មនុស្សម្នាក់ៗគឺសុទ្ធតែមានអតីតកាលជាការចងចាំ។ អ្នកខ្លះមានការចងចាំល្អច្រើនជាងមិនល្អ ប៉ុន្តែអ្នកខ្លះមានការ​ចងចាំ​មិនល្អច្រើនជាងល្អ។ តាំងពីកុមារភាពរហូតដល់ពេលនេះគឺមានរឿងរ៉ាវច្រើនណាស់ដែលបានកើតឡើង មានទាំង​ការ​ប្រមាទ មាក់ងាយ ការបោកប្រាស់ និងការចងចាំផ្សេងៗទៀត។ សម្រាប់ការចងចាំពីកុមារភាពភាគច្រើន​គឺជា​ការ​ចង​ចាំ​ដែលសប្បាយៗ គ្រប់ពេលនឹកឃើញអាចឲ្យយើងញញឹមបានស្ទើរតែគ្រប់រឿង​ដែលបានកើតឡើង​នៅពេល​នោះ។ ចំណែកឯរឿងរ៉ាវស្នេហាពីអតីតជាការចងចាំ ដែលភាគច្រើនបានបង្កប់នូវភាពឈឺចាប់។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពឈឺចាប់ពីការក្បត់ចិត្តរបស់ភាគីម្ខាងទៀត បែកព្រោះគ្រួសារ​ ឬដោយមូលហេតុផ្សេងៗ​ហើយការ​ឈឺចាប់ពីការ​ឃ្លាត​ចាកមនុស្សដែលខ្លួនស្រលាញ់ ពិតណាស់គឺជាអារម្មណ៍មួយដែលមនុស្សគ្រប់គ្នាពិបាកទទួលយកបំផុត។ ប៉ុន្តែទោះបីឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏សូមប្រាប់ខ្លួនឯងថាវាជាអតីតកាលវាក៏បាន​កន្លងផុតទៅហើយ​ឈប់សោក​សៅ​ជាមួយវាទៀតទៅ។

រូបតំណាង

កុំងាកក្រោយទៅមើលវាទៀតធ្វើអី រៀបចំជីវិតសារជាថ្មីហើយព្យាយាមធ្វើដំណើរទៅមុខបន្តទៀត។ ជួនកាលអាចនឹង​មានអ្វីដែលល្អ​កំពុង​រង់ចាំអ្នកនៅខាងមុខ​ក៏អាចថាបានរឿងមិនល្អដែលបានកើតឡើងពីអតីតកាលវាគឺជាមេរៀនដំបូង​សម្រាប់ដំណើរជីវិតមួយនេះ ទុកវាជាបទពិសោធន៍ហើយត្រូវប្រាប់ខ្លួនឯងជារឿយៗកុំឲ្យកំហុស​ដដែលៗ​កើតឡើង​ទៀត​។

ញញឹម ហើយរឹងមាំឡើង! រឿងល្អៗកំពុងតែរង់ចាំអ្នក៕

រូបតំណាង
រូបតំណាង


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]