ពេលអាអូនលូតលាស់ធំទៅ នឹងដល់ពេលមួយយើងអាចឱ្យកូនញ៉ាំអាហាររឹងបានគ្រប់មុខ។ ប៉ុន្តែបើយើងសង្ស័យថាកូនតូចអាចមានអាល្លែកហ្ស៊ី យើងប្រហែលជាព្រួយបារម្ភពីប្រតិកម្មដែលអាចកើតមានលើកូនជាមិនខាន ព្រោះអាហារមួយចំនួនអាចបង្កជាអាល្លែកហ្ស៊ី។
ប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរចំពោះអាហារនឹងកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីញ៉ាំរួច។ ទោះជាយ៉ាងណាក៏ដោយប្រតិកម្មស្រាលខ្លះអាចចំណាយពេលរហូតដល់ ២-៣ម៉ោង (ជាធម្មតាប្រហែល ២ ម៉ោង) ដើម្បីលេចចេញជារោគសញ្ញា។ អាហារភាគច្រើនដែលជាមុខងារបណ្ដាលឲ្យមានបញ្ហាអាល្លែកហ្ស៊ីចំណីអាហារលើអាអូនតូចៗមានដូចក្រុមអាហារខាងក្រោមនេះដូចជា៖
– គ្រាប់ធញ្ញជាតិ
– ត្រី
– ពពួក Shellfish
– ស៊ុត
– ទឹកដោះគោ
– ស្រូវសាលី
– សណ្ដែក
ក្នុងចំណោមអាហារដែលបានរៀបរាប់នេះ ក្មេងភាគច្រើនអាល្លែកហ្ស៊ីទឹកដោះគោ ស៊ុត និងសណ្ដែកដីញឹកញាប់ជាងគេ។ ហើយអាហារដែលភាគតិចដែលអាអូនតូចៗងាយនឹងអាល្លែកហ្ស៊ីរួមមាន៖
- ផ្លែឈើមួយចំនួន
- បន្លែមួយចំនួន
- ពពួកក្រុមសណ្ដែក។ល។
ស្របគ្នានេះ អាអូនអាចនឹងលែងមានបញ្ហាអាល្លែកហ្ស៊ីចំណីអាហារនេះពេលដែលលូតលាស់ពេញវ័យ ប៉ុន្តែក្មេងអាល្លែកហ្ស៊ីនឹងគ្រាប់ធញ្ញជាតិ ត្រី ឬសណ្ដែកជាដើមអាចអាល្លែកហ្ស៊ីនឹងអាហារប្រភេទពេញមួយជីវិត។
ពេលកូនយើងមានបញ្ហានេះ រោគសញ្ញាមួយចំនួនដូចជាក្អួត តឹងច្រមុះ ហៀរសម្បោរ និងប្រតិកម្មនៅលើស្បែករមាស់ ចេញកន្ទាលត្រអាក ដកដង្ហើមញាប់ៗ ហើមអណ្ដាត និងបបូរមាត់ ក៏អាចកើតមានឡើងដែរ ហើយពេលខ្លះក៏អាចមានអាការៈរាករូសដែរ។
បន្ថែមពីលើនេះ កូនយើងមិនអាចរៀបរាប់ពីរោគសញ្ញានៃអាល្លែកហ្ស៊ីបានទេ ដូចនេះប៉ាម៉ាក់អាចសួរនាំកូន ឬក៏កូនអាចរៀបរាប់ចំណុចមួយចំនួនដូចជា៖
- អូនៗថាមានអ្វីជាប់នៅបំពង់ក
- អូនៗថាអណ្ដាតរីកធំ និង
- រមាស់មាត់។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]