យល់ដឹង៖ សេចក្តីថ្លៃថ្នូរ វាគឺជាអ្វីម្យ៉ាង ដែលមនុស្សស្រីគ្រប់រូប ត្រូវតែមានជានិច្ច ព្រោះមានតែសេចក្តីថ្លៃថ្នូរ តែប៉ុណ្ណោះ ទើបអាចធ្វើឱ្យមនុស្សស្រី ងាយស្រួលចូលក្នុងសង្គមមនុស្ស នាពេលសព្វថ្ងៃនេះបាន ម្យ៉ាងវិញ សេចក្តីថ្លៃថ្នូររបស់មនុស្សស្រី វាក៏ជាអ្វីដែលធ្វើឱ្យមនុស្សស្រី ទទួលបានការគោរព និងឱ្យតម្លៃ ពីមនុស្សជុំវិញខ្លួន ទៀតផង។

មនុស្សស្រី ដើម្បីធ្វើឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រី​ ដែលពោរពេញ ដោយភាពថ្លៃថ្នូរនៅក្នុងសង្គមមនុស្ស សព្វថ្ងៃនេះ គឺអ្នកត្រូវតែធ្វើរឿងសាមញ្ញៗ មួយចំនួនជាមុនសិន ទើបអ្នកអាចក្លាយទៅជាមនុស្សស្រីម្នាក់ ដែលពោរពេញដោយភាពថ្លៃថ្នូរបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង៣យ៉ាង ដែលសាមញ្ញបំផុត តែអាចធ្វើឱ្យមនុស្សស្រីរស់នៅក្នុងសង្គម ពោរពេញទៅដោយភាពថ្លៃថ្នូរ៖

១. រស់នៅដោយមានទំនួលខុសត្រូវ

រូបតំណាង

សម្រាប់មនុស្សស្រី ការមានទំនួលខុសត្រូវ វាគឺជារឿងមួយ ដែលសំខាន់ខ្លាំងបំផុត មិនថាចំពោះការងារ ឬការបំពេញភារកិច្ច អ្វីមួយនោះទេ គឺត្រូវតែធ្វើវា ដោយមានទំនួលខុសត្រូវជានិច្ច ហើយការដែលធ្វើអ្វីមួយ ដោយមានទំនួលខុសត្រូវនោះ វាជាគឺជាអ្វី ដែលធ្វើឱ្យមនុស្សស្រី ទទួលបាននូវសេចក្តីថ្លៃថ្នូរជាខ្លាំង ជាពិសេស មនុស្សជុំវិញខ្លួន ក៏កាន់តែមានការកោតសរសើរ ទៀតផង។

២. មានភាពរួសរាយជាមួយមនុស្សជុំវិញខ្លួន

រូបតំណាង

ភាពរួសរាយ ដោយមិនចេះប្រកាន់ច្រើន ជាមួយនឹងមនុស្សជុំវិញខ្លួននេះហើយ វាគឺជាអ្វី ដែលធ្វើឱ្យមនុស្សស្រី កាន់តែមានមនុស្សស្រលាញ់រាប់អាន និងចូលចិត្តជាច្រើន ម្យ៉ាងវិញទៀត មនុស្សជុំវិញខ្លួន ក៏មានការកោតសរសើរ ពីមាត់មួយទៅមាត់មួយ ដែលធ្វើឱ្យមនុស្សស្រី កាន់តែទទួលបាននូវភាពថ្លៃថ្នូរ នៅក្នុងសង្គមមនុស្ស នាបច្ចុប្បន្ននេះ។

៣. មិនទម្លាក់កំហុសទៅឱ្យអ្នកដទៃ

រូបតំណាង

សេចក្តីថ្លៃថ្នូររបស់មនុស្សស្រី វាគឺជាអ្វីដែលសំខាន់ខ្លាំងបំផុត សម្រាប់មនុស្សស្រី នាពេលបច្ចុប្បន្ននេះ ប៉ុន្តែការទទួលស្គាល់នូវកំហុស ដែលខ្លួនបានសាង វាមិនមែនជាអ្វីដែលអាចធ្វើឱ្យមនុស្សស្រី បាត់បង់នូវសេចក្តីថ្លៃថ្នូរនោះទេ តែវារឹតតែធ្វើឱ្យមនុស្សជុំវិញខ្លួន មានការកោតសរសើរទៀតផង។

ផ្ទុយទៅវិញ ការដែលទម្លាក់កំហុស ទៅឱ្យអ្នកដទៃ ទាំងដែលខ្លួនឯងជាអ្នកសាង ទើបវាជាអ្វី ដែលធ្វើឱ្យមនុស្សស្រី បាត់បង់នូវសេចក្តីថ្លៃថ្នូរ  ដូច្នេះហើយ ការដែលចេះទទួលស្គាល់ នូវកំហុសដែលខ្លួនបានសាង និងមិនចេះតែទម្លាក់កំហុស ឱ្យអ្នកដទៃនេះហើយ ទើបអាចធ្វើឱ្យមនុស្សស្រី រស់នៅពោរពេញដោយភាពក្តីថ្លៃថ្នូរបាន៕

ប្រភព៖: phunuvagiadinh.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]