រាជធានីភ្នំពេញ៖ យោងតាមការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបេតី តេជោ ហ៊ុន នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២១ នេះ សម្តេចតេជោ បានដាក់ចេញនូវកិច្ចអន្តគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារកូវីដ១៩ ដែលកំពុងរីករាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងអំណរគុណ ដល់សមាគមន៍មីក្រូហរិញ្ញវត្ថុកម្ពុជា និង សមាគមន៍ធនាគារនៅកម្ពុជា ដែលបានចេញនូវសេចក្តីប្រកាសពីការអនុគ្រោះដល់បងប្អូនប្រជាពលរដ្ឋ អតិថិជន ដោយបានបន្ធូរបន្ថយជួយសម្របសម្រួលនូវការបង់ការប្រាក់របស់បងប្អូនដែលរងគ្រោះដោយសារកូវីដ១៩ នៅក្នុងគ្រាដ៏លំបាកនៃស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានដាក់ចេញនូវវិធានការ ៦ចំណុចដូចក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១៖ សម្រាប់អតិថិជន លើកលែងការបង់ការប្រាក់ និង រាល់ផាកពិន័យទាំងអស់ រយៈពេលមួយខែ និង ពន្យាការបង់ប្រាក់ដើមរយៈពេល៣ ខែ។ រាល់អតិថិជន ដែលឆ្លងកូវីដ១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរ។ សម្តេចបន្ថែមថា៖ ប្រសិនបើបន្ថែម ឬ ពន្យារយៈពេលបន្ថែមខែក៏រឹតតែល្អ។
ទី២៖ សម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក រាល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិនជនយល់ព្រម ព្រមទាំងការពន្យាបង់ទាំងប្រាក់ដើម និង ការប្រាក់រយៈពេលមួយខែ។
ទី៣៖ បន្តធ្វើការផ្តល់ជូននូវការរៀបចំឥណទានឡើងវិញឱ្យបានឆាប់រហ័ស និងបង្កភាពងាយស្រួលដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ។ ក្នុងចំណុចនេះ សម្តេចក៏បានសុំកុំឱ្យការផាកពិន័យ ឬលើកលែងការផាកពិន័យ ដោយប្រជាពលរដ្ឋម្នាក់កំពុងស្ថិតនៅក្នុងកាលទេសៈបែបនេះ ដកចេញនូវការផាកពិន័យ ហើយការរឹបអូសក៏ពុំគួរធ្វើក្នុងស្ថានភាពបែបនេះ។
ទី៤៖ បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្តសា្តរឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្ម មុនពេល និង ក្រោយមានវិបត្តិ។
ទី៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួន។
ទី៦៖ ផ្តល់ការអនុគ្រោះ សម្រាប់អតិថិនជនដែលបាត់បង់ជីវិតដោយសារកូវីដ១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានហិរញ្ញវត្ថុនិមួយៗ។
ត្រង់ចំណុចទី៥ និង ៦ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងសារទរជាខ្លាំងផងដែរ។
ក្នុងខ្លឹមសារនៃការផ្សាយផ្ទាល់នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះថា៖ សម្តេចមិនឱ្យធនាគារដួលរលំនោះឡើយ ហើយការផាកពិន័យណាមួយពុំគួរមាននៅក្នុងដំណាក់កាលនៃស្ថានភាពដ៏លំបាកនៃការផ្ទុះយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ បែបនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]