សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ការគ្រប់គ្រងជំងឺនេះបានល្អគឺជារឿងចាំបាច់បំផុត ព្រោះថាការគ្រប់គ្រងជំងឺមិនបានល្អ នឹងធ្វើឲ្យអ្នកកើតជំងឺនេះមានផលវិបាកច្រើនយ៉ាង រួមទាំងប្រឈមនឹងបញ្ហាខ្សោយការស្តាប់ផងដែរ។
១. ការសិក្សារវាងជំងឺទឹកនោមផ្អែម និងបញ្ហាខ្សោយការស្ដាប់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាមួយចំនួនបានបង្ហាញថាបញ្ហាខ្សោយការស្តាប់ អាចកើតមានទ្វេដងលើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ ខ្ពស់ជាងអ្នកមិនមានជំងឺនេះ។ ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ២០០៨ បានវាយតម្លៃថាជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកជំងឺជួបបញ្ហាស្ដាប់មិនឮ ឬពិបាកស្ដាប់ ដោយសារតែប្រព័ន្ធប្រសាទ និងសរសៃឈាមបានរងការខូចខាត។ ដូចគ្នាដែរ ការសិក្សាមួយទៀតបានបង្ហាញថាបញ្ហាពិបាកស្ដាប់អាចមានទំនាក់ទំនងនឹងការខូចប្រព័ន្ធប្រសាទ។
ការសិក្សាខាងលើ បានសន្និដ្ឋានថា អ្នកមានជំងឺទឹកនោមផ្អែមអាចជួបបញ្ហាពិបាកស្ដាប់ដល់ទៅពីរដងខ្ពស់ជាងអ្នកមិនមានជំងឺនេះ។
២. មូលហេតុបង្ក
មូលហេតុបង្កឲ្យអ្នកជំងឺទឹកនោមផ្អែមជួបបញ្ហាខ្សោយត្រចៀក ឬខ្សោយការស្ដាប់នៅមិនទាន់ដឹងច្បាស់នៅឡើយ។ យ៉ាងណា ក្រុមអ្នកស្រាវជ្រាវថាកម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបំផ្លាញសរសៃឈាមក្នុងរាងកាយ រួមទាំងត្រចៀកផងដែរ។ បើសិនជាយើងមានជំងឺទឹកនោមផ្អែម និងមិនបានគ្របគ្រងជំងឺនេះឲ្យបានល្អ យូរៗទៅនឹងធ្វើឲ្យមានការខូចខាតបណ្ដាញសរសៃឈាមតូចៗនៅក្នុងត្រចៀក។
ផលវិបាកផ្សេងទៀតកើតពីជំងឺទឹកនោមផ្អែមគឺការខូចខាតប្រព័ន្ធប្រសាទ។ ដូចគ្នាដែរ ជំងឺទឹកនោមផ្អែមក៏អាចបំផ្លាញប្រព័ន្ធប្រសាទសំឡេង នាំឲ្យមានបញ្ហាខ្សោយត្រចៀក។
៣. មូលហេតុផ្សេងទៀតធ្វើឲ្យខ្សោយការស្ដាប់
ក្រៅពីជំងឺទឹកនោមផ្អែម នៅមានកត្តាមួយចំនួនទៀតក៏អាចធ្វើឲ្យមនុស្សយើងមានបញ្ហាខ្សោយការស្ដាប់ដែរ។ កត្តាទាំងនោះរួមមាន៖
- វ័យកាន់តែច្រើន
- រស់នៅមជ្ឈដ្ឋានមានសំឡេងឮខ្លាំងៗ
- មានប្រវត្តិគ្រួសារត្រចៀកខ្សោយ
- មានអាចម៍ត្រចៀក ឬរបស់អ្វីផ្សេងនៅក្នុងត្រចៀក
- ឆ្លងវីរុស ឬក្ដៅខ្លួន
- បញ្ហាត្រចៀកផ្សេងៗទៀត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]