យល់ដឹង៖ មនុស្សយើងម្នាក់ៗ កើតមកគឺមិនមាននរណាម្នាក់ ដែលល្អឥតខ្ជោះឡើយ ដូច្នេះហើយ ត្រឹមដឹងថាខ្លួនឯងល្អខ្លាំងប៉ុណ្ណា សម្រាប់ខ្លួនឯងនោះ គឺវាល្អបំផុតទៅហើយ មិនចាំបាច់ត្រូវពន្យល់ ឱ្យអ្នកដទៃបានយល់ឡើយ ព្រោះមិនថាពន្យល់ខ្លាំងប៉ុណ្ណាទេ អ្នកដទៃក៏នៅតែមិនអាចយល់។

ជាពិសេស ចំពោះមនុស្សស្រី រឿងមួយចំនួន អ្នកមិនចាំបាច់ត្រូវប្រាប់ ឬពន្យល់ឱ្យអ្នកដទៃបានដឹង ឬបានយល់នោះទេ ព្រោះមិនថាអ្នកប្រឹងប្រាប់ ​ឬពន្យល់ខ្លាំងប៉ុណ្ណានោះ អ្នកដទៃក៏គ្មានថ្ងៃ នឹងអាចយល់បានឡើយ ហេតុនេះហើយ មនុស្សស្រីត្រូវតែមានភាពវៃឆ្លាត ហើយក៏កុំប្រាប់ ឬពន្យល់រឿង ដែលមាននៅខាងក្រោមនេះ ទៅកាន់អ្នកដទៃឱ្យសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រីដែលឆ្លាត គេមិនដែលប្រាប់ ឬពន្យល់រឿងទាំងអស់នេះ ទៅកាន់អ្នកដទៃឡើយ៖

១. រឿងរ៉ាវផ្ទាល់ខ្លួន

រូបតំណាង

មនុស្សស្រីឆ្លាត គេនឹងមិនប្រាប់រឿងរ៉ាវផ្ទាល់ខ្លួន ឬពន្យល់ពីបញ្ហាជីវិតរបស់គេ ដើម្បីឱ្យនរណាម្នាក់ បានយល់នោះទេ ព្រោះពួកគេដឹងថា នៅពេលខ្លះសូម្បីតែខ្លួនពួកគេ ក៏មិនអាចយល់ពីខ្លួនពួកគេផង ចុះទម្រាំអ្នកដទៃ គេម្តេចអាចនឹងយល់បានទៅ! ហេតុនេះហើយ មនុស្សស្រីគួរតែមានភាពវៃឆ្លាត ក្នុងការរក្សារឿងរ៉ាវផ្ទាល់ខ្លួន ហើយមិនចាំបាច់ត្រូវឱ្យអ្នកដទៃ មកយល់ពីបញ្ហា របស់យើងនោះទេ។

២. បញ្ហានៅក្នុងការងារ

រូបតំណាង

ការងាររបស់អ្នក វាជារឿងរបស់អ្នក ហើយអ្នកក៏មិនចាំបាច់ត្រូវប្រាប់ ឬត្រូវពន្យល់ពីបញ្ហាការងាររបស់អ្នក ដូចជារឿងប្រាក់ខែ និងរឿងរ៉ាវដែលបានកើតឡើង នៅកន្លែងដែលអ្នកធ្វើការនោះទេ ព្រោះវាមិនត្រឹមតែគ្មានប្រយោជន៍ នោះទេ តែវាក៏អាចធ្វើឱ្យអ្នក ជួបនូវរឿងស៊យ ដែលអាចបាត់បង់ការងារទៀតផង ដូច្នេះហើយ រឿងដែលមិនចាំបាច់នេះ មនុស្សស្រីមិនគួរយកទៅប្រាប់ ឬពន្យល់ឱ្យអ្នកដទៃ ឱ្យបានយល់ទេ ព្រោះអ្នកដទៃគ្មានថ្ងៃ ដែលអាចយល់បានឡើយ។

៣. បញ្ហានៅក្នុងសេដ្ឋកិច្ច

រូបតំណាង

មិនថាអ្នកជួបនូវវិបត្តិសេដ្ឋកិច្ច ខ្លាំងប៉ុណ្ណានោះទេ មនុស្សស្រីមិនគួរប្រាប់ ឬពន្យល់ពីបញ្ហា ដែលកើតមាន ចំពោះសេដ្ឋកិច្ចខ្លួនឯង ទៅកាន់អ្នកដទៃទេ ព្រោះមិនមែនមនុស្សទាំងអស់ សុទ្ធតែល្អជាមួយនឹងអ្នកឡើយ។ ម្យ៉ាងវិញទៀត  ការប្រាប់អ្នកដទៃ ឱ្យបានដឹងពីបញ្ហាសេដ្ឋកិច្ចខ្លួនឯង ពេលខ្លះគឺវាមិនត្រឹមតែមិនអាចជួយអ្វីបានទេ តែវាអាចនឹងធ្វើឱ្យគេសើចចំអកដាក់អ្នកទៀតផង ដូច្នេះហើយ មនុស្សស្រីគួរតែឆ្លាត ក្នុងការដោះស្រាយ ចំពោះបញ្ហាសេដ្ឋកិច្ចដោយខ្លួនឯង ជាជាងយកបញ្ហាសេដ្ឋកិច្ចខ្លួនឯង យកទៅប្រាប់ ឬពន្យល់ឱ្យអ្នកដទៃបានដឹង៕

ប្រភព៖: phunuvagiadinh.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]