គ្នាយើងដឹងទេថាបើយើងមិនបានដុសធ្មេញជាទៀងទាត់នឹងមានអ្វីកើតឡើងចំពោះសុខភាព? មាត់គឺជាច្រកទ្វារមួយអាចនាំបញ្ហាសុខភាពច្រើនយ៉ាងដល់រាងកាយ លើសពីការឈឺធ្មេញ ឬពុកធ្មេញ។
ខាងក្រោមនេះជាបញ្ហាសុខភាពដែលអាចកើតមានចំពោះធ្មេញ រាងកាយយើង បើមិនបានដុសធ្មេញទៀងទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សុខភាពមាត់ធ្មេញ
បើនិយាយដល់សុខភាពមាត់ធ្មេញ យើងដឹងហើយថាការមិនដុសធ្មេញបានទៀងទាត់មិនត្រឹមតែអាចធ្វើឲ្យមាត់មានក្លិនមិនល្អទេ តែថែមទាំងបង្កឲ្យមានបញ្ហាពុកធ្មេញ ឈឺធ្មេញ រលាកអញ្ចាញធ្មេញ និងរលាកឫសធ្មេញជាដើម។ អ្វីទាំងអស់នេះ សុទ្ធតែអាចធ្វើឲ្យយើងខូចធ្មេញ និងបាត់បង់ធ្មេញជាមិនខាន។
២. បញ្ហាពោះវៀន
ក្នុងមាត់របស់យើងមានបាក់តេរីប្រហែល៣០០ទាំងបាក់តេរីល្អ និងអាក្រក់ ហើយវាគ្រប់គ្រាន់ហើយត្រឹមតែបាក់តេរីមួយអាចធ្វើឲ្យសុខភាពពោះវៀនយើងមានបញ្ហា។ ដូចនេះ កុំភ្លេចសម្អាតធ្មេញយើងពីរដងក្នុងមួយថ្ងៃ និងប្រើអំបោះទាក់កាកសំណល់ចេញពីធ្មេញផង។
៣. ជំងឺភ្លេចភ្លាំងលើមនុស្សចាស់
អ្នកស្រាវជ្រាវបានរកឃើញថាអ្នកមានជំងឺភ្លេចភ្លាំងលើមនុស្សចាស់តែងមានបញ្ហាពុកធ្មេញក្នុងកម្រិតខ្ពស់។ ដូចគ្នាដែរ មានអ្នកស្រាវជ្រាវខ្លះទាញទ្រឹស្តីបញ្ច្រាសមកវិញថាបញ្ហាពុកធ្មេញ ធ្វើឲ្យមនុស្សយើងប្រឈមកាន់តែខ្ពស់ក្នុងការកើតជំងឺភ្លេចភ្លាំងលើមនុស្សចាស់។
មាត់ធ្មេញមានសុខភាពមិនល្អ នាំឲ្យមានកើតការរលាកនៅក្នុងរាងកាយ ការរលាកអញ្ចាញធ្មេញ និងការរលាកនៅខួរក្បាលដែរ ដែលការណ៍នេះអាចនាំឲ្យមានជំងឺភ្លេចភ្លាំងលើមនុស្សចាស់។
៤. ជំងឺបេះដូង
ការសិក្សាមួយចុះផ្សាយក្នុងព្រឹត្តប័ត្រEuropean Journal of Preventive Cardiology បានរកឃើញថាការដុសធ្មេញបានមួយថ្ងៃបីដង អាចបន្ថយហានិភ័យបញ្ហាចង្វាក់បេះដូងខុសប្រក្រតីនិងជំងឺខ្សោយបេះដូង។
ការបានទៅពិនិត្យធ្មេញជាមួយគ្រូពេទ្យធ្មេញបានទៀងទាត់ ការសិក្សារកឃើញថាកាត់បន្ថយផលវិបាកផ្សេងៗទាក់ទងនឹងសុខភាពបេះដូចបានច្រើនយ៉ាង។ ការសិក្សារកឃើញដែរថា ការខូចធ្មេញច្រើន មានទំនាក់ទំនងនឹងការកើនឡើងហានិភ័យនៃការជួបបញ្ហាបេះដូង ដូចជាចង្វាក់បេះដូងខុសប្រក្រតីដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]