យល់ដឹង៖ មានរឿងជាច្រើន ដែលមនុស្សស្រីគ្រប់រូប គួរតែបានចងចាំទុកវានៅក្នុងចិត្ត ព្រោះរឿងរ៉ាវទាំងអស់នោះ វាអាចជួយដាស់តឿន សតិរបស់អ្នកទាំងអស់គ្នា ដោយមិនបណ្តោយឱ្យអ្នក ធ្លាក់ចូលទៅក្នុងសេចក្តីទុក្ខ បានឡើយ ប៉ុន្តែបែជាមនុស្សស្រីភាគច្រើន មិនសូវចងចាំវាទុក នៅក្នុងចិត្តទៅវិញ។

ដោយឡែកចំពោះមនុស្សស្រីឆ្លាត គឺពួកគេតែងតែចងចាំ នូវរឿងទាំងអស់នោះជានិច្ច ព្រោះពួកគេដឹងថា ការចងចាំនូវរឿងទាំងអស់នោះ គឺវាអាចជួយឱ្យពួកគេ មិនងាយនឹងធ្លាក់ចូល ក្នុងសេចក្តីទុក្ខ ហើយជីវិតរបស់ពួកគេ ក៏ពោរពេញទៅដោយសេចក្តីសុខ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងទាំងនេះ ដែលមនុស្សស្រីឆ្លាតតែងតែចងចាំទុក តែមនុស្សស្រីទូទៅបែជាព្រងើយកន្តើយ៖

១. មិនត្រូវមានការរំពឹងខ្ពស់ពេក

រូបតំណាង

មនុស្សស្រីដែលឆ្លាត គឺពួកគេតែងតែជាមនុស្ស ដែលមិនចូលចិត្តមានការរំពឹងខ្ពស់ពេក ទៅលើអ្វីមួយ ព្រោះតែពួកគេដឹងថា ប្រសិនបើពួកគេ មានការរំពឹងខ្ពស់ពេក ហើយអ្វីដែលគេទទួលបាន មិនដូចអ្វីដែលបានរំពឹងទុកនោះ ច្បាស់ណាស់ ថាពួកគេដឹងតែកើតទុក្ខ និងអស់សង្ឃឹមជាមិនខាន ដូច្នេះហើយ​ បានជាមនុស្សស្រីទូទៅ តែងតែអស់សង្ឃឹមជាមួយនឹងអ្វី ដែលពួកគេបានធ្វើ នោះក៏ដោយសារ តែមានការរំពឹងទុកខ្ពស់ ខ្លាំងពេក។

២. មិនបោះបង់ខ្លួនឯង

រូបតំណាង

មនុស្សស្រីមិនថា ជួបបញ្ហាខ្លាំងប៉ុណ្ណា ឬត្រូវអ្នកណា បោះបង់អ្នកចោលនោះទេ ដាច់ខាតអ្នកមិនត្រូវ បោះបង់ខ្លួនឯងចោលឡើយ ព្រោះប្រសិនបើអ្នក បោះបង់ខ្លួនឯងហើយនោះ កុំសង្ឃឹមឱ្យសោះ ថាអ្នកដទៃ នឹងមកស្រលាញ់ ហើយមកជួយស្រោចស្រង់ ជីវិតអ្នកឱ្យសោះ ហេតុនេះហើយ ប្រសិនបើអ្នកមិនស្រលាញ់ និងជួយស្រោចស្រង់ខ្លួនឯង ជាមុនផងនោះ តើចង់ឱ្យអ្នកដទៃមកស្រលាញ់ និងជួយស្រោចស្រង់ជីវិតអ្នកបានយ៉ាងម្តេច? បែបនេះហើយ មនុស្សស្រីត្រូវតែឆ្លាត និងចងចាំថា អ្នកមិនត្រូវបោះបង់ខ្លួនឯងចោល ជាដាច់ខាត។

៣. ជីវិតមានបញ្ហា វាជារឿងធម្មតា

រូបតំណាង

វាជាការពិត គឺគ្មានអ្នកណាម្នាក់ ដែលអាចជៀសផុត ពីការដែលជួបនូវបញ្ហាជីវិតឡើយ ព្រោះបញ្ហាជីវិត ដែលកើតមានឡើង នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ គឺវាមិនមែនកើតមក ដើម្បីឱ្យយើងទាំងអស់គ្នា ដេកកើតទុក្ខ​ និងអស់សង្ឃឹម នៅក្នុងជីវិតនោះទេ តែវាកើតឡើងមក ដើម្បីឱ្យយើងម្នាក់ៗ ចេះស្វែងរកវិធីដោះស្រាយ ហើយវាក៏បានជួយធ្វើឱ្យ ជីវិតរបស់មនុស្សម្នាក់ៗ មានការរីកចម្រើនទៀតផង។ ដូច្នេះហើយ មនុស្សស្រីគ្រប់រូប ត្រូវតែចងចាំថា ជីវិតដែលជួបបញ្ហា វាគឺជារឿងដែលធម្មតាទៅហើយ សម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។

៤. សំណាងកើតមកពីការខិតខំប្រឹង

រូបតំណាង

គ្មានសំណាងណា ដែលកើតចេញពីការខ្ជិលច្រអូសឡើយ តែវាកើតចេញពីការខិតខំប្រឹងប្រែង របស់មនុស្ស ហេតុនេះហើយ បានជាមនុស្សស្រីដែលឆ្លាត គឺពួកគេតែងតែដាស់តឿនខ្លួនឯងជានិច្ច ជាមួយនឹងរឿងនេះ ដើម្បីធ្វើឱ្យពួកគេមានកម្លាំងចិត្ត នៅក្នុងការខិតខំប្រឹងប្រែង ធ្វើអ្វីមួយដែលពួកគេ ចង់ឱ្យវាទទួលបានភាពជោគជ័យ ហើយពួកគេក៏មិនដេករង់ចាំសំណាងដែរ៕

ប្រភព៖: phunutoday.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]