដើម្បីជៀសផុតពីការឆ្លងមេរោគព្រូន។
- បង្រៀនកូនឲ្យចេះរក្សាអនាម័យផ្ទាល់ខ្លួនល្អ ដូចជាលាងដៃជាមួយនឹងសាប៊ូមុនពេលញ៉ាំអាហារ ក្រោយបន្ទោបង់ ឬលេងនៅខាងក្រៅ ឬលេងជាមួយនឹងសត្វចិញ្ចឹម
- មិនត្រូវញ៉ាំបន្លែ ឬផ្លែឈើដែលមិនបានលាងសម្អាត
- ត្រូវញ៉ាំទឹកឆ្អិន ឬទឹកដែលច្រោះរួច
- មិនត្រូវញ៉ាំទឹកក្នុងដបតែមួយជាមួយនឹងមិត្តភ័ក្ដិដទៃទៀត
- មិនត្រូវឲ្យកូនញ៉ាំសាច់ដែលមិនឆ្អិនល្អ
- មិនត្រូវឲ្យកូនដើរជើងទទេនៅខាងក្រៅ
- បង្រៀនកូនអំពីអនាម័យនៅពេលហែលទឹក។
យ៉ាងណាមិញ ក្រៅពីឲ្យកូនទម្លាក់ព្រូនជាទៀងទាត់ ប៉ាម៉ាក់ក៏ត្រូវទម្លាក់ព្រូនឲ្យពពួកសត្វចិញ្ចឹមផងដែរ ពីព្រោះយើង និងកូនៗអាចឆ្លងពពួកព្រូន ដូចជាព្រូនចង្កឹះ ព្រូនទំពក់ តេនញ៉ា ឬអៀនពីសត្វឆ្កែ ឬឆ្មារបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]