អាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ឬជាតិអាល់កុលគឺ ជាករណីកម្រកើតមានណាស់ តែប្រតិកម្មនេះអាចធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយមនុស្សមួយចំនួនក៏មានបញ្ហាអាលែកហ្ស៊ីទៅនឹងសារធាតុផ្សំនៅក្នុងគ្រឿងស្រវឹងទាំងនោះដែរ។ អ្នកមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងត្រូវចៀសវាងផឹកគ្រឿងស្រវឹង ឬផលិតផលមានផ្សំពីជាតិអាល់កុល។
១. រោគសញ្ញាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ឬជាតិអាល់កុល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនជាគ្នាយើងមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង សូម្បីតែបរិមាណតិចតួចដែលយើងផឹកក៏ធ្វើឲ្យមានចេញរោគសញ្ញាដែរ។ ក្នុងករណីខ្លះ អាចបង្កទៅជាអាលែកហ្ស៊ីកម្រិតធ្ងន់ធ្ងរ(anaphylaxis)ទៀតផង ដែលអាចនាំឲ្យមានការគំរាមកំហែងដល់អាយុជីវិតផងដែរ។
រោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ឬជាតិអាល់កុលមានដូចជា៖
- រមាស់មាត់ ភ្នែក ឬច្រមុះ
- ឡើងកន្ទាលត្រអាក ត្រអក ឬរមាស់នៅលើស្បែក
- ហើមមុខ បំពង់ក ឬកន្លែងផ្សេងទៀតលើដងខ្លួន
- តឹងច្រមុះ ដកដង្ហើមឮដូចហួច ឬពិបាកដកដង្ហើម
- ឈឺចាប់ខុសធម្មតា ចង្អោរ ក្អួត ឬរាក
- វិលមុខ ធេងធោង ឬសន្លប់
បើឃើញមានចេញរោគសញ្ញាទាំងនេះមិនត្រូវទុកយូរនោះទេ ត្រូវស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ។ បើយើងមិនស្វែងរកការព្យាបាលទេ នឹងអាចធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ឡើង ហើយមានករណីកម្រខ្លះអាចឈានដល់បាត់បង់ជីវិតផង។
អាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ឬជាតិអាល់កុលគឺ ជាករណីកម្រកើតមានណាស់ តែប្រតិកម្មនេះអាចធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយមនុស្សមួយចំនួនក៏មានបញ្ហាអាលែកហ្ស៊ីទៅនឹងសារធាតុផ្សំនៅក្នុងគ្រឿងស្រវឹងទាំងនោះដែរ។ អ្នកមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងត្រូវចៀសវាងផឹកគ្រឿងស្រវឹង ឬផលិតផលមានផ្សំពីជាតិអាល់កុល។
២. មូលហេតុបង្កអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ឬជាតិអាល់កុល
ប្រសិនជាយើងមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ប្រព័ន្ធភាពស៊ាំរបស់យើងគឺមានប្រតិកម្មខ្លាំងជ្រុលទៅនឹងធាតុបង្កឲ្យមានអាលែកហ្ស៊ី (អាលែកហ្ស៊ែន)។ បើយើងមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ប្រព័ន្ធភាពស៊ាំយើងចាត់ទុកអាល់កុលជាធាតុបង្កគ្រោះថ្នាក់។ ប្រព័ន្ធភាពស៊ាំនឹងផលិតអង់ទីករមានឈ្មោះថា IgE ដែលអង់ទីករទាំងនេះភ្ញោចឲ្យមានប្រតិកម្មខ្លាំងនៅក្នុងរាងកាយ។
ដូចនេះហើយ បើគ្នាយើងមានប្រតិកម្មនឹងគ្រឿងស្រវឹង យើងត្រូវចៀសវាងផឹកគ្រឿងស្រវឹង ឬផលិតផលណាដែលមានគ្រឿងផ្សំមានជាតិអាល់កុល។ អាហារមួយចំនួន ក៏មានប្រើអាល់កុលជាគ្រឿងផ្សំដែរ។ ដូចនេះយើងត្រូវអានស្លាកសញ្ញាឲ្យបានច្បាស់លាស់មុនទទួលទាន ឬបើទៅញ៉ាំនៅហាងត្រូវសួរនាំឲ្យបានដឹងថាតើអាហារដែលយើងហៅ មានផ្សំគ្រឿងនឹងជាតិអាល់កុលឬយ៉ាងណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]