មជ្ឈមណ្ឌលឯកសារកម្ពុជា សូមអំពាវនាវដោយក្តីគោរព ឱ្យធ្វើអំណោយឯកសារទាក់ទងនឹងខ្មែរក្រហម និង អំឡុងសម័យអជ្ញាធ័របណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់)។

មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាឯករាជ្យ ដែលបង្កើតឡើងដំបូងដោយ អ្នកស្រាវជ្រាវជាន់ខ្ពស់ របស់សាកលវិទ្យាល័យយែល ដោយអនុលោមតាមច្បាប់យុត្តិធម៌លើអំពើប្រ ល័យពូជសាសន៍នៅកម្ពុជា ដែលបានតាក់តែងឡើងក្នុងឆ្នាំ១៩៩៤។ អង្គការនេះ ប្តេជ្ញាធានាឱ្យមានការ ចងចាំនិងយុត្តិធម៌នៅកម្ពុជា ដែលទាក់ទិននឹងការរំលោភបំពានផ្សេងៗ នៅក្នុងរបបកម្ពុជាប្រជាធិប តេយ្យដ៏អសោច។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអ្នកផ្តល់ភស៉្ត័តាងដ៏ច្រើនលើសលប់ដល់អង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងជាតួអង្គដ៏សំខាន់ ក្នុងការផ្សះផ្សាក្រោយជម្លោះនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ មជ្ឈមណ្ឌល ឯកសារកម្ពុជាគាំទ្រគម្រោងខុសគ្នាជាច្រើន ដែលរួមចំណែកដល់ការសិក្សាស្រាវជ្រាវ ការអប់រំ និង ការលើកកម្ពស់សិល្បៈ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវបានទទួល ស្គាល់ថាជាភ្នាក់ងារដ៏ចម្បង សម្រាប់កម្មវិធីអប់រំអំពីប្រល័យពូជសាសន៍ នៅក្នុងប្រព័ន្ធសិក្សាសាធារណៈ នៅកម្ពុជា។

ក៏ប៉ុន្តែ ការអប់រំគឺគ្រាន់តែជាផ្នែកមួយនៃការពុះពាររបស់កម្ពុជាតែប៉ុណ្ណោះ។ សេវាបណ្ណាល័យខ្សោយ និងការយល់ដឹង និងការប្រើប្រាស់ របស់សាធារណជន ចំពោះឯកសារ និងបណ្ណសារឯកសារ នៅ បន្តជាឧបសគ្គក្នុងការពុះពាររបស់ប្រទេស ដើម្បីធ្វើមរតកវប្បធម៌ និងប្រវត្តិសាស្ត្ររស់ឡើងវិញ។ តាមពិត កម្ពុជាបានទទួលរងគ្រោះដោយសង្គ្រាម អំពើឃោឃៅ និងចលាចលក្នុងសង្គមរាប់ទសវត្សរ៍ ដែលញ៉ាំញីដល់ការសិក្សាជាន់ខ្ពស់, ការស្រាវជ្រាវ និងមរតកវប្បធម៌របស់ប្រទេសមួយនេះ។ សូម្បីតែរហូតមកដល់សព្វថ្ងៃនេះហើយ ឯកសារចំនួនដ៏ច្រើន, រូបថត, កុនឯកសារ និងខ្សែអាត់សំឡេង កំពុងនៅរាយប៉ាយ និង ស្ថិតក្នុងដៃបុគ្គលនិងស្ថាបន័ផ្សេងៗ ជុំវិញពិភពលោកនៅឡើយ។ ក្នុងគោលបំណង ស្តារឡើងវិញនូវការប្រើប្រាស់ឯកសារទាំងនេះ មជ្ឈមណ្ឌលឯកសារកម្ពុជាសូមអំពាវនាវឱ្យមានការ ធ្វើអំណោយពីសំណាក់បុគ្គល និងស្ថាបន័ទាំងអស់។ ជាការពិតណាស់ បុគ្គល និងស្ថាបន័អាចមានការ ព្រួយបារម្ភអំពីការការពារការសម្ងាត់នៃប្រភពមួយចំនួន។ មជ្ឈមណ្ឌលឯកសារកម្ពុជាយល់ច្បាស់ ពីក្តីបារម្ភនេះ ហើយជឿជាក់ថា ដំណោះស្រាយដែលអាចសម្រេចទៅបាន នឹងអាចមាន សម្រាប់ក្តីបារម្ភទាំងនោះ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ជាស្ថាប័ននាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូល ចងក្រង និងផ្សព្វ ផ្សាយ ឯកសារទាំងអស់ដែលទាក់ទិននឹងសម័យខ្មែរក្រហម និងជាអ្នកឈានមុខគេដែលមាន ការទទួលស្គាល់ ក្នុងការពុះពារដើម្បីធានានូវការពិត ការទទួលខុសត្រូវ និងយុត្តិធម៌នៅក្នុងបញ្ហាការ រំលោភបំពានទ្រង់ទ្រាយធំ។ មជ្ឈមណ្ឌលឯកសារកម្ពុជា សូមអំពាវនាវឱ្យមានការធ្វើអំណោយ ឯកសារ ដែលជាផ្នែកមួយនៃបេសកម្មរបស់ខ្លួន ក្នុងការផ្តល់ជូនកម្ពុជា នូវការប្រើប្រាស់យ៉ាងទូលំ ទូលាយនូវប្រវត្តិសាស្ត្ររបស់ខ្លួនតាមរយៈការទុកដាក់ឯកសារដែលប្រមូលបាននៅក្នុងអគាររបស់ខ្លួន។

