ប៉ូលីស នៅរដ្ឋកាលីហ័រញ៉ា ម្នាក់ បានបាញ់ប្រហារទៅលើ សត្វឆ្កែមួយក្បាល រហូតដល់ងាប់ នៅពេលដែលសត្វឆ្កែនោះ វាយប្រហារមកលើប៉ូលីស ព្រោះតែសត្វឆ្កែចង់ជួយដល់ម្ចាស់ របស់ខ្លួន ដែលត្រូវប៉ូលីសចាប់។
យោងទៅតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរសម្នាក់ ឈ្មោះ Leon Rosby បានថតវីឌីអូ សកម្មភាព ក្រុមប៉ូលីស ក្នុងទីក្រុង Hawthorne រដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក កំពុងធ្វើការបិទផ្លូវចេញចូល ផ្ទះមួយខ្នង។ ក្រោយមកគាត់ ក៏បានសួរទៅកាន់ ប៉ូលីសថា ហេតុអ្វីក៏មិនឃើញមានវត្តមាន ប៉ូលីសស្បែកខ្មៅ ទើបធ្វើអោយ ប៉ូលីស ពីរនាក់ ដើរសំដៅ មករកគាត់ តែម្តង ខណៈពេល ដែលគាត់ កំពុងបណ្តើរសត្វឆ្កែ ពូជ Rottweiler របស់គាត់។ បន្ទាប់មក បុរសរូបនេះ គាត់បាននាំសត្វឆ្កែរបស់ខ្លួន ចូលទៅក្នុងឡាន រួចក៏ព្រម អោយប៉ូលីស ចាប់ខ្លួន តាមសម្រួល។ ក្នុងពេលនោះ ដោយឃើញម្ចាស់ របស់វា ត្រូវគេចាប់បែបនេះ សត្វឆ្កែ ក៏ចាប់ផ្តើមព្រូស និង ហក់ចេញពីបង្អួច សំដៅចង់ទៅវាយប្រហារ លើប៉ូលីស ដែលជាហេតុ ធ្វើអោយ ប៉ូលីសផ្ទុះអាវុធ អស់ប៉ុន្មានគ្រាប់ ធ្វើអោយសត្វឆ្កែ ដេកដួល ងើបលែងរួចតែម្តង។ ទោះជាយ៉ាងណា មេធាវីរបស់ម្ចាស់ឆ្កែ លោក Michael Gulden បាននិយាយថា គាត់នឹងរៀបចំឯកសារតាមផ្លូវច្បាប់ ដើម្បីធ្វើការប្តឹងប៉ូលីស។
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីឌីអូខាងក្រោម៖
ដោយ សី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]