ដោយសេចក្តីគោរព

ឆាំង យុ

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា





ចំណងជើងរូបថត

លោក ឆាំង យុ កំពុងកាន់ម៉ាស៊ីនថតរូបម៉ាក Rolleiflex នៅក្នុងការិយាល័យរបស់លោកនៅមជ្ឈ មណ្ឌលឯកសារកម្ពុជា ដែលម៉ាស៊ីនថតរូបនេះត្រូវបានកម្មាភិបាលខ្មែរក្រហមប្រើដើម្បីថតរូបអ្នកទោស នៅមន្ទីរស-២១កាលពីរបបកម្ពុជាប្រជាធិបតេយ្យ មុនអ្នកទោសទាំងនោះត្រូវបានយកទៅធ្វើទារុណកម្ម និងសម្លាប់។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅ ម៉ាស៊ីនថតរូបនេះ រួមទាំងរូបថត និង ឯកសារជាច្រើនសន្លឹក ត្រូវបានផ្តល់ជូនមកមជ្ឈមណ្ឌលឯកសារកម្ពុជាដោយ លោក អ៊ឹង វ៉េងអៀង ដែលជាកូនប្រុសបង្កើត របស់អតីតអ្នកទោសនិងអ្នករួចរស់ជីវិតម្នាក់ពីមន្ទីរស-២១ឈ្មោះ អ៊ឹង ប៉ិច។ អ៊ឹង ប៉ិច គឺជាអ្នករៀបចំ និង ចាត់ចែងប្រែក្លាយមន្ទីរស-២១ទៅជាសារមន្ទីរប្រល័យពូជសាសន៍ទួល ស្លែងក្នុងឆ្នាំ១៩៧៩។ ក្នុងទសវត្សរ៍៨០ អ៊ឹង ប៉ិច បានប្រើមាស៊ីនថតរូបមួយនេះដើម្បីថតរូប ទិដ្ឋភាពឧក្រិដ្ឋកម្មទាំងឡាយ ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម និង បានថតរូបរណ្តៅសាកសពជាច្រើន ទូទាំងប្រទេស។ អ៊ឹង វ៉េងអៀង បានប្រគល់ម៉ាស៊ីនថតរូប រូបថត វីដេអូនិងឯកសារមកមជ្ឈ មណ្ឌលឯកសារកម្ពុជានេះ ដោយសារតែលោកមិនសប្បាយចិត្តព្រោះពេលថ្មីៗនេះមានការបកស្រាយ ខុសទាក់ទងទៅនិងប្រវត្តិសាស្ត្រពិត នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ អ៊ឹង វ៉េងអៀង ដែលមានឪពុកធ្លាប់ជាប់ឃុំឃាំងនៅមន្ទីស-២១ បានអះអាងថា ឪពុករបស់គាត់បានឆ្លងកាត់អំពើរ ទារុណកម្មនិងការឈឺចាប់ឥតគណនាយ៉ាងពិតប្រាកដនៅមន្ទីរស-២១កាលរបបកម្ពុជាប្រជាធិបតេយ្យ ហើយអំពើឃោឃៅដែលបានកើតឡើងនៅមន្ទីរស-២១គឺកើតមានយ៉ាងពិតប្រាកដ មិនមែនជារឿង ប្រឌិតទេ។ អ៊ឹង វ៉េងអៀង បានបញ្ជាក់ទៀតថា មាស៊ីនថតរូបមួយនេះអាចផ្តល់ជាភ័ស្តុតាងបន្ថែម ទៀតទាក់ទងនិងការពិតដែលបានកើតឡើងនៅមន្ទីរស-២១។

មជ្ឈមណ្ឌលឯកសារកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]